លោកប្រធាននាយកដ្ឋានចូលរួមកម្មវិធីសន្និបាតលទ្ធផលដាំដំណាំកសិ-ឧស្សហកម្ម (ដាំកៅស៊ូ) របស់ក្រុមហ៊ុនសមាជិក VGR និងបណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់វៀតណាមនៅកម្ពុជា

ចេញ​ផ្សាយ​ ០៤ មីនា ២០១៩ 10090

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំកម្មវិធីសន្និបាតលទ្ធផលដាំដំណាំកសិ-ឧស្សហកម្ម (ដាំកៅស៊ូ) របស់ក្រុមហ៊ុនសមាជិក VGR និងបណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់វៀតណាមនៅកម្ពុជា ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយឯកឧត្តមអនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋលេខាធិការតំណាងក្រសួងយុត្តិធម៌ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា តំណាងសភាពាណិជ្ជកម្មកម្ពុជា តំណាងឯកឧត្តមគណៈអភិបាលរាជខេត្តពាក់ព័ន្ធទាំង៧រួមមាន៖ ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តសៀមរាប ឯកឧត្តម លោក លោកស្រី ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង តំណាងក្រុមហ៊ុនវិនិយោគវៀតណាម និងបណ្តាក្រុមហ៊ុនជាសមាជិក VGR និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពាក់ព័ន្ធ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលសែនពិដោរនៃអគារផ្ការំដួល ប្រមាណ៥០០នាក់។

គោលបំណងសំខាន់ៗរបស់អង្គសន្និបាតនេះគឺ៖
ទី១- ធ្វើការវាយតម្លៃលើវឌ្ឍនភាពនៃដំណាំកៅស៊ូដែលបានដាំដុះលើដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនដែលជាសមាជិកសម្ព័ន្ធកៅស៊ូវៀតណាម។

ទី២- ពិនិត្យតាមដានលើផែនការអនុវត្តរបស់ក្រុមហ៊ុននីមួយៗ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ល្អៗចំណុចខ្លាំង ចំណុចខ្សោយ និងយន្តការដោះស្រាយទំនាស់ បញ្ហាប្រឈម និងឧបសគ្គនានាដែលបាននិងកំពុងជួបប្រទះ ដើម្បីអភិវឌ្ឍអនុវិស័យកៅស៊ូឱ្យកាន់តែមានភាពរីកចម្រើន។

ទី៣- កំណត់ទិសដៅ និងវិធានការអនុវត្តបន្តដើម្បីទទួលបានលទ្ធផលល្អប្រសើរ មានប្រសិទ្ធភាព ប្រសិទ្ធផលសមស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកប្រធាននាយកដ្ឋានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការពង្រឹង និងការគ្រប់គ្រងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា របស់នាយកដ្ឋានកិច្ចការរដ្ឋបាល
នារសៀលថ្ងៃព្រហស្បតិ៍១២រោចខែចេត្រឆ្នាំខាលចត្វាស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃ...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាបុណ្យភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលម៉ាស និងជែលលាងដៃពីក្រុមហ៊ុន Huwei
នៅវេលាព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលបានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសរុបការងារប្រចាំឆ្នាំ២០២០របស់នាយកដ្ឋាន
នារសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញនាំចង្ហាន់ និងសម្ភារមួយចំនួនមកប្រគេននៅវត្តសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នារដូវបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី៣ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមចែកធាតុចូលកសិកម្មដល់សមាជិកបណ្តុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ...
ត្បូងឃ្មុំ៖ នារសៀលថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមកម្មវិធីជំរុញវារីវប្បកម្មចែកកូនត្រី និងកូនកង្កែបជូនកសិករ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន...
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីជំរុញវារីវប្បកម្ម ចែកកូនត្រី និងកូនកង្កែបជូនកសិករនៅខេត្តប៉ៃលិន
ប៉ៃលិន៖ នាព្រឹកថ្ងៃសៅរិ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩...
លោកប្រធាននាយកដ្ឋានចូលជួបសម្តែងការគួរសម និងចូលរួមអបអរសាទរក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២០
នារសៀលថ្ងៃច័ន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ...
សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការប្រើប្រាស់ និងគ្រប់គ្រងគេហទំព័ររបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សៀមរាប៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
លោកប្រធាននាយកដ្ឋានចូលជួបសម្តែងការគួរសម និងចូលរួមអបអរសាទរក្នុងឱកាសចូលឆ្នាំខែ្មរប្រពៃណីជាតិ
នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ០៤...
លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមពិធីបិទសន្និបាតនាយកដ្ឋាននីតិកម្មកសិកម្មនៅខេត្តសៀមរាប
សៀមរាប៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨...
លោកប្រធាននាយកដ្ឋានចូលរួមកម្មវិធីសន្និបាតលទ្ធផលដាំដំណាំកសិ-ឧស្សហកម្ម (ដាំកៅស៊ូ) របស់ក្រុមហ៊ុនសមាជិក VGR និងបណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់វៀតណាមនៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨...
លោកប្រធាននាយកដ្ឋានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមជាអធិបតីស្តីពីវេទិកាសាធារណៈស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦...