លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមក្នុងកម្មវិធីបុណ្យដារលានប្រចាំឆ្នាំ២០១៨

ចេញ​ផ្សាយ​ ១៤ មករា ២០១៩ 11290

នារសៀលថ្ងៃសៅរ៍ ៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយអាជ្ញាធរដែលដី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំប្រារព្វពិធីបុណ្យដាលានដែលជាប្រពៃណីជាតិក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រី្ត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅស្ថានីយពូជស្រូវទួលសំរោង ក្នុងភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្ដបាត់ដំបង។

នាឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំក្រសួង ព្រមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគេនចំពោះព្រះករុណាគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលមានវត្តមាននៅទីនេះ សូមទទួលនូវសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ ទាក់ទងនឹងពិធីបុណ្យដារលាននាពេលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកជូនអង្គពិធីជ្រាបដោយសង្ខេបពីប្រវត្តិបុណ្យនេះថា៖ បុណ្យដារលាន ឬបុណ្យភូមិ គឺជាប្រពៃណីមួយដែលត្រូវបានបណ្ដាជនអ្នកស្រុកស្រែចម្ការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬខែមីនា ទៅតាមភូមិនីមួយៗដើម្បីរំឭកគុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវនោះគឺ បុណ្យដារលាន ឬបុណ្យភូមិ ។ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធពិធី “បុណ្យដារលាន” ជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ ក្រោយពីបានប្រមូលផលស្រូវរួចរាល់។ ប្រជាពលរដ្ឋក្នុងភូមិទាំងមូលបានស្រុះស្រួលគ្នា រៀបចំពិធី “បុណ្យដារលាន ឬបុណ្យភូមិ” ដើម្បីបង្កើតនូវភាពសប្បាយរីករាយ ការជួបជុំ ជាពិសេស ការបង្ហាញនូវ “ផលស្រូវ” ដែលពួកគាត់ទទួលបានក្នុងឆ្នាំនេះ។ ពិធី “បុណ្យដារលាន ឬបុណ្យភូមិ” នេះធ្វើឡើងតាមប្រពៃណីជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬខែមីនា ទៅតាមភូមិនីមួយៗ ដើម្បីរំឭកគុណដល់ទឹក ដី និងអាកាសធាតុ ដែលជាកត្តាសំខាន់ដល់ការបង្កបង្កើនស្រូវ។ ពីធីបុណ្យនេះក៏មាននិមន្តព្រះសង្ឃសូត្រមន្តដើម្បី សូមសិរីសួស្ដីជូនដល់ពលរដ្ឋ ក៏ដូចជាសូមការបង្កបង្កើនស្រូវឱ្យបានផលច្រើនរាល់ឆ្នាំ និងក៏មានរាប់បាត្រឆ្លងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនអង្គពិធីជ្រាបដោយសង្ខេបផងដែរអំពីស្ថានភាពទូទៅនៃការវិវឌ្ឍន៍ផ្នែកនយោបាយ សង្គម និងការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល រួមជាមួយផែនការ និងទិសដៅអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។ ដើម្បីបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ វិស័យកសិកម្មឲ្យមានការរីកចម្រើនបន្ថែមទៀត ឆ្លើយតបតាមកំណើនសេដ្ឋកិច្ច កំណើនប្រជាជន និងជាពិសេសដើម្បីបង្កើនផលិតភាពផលិតកម្មក្នុងស្រុក ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មសំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូបនីយកម្ម សមស្របតាមចក្ខុវិស័យនិងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលគឺដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនដើម្បីជាធាតុចូលនិងជាពុទ្ធិសម្រាប់អង្គពិធីយកទៅអនុវត្តបន្ត៖ ទី១.ត្រូវលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ឆ្លើយតបតាមតម្រូវការទីផ្សារ និងមានភាពប្រកួតប្រជែង ដោយត្រូវបង្កើនផលិតភាព គុណភាព និងពិពិធកម្មតាមរយៈការបង្កើនការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជដំណាំ ពូជសត្វ និងវារីវប្បកម្មដែលផ្តល់តម្លៃបន្ថែមខ្ពស់ បន្តជំរុញការអភិវឌ្ឍកសិដ្ឋានគំរូនិងការផ្តល់សេវាបច្ចេកទេសកសិកម្ម ការប្រើប្រាស់ពូជធន់ដែលផ្តល់ទិន្នផលខ្ពស់ ពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្មនិងពង្រីកយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ព្រមទាំងជំរុញការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ទំនើប និងឌីជីថល ដើម្បីកាត់បន្ថយពលកម្ម និងបង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ ដើម្បីជំនួសការនាំចូល។ ទី២.ពង្រីកការអនុវត្តទំនើបកម្មកសិកម្មតាមសហគ្រាសកសិកម្មធុនតូច និងមធ្យម និងពង្រឹងសមត្ថភាពសហគមន៍កសិកម្មឲ្យមានលក្ខណៈជាអាជីព ដោយជំរុញឱ្យអនុវត្តបច្ចេកវិទ្យាសមស្រប ព្រមទាំងលើកកម្ពស់ការចូលរួមវិនិយោគពីវិស័យឯកជនក្នុងគ្រប់ខ្សែចង្វាក់តម្លៃកសិកម្ម ដើម្បីផ្សារភ្ជាប់កសិករខ្នាតតូច ទៅនឹងទីផ្សារតាមអភិក្រម “ភាពជាដៃគូក្នុងចំណោម រដ្ឋ-ឯកជន-ផលិតករ” ហើយផ្នែកឯកជនត្រូវកំណត់ជ្រើសរើសយកសហគមន៍កសិកម្មជាដៃគូសហការផលិត និងប្រមូលទិញកសិផល តាមរយៈការអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ទី៣.បន្ដកិច្ចសហប្រតិបត្ដិការល្អជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍នានាឱ្យបានល្អប្រសើរ ដើម្បីផ្តល់ព័ត៌មានថ្មីៗស្ដីពីបច្ចេកទេសផលិតកម្មកសិកម្ម ឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាដើម្បីដោះស្រាយបញ្ហាដែលកសិករជួបប្រទះទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកប្រធាននាយកដ្ឋានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការពង្រឹង និងការគ្រប់គ្រងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា របស់នាយកដ្ឋានកិច្ចការរដ្ឋបាល
នារសៀលថ្ងៃព្រហស្បតិ៍១២រោចខែចេត្រឆ្នាំខាលចត្វាស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃ...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាបុណ្យភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលម៉ាស និងជែលលាងដៃពីក្រុមហ៊ុន Huwei
នៅវេលាព្រឹកថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលបានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសរុបការងារប្រចាំឆ្នាំ២០២០របស់នាយកដ្ឋាន
នារសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញនាំចង្ហាន់ និងសម្ភារមួយចំនួនមកប្រគេននៅវត្តសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ នារដូវបុណ្យភ្ជុំបិណ្ឌ បិណ្ឌទី៣ ព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមចែកធាតុចូលកសិកម្មដល់សមាជិកបណ្តុំនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ...
ត្បូងឃ្មុំ៖ នារសៀលថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមកម្មវិធីជំរុញវារីវប្បកម្មចែកកូនត្រី និងកូនកង្កែបជូនកសិករ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមទស្សនកិច្ចនៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន...
តាកែវ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១...
លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីជំរុញវារីវប្បកម្ម ចែកកូនត្រី និងកូនកង្កែបជូនកសិករនៅខេត្តប៉ៃលិន
ប៉ៃលិន៖ នាព្រឹកថ្ងៃសៅរិ៍ ១១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩...
លោកប្រធាននាយកដ្ឋានចូលជួបសម្តែងការគួរសម និងចូលរួមអបអរសាទរក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២០
នារសៀលថ្ងៃច័ន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ...
សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការប្រើប្រាស់ និងគ្រប់គ្រងគេហទំព័ររបស់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សៀមរាប៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
លោកប្រធាននាយកដ្ឋានចូលជួបសម្តែងការគួរសម និងចូលរួមអបអរសាទរក្នុងឱកាសចូលឆ្នាំខែ្មរប្រពៃណីជាតិ
នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ០៤...
លោកប្រធាននាយកដ្ឋានបានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមពិធីបិទសន្និបាតនាយកដ្ឋាននីតិកម្មកសិកម្មនៅខេត្តសៀមរាប
សៀមរាប៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨...
លោកប្រធាននាយកដ្ឋានចូលរួមកម្មវិធីសន្និបាតលទ្ធផលដាំដំណាំកសិ-ឧស្សហកម្ម (ដាំកៅស៊ូ) របស់ក្រុមហ៊ុនសមាជិក VGR និងបណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់វៀតណាមនៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨...
លោកប្រធាននាយកដ្ឋានអញ្ជើញអមដំណើរឯកឧត្តមរដ្ឋមន្រ្តីចូលរួមជាអធិបតីស្តីពីវេទិកាសាធារណៈស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦...