ឯកឧត្តម គឹម សុន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងគំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធ QR-Code នៅលើស្លាកសញ្ញាថ្នាំកសិកម្ម។

ចេញ​ផ្សាយ​ ២០ ធ្នូ ២០២២ 11027

ព្រឹកថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋាននីតិកម្មកសិកម្ម សហការណ៍ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ក្រោមជំនួយឧបត្ថម្ភថវិកាពីអង្គការ (FAO) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងគំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធ QR-Code នៅលើស្លាកសញ្ញាថ្នាំកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ។                          

សិក្ខាសាលាដែលរៀបចំឡើង គឺមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ លើការអនុវត្តការតម្រូវបមាណីយសម្រាប់ថ្នាំកសិកម្ម នៅក្នុងគ្រប់សកម្មភាពពាក់ព័ន្ធនឹងផលិតផលនេះ ជាពិសេស ផ្ដល់ឱ្យអ្នកលក់ដុំលក់រាយថ្នាំកសិកម្ម ទទួលបានការយល់ដឹងដូចខាងក្រោម៖  

ទី១-យល់ដឹងអំពីបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានលក្ខណៈជាបទបញ្ជាគតិយុត្ត បង្ខំឱ្យអនុវត្ត ដើម្បីបញ្ជៀសហានិភ័យដែលបង្កដោយការប្រើថ្នាំកសិកម្មពុំមានស្លាកសញ្ញាព័ត៌មាន ស្របតាមការតម្រូវបមាណីយដើម្បីផលប្រយោជន៍របស់កសិករ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយ ធានាបាននូវសន្តិសុខស្បៀង សុវត្ថិភាពស្បៀង សុខភាពសាធារណៈ និងនិរន្តរភាពនៃបរិស្ថាន។  

ទី២-ផ្ដល់ចំណេះដឹងបន្ថែមផ្នែកវិធានបច្ចេកទេសពាក់ព័ន្ធនឹងស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម ឱ្យមាន ការយល់ច្បាស់ទៅលើព័ត៌មានបច្ចេកទេស និងរូបសញ្ញា-និមិត្តសញ្ញានៅលើស្លាកសញ្ញាព័ត៌មាន នៃផលិតផលថ្នាំកសិកម្ម។

ទី៣-ធានាអោយផលិតផលថ្នាំកសិកម្មដែលបានផ្តល់សុពលភាព ផ្គត់ផ្គង់ចែកចាយក្នុងព្រះរាជាណាចក្រកម្ពុជាអោយមានគុណភាព និងប្រសិទ្ធភាពសម្រាប់កសិករទិញយកទៅប្រើប្រាស់ក្នុងផលិតកម្មកសិកម្ម។

ទី៤-ពង្រឹងចំណេះដឹង និងសម្ថភាពដល់មន្ត្រីនាយកដ្ឋាននីតិកម្មកសិកម្ម ក្នុងការបញ្ចូលទិន្នន័យក្នុងការអធិការកិច្ចដែលមានភាពងាយស្រួលក្នុងការពិនិត្យមើលប្រវត្តិ និងទិន្នន័យរបស់ក្រុមហ៊ុនបានច្បាស់លាស់។

ប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និង គំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម ត្រូវបានបង្កើតឡើងក្រោមការគាំទ្រ ទាំងបច្ចេកទេស និង ថវិកាពីអង្គការ( FAO) និង កម្មវិធីខ្សែច្រវ៉ាក់ តម្លៃកសិកម្ម កម្ពុជា-អូស្រ្តាលី ដំណាក់កាលទី២ (CAVACII) នៅក្នុង ឆ្នាំ២០១៨។ នៅឆ្នាំដើម ២០២១ កម្មវិធីខ្សែច្រវ៉ាក់ CAVACII បានបន្តគាំទ្រដល់នាយកដ្ឋាននីតិកម្មកសិកម្ម ក្នុងការអភិវឌ្ឈន៍ ប្រព័ន្ធ QR Code នេះឡើងដើម្បីពង្រឺងគុណភាពព័ត៌មាន នៅលើស្លាកសញ្ញាថ្នាំកសិកម្ម។                                                                                       

លោក ភុំ រ៉ា អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងគំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធ...
ព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ...
ឯកឧត្តម គឹម សុន អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងគំរូស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធ...
ព្រឹកថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦...
ឯកឧត្តម គឹម សុន អញ្ជើញជួបសំណេះសំណាល និងណែនាំការងារដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនាយកដ្ឋាននីតិកម្មកសិកម្ម ។
រសៀលថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាង ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣...
ពិធីបើសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលលិខិតបទដ្ខានគតិយុត្តក្រោមច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មដល់មន្រ្តីនីតិកម្មកសិកម្ម រាជធានី.ខ...
ដោយបានទទួលការអនុញ្ញាតដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោក ភុំ រ៉ា អញ្ជើញបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដេប៉ូលក់ដុំ.លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង...
ព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថៃ្ងទី២៨ ខែកញ្ញា...
លោក ភុំ រ៉ា និងសហការី អញ្ជើញចុះពិនិត្យការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង ។
ថ្ងៃចន្ទ ២រោច​ ដល់ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងនៅថ្ងៃទី១២...
លោក ភុំ រ៉ា អញ្ជើញចូលរួមបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដេប៉ូលក់ដុំ.លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ...
យោងមាត្រា ៨៥ ច្បាប់ស្តីពី ការគ្រប់គ្រងថ្នាំកសិកម្ម ជីកសិកម្ម បងប្អូនអាជីវករដេប៉ូលក់ដុំលក់រាយថ្នាំកសិកម្មជីកសិកម្មតម្រូវឲ្យសិក្សាឆ្លងកាត់វគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវ:ស្តីពីនីតិវិធី...
លោក ភុំ រ៉ា អញ្ជើញបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដេប៉ូលក់ដុំ.លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពត ។
ព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា...
លោក ភុំ រ៉ា និងសហការី បានចុះអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តកំពត និងខេត្តតាកែវ។
ថ្ងៃចន្ទ ៤កើត​ ដល់ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងនៅថ្ងៃទី០១...
សិក្ខាសាលាស្តីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្ម បានប្រារព្ធបើកនៅខេត្តឧត្តរមានជ័យមាន។
ក្រោមជំនួយឧបត្ថម្ភហិរញ្ញវត្ថុពីអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ...
លោក ភុំ រ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋាននីតិកម្មកសិកម្ម ។
នៅរសៀលថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា...
លោក ភុំ រ៉ា អញ្ជើញបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដេប៉ូលក់ដុំ.លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្មនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ។
ព្រឹកថ្ងៃចន្ទ ១៣កើត ខែជេស្ន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងនៅថ្ងៃទី២៧...
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំកសិកម្ម Tricyclazole ឡើងវិញ និងការណែនាំពីរបៀបប្រើប្រាស់ ត្រូវបើកនាទីស្តីការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា...
អង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំកសិកម្ម Tricyclazole ឡើងវិញ និងការណែនាំពីរបៀបប្រើប្រាស់ នៅខេត្តព្រៃវែង ។
ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២...
អង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំកសិកម្ម Tricyclazole ឡើងវិញ និងការណែនាំពីរបៀបប្រើប្រាស់ នៅខេត្តបាត់ដំបង ។
ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២...