លោកប្រធាននាយកដ្ឋានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចុះពិនិត្យសភាពការណ៍បង្កបង្កើនផលកសិកម្មដំឡូងបារាំងនៅខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០១៩ 10095

មណ្ឌលគិរី៖ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យសភាពការណ៍បង្កបង្កើនផលកសិកម្ម និងការប្រមូលផលដំណាំដំឡូងបារាំង របស់កសិករ គ្រី ម៉េងឃាង ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនេះដែរ សាកលវិទ្យាល័យភូមិន្ទកសិកម្មភ្នំពេញបានសហការជាមួយអង្គការ KOPIA និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះអនុវត្តគម្រោងស្តីពីការផ្សព្វផ្សាយ និងផលិតកម្មដំឡូងបារាំងនៅកម្ពុជា។ គម្រោងបាននាំយកពូជពីប្រទេសវៀតណាម កូរ៉េ អាឡឺម៉ង់ និងកាណាដា។ល។ ដោយជ្រើសរើសយកលោកគ្រី ម៉េងឈាង ធ្វើជាដៃគូដាំសាកល្បងតាំងពីឆ្នាំ២០១៦។ លទ្ធផលនៃការពិសោធន៍ស្រាវជ្រាវបានបង្ហាញថានៅឆ្នាំដំបូងដំឡូងជួបបញ្ហាជំងីផ្សិត រលួយគល់ និងសត្វល្អិត នៅឆ្នាំបន្ទាប់ការ ពិសោធន៍លើកទី១ ត្រូវបរាជ័យដោយសារទឹកភ្លៀង តែលើកទី២ ទទួលបានលទ្ធផលល្អប្រសើរ ហើយទិន្នផលពូជខ្លះអាចទទួលបានរហូត ២៥តោន/ហត ខ្ពស់បំផុត និងទាបបំផុត ២,៣តោន/ហត។ ដោយឡែកនៅឆ្នាំ ២០១៨ កន្លងមកនេះការពិសោធន៍ត្រូវបានចែកជា៣ដំណាក់កាល លើកទី១ ទិន្នផលទទួលបាន ១៧តោន/ហត ហើយលើកទី២ និងទី៣ នឹងប្រមូលផលនៅក្នុងខែមីនាខាងមុខ។ លោកគ្រី ម៉េងឈាង បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីជ្រាបថាដំឡូងបារាំងគឺជាដំណាំថ្មី ដែលកសិករមិនទាន់ចាប់អារម្មណ៍ធ្វើការដាំដុះទេ ម៉្យាងទៀតការដាំដុះដំណាំនេះទាមទារបច្ចេកទេសខ្ពស់ ជាពិសេសនោះវាកំពុងស្ថិតក្នុងដំណាក់កាលនៃការពិសោធន៍ស្រាវជ្រាវនៅឡើយ។ លោកសង្ឃឹមថាបើការពិសោធន៍បានទទួលជោគជ័យ កសិករនឹងចាប់អារម្មណ៍ដាំច្រើននាពេលអនាគត ពីព្រោះដាំណាំនេះមានទីផ្សារល្អ និងតម្លៃខ្ពស់ទៀតផង បច្ចុប្បន្នលក់បាន ៥-៦០០០រៀល/kg ហើយដោយសារចំណូលនេះហើយធ្វើឱ្យជីវភាព របស់គ្រួសារគាត់ធូរធារ ព្រោះក្នុង១វគ្គប្រមូលផលគាត់អាចទទួលចំណូលបាន ១៧០០០ដុល្លារ(គិតទាំងថ្លៃដើម)។

ប្រសាសន៍ដ៏មានអត្ថន័យរបស់ឯកឧត្តមរដ្ឋមន្ត្រីថា  ៉កម្ពុជាដាំបានហើយ  ៉ និយាយដោយទឹកចិត្តសប្បាយរីករាយពេលឃើញដំឡូងបារាំងផ្តល់ផលបានល្អយ៉ាងដូច្នេះ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យភូមិន្ទកសិកម្ម អ្នកស្រាវជ្រាវ និងអង្គការ KOPIA ជាពិសេសម្ចាស់ចំការដែលបានសហការធ្វើការសិក្សាស្រាវជ្រាវ រហូតទទួលបានលទ្ធផលជាផ្លែផ្កាដូចយើងបានឃើញនាពេលនេះ។ លោកសូមឱ្យក្រុមការងារបន្តស្រាវជ្រាវបន្ថែមទៀត ប្រយោជន៍ស្វែងរកលទ្ធផលល្អមួយតាមការរំពឹងទុក ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកសិករដាំដំណាំនេះ បានទូលំទូលាយទូទាំងខេត្តមណ្ឌលគីរី ធានាបរិមាណផ្គត់ផ្គង់តម្រូវការទីផ្សារ កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនជាជនជាតិភាគតិចនាពេលអនាគត។ គួរស្វែងរកដៃគូវិនិយោគ ដើម្បីិធានាដល់និរន្តរភាពផលិត ផ្គត់ផ្គង់ គុណភាព និងអនាម័យ ដោយត្រូវអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ឯកឧត្តមក៏បានស្នើឱ្យសហគមន៍កសិកម្ម និងសហគមន៍ព្រៃឈើងាកមកចាប់អារម្មណ៍ដាំដំឡូងបារាំងដើម្បីកែលម្អកម្រិតជីវភាព បង្កើតអាជីពថ្មី កាត់បន្ថយការពឹងអាស្រ័យតែលើផល និងអនុផលព្រៃឈើ។ ឯកឧត្តមបានស្នើឱ្យគម្រោងសហការជាមួយម្ចាស់ចំការពិនិត្យលទ្ធភាពរៀបចំជាតំបន់ទេសចរណ៍ ផ្តល់ឱកាសឱ្យភ្ញៀវដកដំឡូង និងទិញផលដំឡូង ដើម្បីបង្កើតការងារបន្ថែម និងបង្កើនចំណូលឱ្យមាននិរន្តរភាព។

លោកប្រធាននាយកដ្ឋានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការពង្រឹង និងការគ្រប់គ្រងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា របស់នាយកដ្ឋានកិច្ចការរដ្ឋបាល
នារសៀលថ្ងៃព្រហស្បតិ៍១២រោចខែចេត្រឆ្នាំខាលចត្វាស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃ...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាបុណ្យភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលម៉ាស និងជែលលាងដៃពីក្រុមហ៊ុន Huwei
នៅវេលាព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលបានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសរុបការងារប្រចាំឆ្នាំ២០២០របស់នាយកដ្ឋាន
នារសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញនាំចង្ហាន់ និងសម្ភារមួយចំនួនមកប្រគេននៅវត្តសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នារដូវបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី៣ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមចែកធាតុចូលកសិកម្មដល់សមាជិកបណ្តុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ...
ត្បូងឃ្មុំ៖ នារសៀលថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមកម្មវិធីជំរុញវារីវប្បកម្មចែកកូនត្រី និងកូនកង្កែបជូនកសិករ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន...
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីជំរុញវារីវប្បកម្ម ចែកកូនត្រី និងកូនកង្កែបជូនកសិករនៅខេត្តប៉ៃលិន
ប៉ៃលិន៖ នាព្រឹកថ្ងៃសៅរិ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩...
លោកប្រធាននាយកដ្ឋានចូលជួបសម្តែងការគួរសម និងចូលរួមអបអរសាទរក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២០
នារសៀលថ្ងៃច័ន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ...
សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការប្រើប្រាស់ និងគ្រប់គ្រងគេហទំព័ររបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សៀមរាប៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
លោកប្រធាននាយកដ្ឋានចូលជួបសម្តែងការគួរសម និងចូលរួមអបអរសាទរក្នុងឱកាសចូលឆ្នាំខែ្មរប្រពៃណីជាតិ
នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ០៤...
លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមពិធីបិទសន្និបាតនាយកដ្ឋាននីតិកម្មកសិកម្មនៅខេត្តសៀមរាប
សៀមរាប៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨...
លោកប្រធាននាយកដ្ឋានចូលរួមកម្មវិធីសន្និបាតលទ្ធផលដាំដំណាំកសិ-ឧស្សហកម្ម (ដាំកៅស៊ូ) របស់ក្រុមហ៊ុនសមាជិក VGR និងបណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់វៀតណាមនៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨...
លោកប្រធាននាយកដ្ឋានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមជាអធិបតីស្តីពីវេទិកាសាធារណៈស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦...