លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចុះពិនិត្យមើលការដាំដើមឈើ របស់គម្រោងច្រករបៀងអភិរក្សជីវចំរុះ មហាអនុតំបន់ទន្លេមេគង្គ និងជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រាងរវាងរដ្ឋបាលព្រៃឈើ និងសហគមន៍ព្រៃឈើប្រង់ក្ល់ពេសថូខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ១១ កុម្ភៈ ២០១៩ 10224

មណ្ឌលគិរី៖ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួង ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ព្រមទាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យមើលការដាំដើមឈើ របស់គម្រោងច្រករបៀងអភិរក្សជីវចំរុះ មហាអនុតំបន់ទន្លេមេគង្គ (BCC) ស្ថិតនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ នាព្រឹកថ្ងៃនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី និង ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានអញ្ជើញជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រាងរវាងរដ្ឋបាលព្រៃឈើ និងសហគមន៍ព្រៃឈើពីងប្រង់ក្លង់ពេសថូ ស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

តាមផ្លូវមកកាន់កន្លែងប្រារព្វពិធី ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះមកពិនិត្យការដាំកូនឈើក្រញូងចំនួន ១៥ ហត របស់រដ្ឋបាលព្រៃឈើនៅព្រំប្រទល់របៀង ដែលគាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី (ADB) តាមរយ:គម្រោងរបៀងអភិរក្សជីវ:ចំរុះមហាអនុតំបន់ទន្លេមេគង្គ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើយកចិត្ដទុកដាក់មើលថែរក្សាកូនឈើឱ្យបានលូតលាស់ល្អ ជាពិសេសការពារភ្លើងឆេះព្រៃ។

ដោយឡែកក្នុងពិធីចុះកិច្ចព្រមព្រាងនាព្រឹកនេះ បានប្រារព្វក្នុងបរិវេណសាលាបឋមសិក្សាដាក់ដាំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនជនជាតិភាគតិចព្នងប្រមាណ ២៥០នាក់។ លោកប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានអានរបាយ ការណ៍ ជូនអង្គពិធីជ្រាបពីស្ថានភាពជារួមនៃសហគមន៍ព្រៃឈើទូទាំងខេត្តថាបច្ចុប្បន្នខេត្តមានសហគមន៍ព្រៃឈើចំនួន៨ មានផ្ទៃដីសរុប ១០ ៤៦៥ហត មានសមាជិក ៧២៤គ្រួសារ ក្នុងនោះ ៥សហគមន៍បានទទួល ស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយឡែកសហគមន៍ព្រៃឈើពីងប្រង់ក្លងពេសថូ នឹងធ្វើការចុះកិច្ចព្រមព្រាងនាបន្តិចទៀតនេះ។ ចំពោះសហគមន៍នេះមានផ្ទៃដី ១១០៤ហត មានសមាជិក ១១៤ គ្រួសារ ភាគច្រើនជាជនជាតិដើមភាគតិចព្នង។ ការអភិវឌ្ឍសហគមន៍ព្រៃឈើបានទទួលការគាំទ្រដោយគម្រោងរបៀងអភិរក្សជីវ:ចំរុះមហាអនុតំបន់ទន្លេមេគង្គ ដោយធ្វើការបណ្តុះបណ្តាល ធ្វើដំណើរទស្សនកិច្ចសិក្សាតាមបណ្តាខេត្តនានា ចូលរួមប្រជុំ និងសិក្ខាសាលា ក្រុមសន្សំប្រាក់ ចិញ្ចឹមមាន់ ឃ្មុំ និងដាំបន្លែ បោះបង្គោលព្រំប្រទល់ វេនយាមល្បាយព្រៃ និងសង់ទីស្នាក់ការសហគមន៍ អណ្តូងទឹក បង្គន់អនាម័យ និងថាមពលពន្លឺព្រះអាទិត្យ។ល។

ស្ថិតកក្នុងទឹកដីដាក់ដាំដ៏សែនមនោរម្យ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការសំណេះសំណាលជាមួយបងប្អូនជនជាតិដើមភាគតិច ជាបឋម ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលខេត្តបាននាំយកមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ដែលលោកទាំងពីរតែងតែគិតគូពីសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូនទូទាំងខេត្ត ជាពិសេសបងប្អូនស្រុកអូររាំង ឃុំដាក់ដាំ ហើយលោកសូមជូនពរឱ្យបងប្អូនទទួលបាននូវពុទ្ធពរទាំង ៤ប្រការ។ ចំពោះពិធីនាថ្ងៃនេះ លោកបានវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម ខ័ណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន សហការគ្នារៀបចំបង្កើតសហគមន៍ព្រៃឈើដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍ និងអភិរក្សព្រៃ សត្វព្រៃ ជីវ:ចំរុះ ធានាបាននូវនិរន្តរភាពនៃការអាស្រ័យផល និងអនុផលព្រៃឈើដែលជា វប្បធម៌ និងប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសចូលរួមថែរក្សា ការពារធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) សម្រាប់កូនចៅជំនាន់ក្រោយឱ្យបានគង់វង្សតរៀងទៅ។ ដើម្បីរក្សាបាននូវនិរន្តរភាពនៃការគ្រប់គ្រងសហគមន៍ព្រៃឈើ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ័ណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហការអនុវត្តការងារ ផែនការសកម្មភាពទាំងរបស់រដ្ឋបាលព្រៃឈើ និងរបស់គម្រោងនានាឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ខិតខំស្វះស្វែងរកដៃគូ ឬគម្រោងនានាដើម្បីបន្តអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើន ឈានទៅប្រែក្លាយជាសហគមន៍គំរូ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាញយកប្រយោជន៍បន្ថែមពីធនធានព្រៃឈើ បង្កើតនិងបង្កើនប្រភពចំណូល កែលម្អជីវភាព តាមរយ:បង្កើតរបរបន្ថែម ដូចជាចិញ្ចិមឃ្មុំ ដាំឬស្សី ចិញ្ចឹមសត្វ និងដាំដំណាំ។ល។ និងជាពិសេសចូលរួមថែរក្សា និងអភិរក្សវប្បធម៌ ប្រពៃណី ទំនាមទំលាប់ និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិចឱ្យបានគង់វង្ស។

លោកប្រធាននាយកដ្ឋានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការពង្រឹង និងការគ្រប់គ្រងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា របស់នាយកដ្ឋានកិច្ចការរដ្ឋបាល
នារសៀលថ្ងៃព្រហស្បតិ៍១២រោចខែចេត្រឆ្នាំខាលចត្វាស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃ...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាបុណ្យភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលម៉ាស និងជែលលាងដៃពីក្រុមហ៊ុន Huwei
នៅវេលាព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលបានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសរុបការងារប្រចាំឆ្នាំ២០២០របស់នាយកដ្ឋាន
នារសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញនាំចង្ហាន់ និងសម្ភារមួយចំនួនមកប្រគេននៅវត្តសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នារដូវបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី៣ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមចែកធាតុចូលកសិកម្មដល់សមាជិកបណ្តុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ...
ត្បូងឃ្មុំ៖ នារសៀលថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមកម្មវិធីជំរុញវារីវប្បកម្មចែកកូនត្រី និងកូនកង្កែបជូនកសិករ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន...
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីជំរុញវារីវប្បកម្ម ចែកកូនត្រី និងកូនកង្កែបជូនកសិករនៅខេត្តប៉ៃលិន
ប៉ៃលិន៖ នាព្រឹកថ្ងៃសៅរិ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩...
លោកប្រធាននាយកដ្ឋានចូលជួបសម្តែងការគួរសម និងចូលរួមអបអរសាទរក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២០
នារសៀលថ្ងៃច័ន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ...
សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការប្រើប្រាស់ និងគ្រប់គ្រងគេហទំព័ររបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សៀមរាប៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
លោកប្រធាននាយកដ្ឋានចូលជួបសម្តែងការគួរសម និងចូលរួមអបអរសាទរក្នុងឱកាសចូលឆ្នាំខែ្មរប្រពៃណីជាតិ
នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ០៤...
លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមពិធីបិទសន្និបាតនាយកដ្ឋាននីតិកម្មកសិកម្មនៅខេត្តសៀមរាប
សៀមរាប៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨...
លោកប្រធាននាយកដ្ឋានចូលរួមកម្មវិធីសន្និបាតលទ្ធផលដាំដំណាំកសិ-ឧស្សហកម្ម (ដាំកៅស៊ូ) របស់ក្រុមហ៊ុនសមាជិក VGR និងបណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់វៀតណាមនៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨...
លោកប្រធាននាយកដ្ឋានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមជាអធិបតីស្តីពីវេទិកាសាធារណៈស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦...