កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (41st AMAF Meeting)

ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០១៩ 11008

នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (41st AMAF Meeting)។ អង្គប្រជុំបានរាយការណ៍នូវវឌ្ឍនៈភាព នៃការអនុវត្តក្របខណ្ឌគោលនយោបាយពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការផ្នែកចំណីអាហារ កសិកម្ម និងព្រៃឈើក្នុងឆ្នាំ២០១៩ដូចជា៖
• ស្តង់ដារការអនុវត្តផលិតកម្មល្អអាស៊ាន (ASEAN GMP) សម្រាប់ការផលិតផលបសុឱសថ
• វិធីសាស្រ្តត្រួតពិនិត្យផ្លូវការការអនុវត្តកសិកម្មល្អអាស៊ាន (ASEAN GAP) និងវិធីសាស្រ្តបញ្ជាក់ការអនុវត្តកសិកម្មល្អអាស៊ាន សម្រាប់ប្រព័ន្ធធានាគុណភាពដល់បន្លែនិងផ្លែឈើអាស៊ាន
• យុទ្ធសាស្រ្តក្នុងតំបន់អាស៊ានសម្រាប់ការត្រួតពិនិត្យ និងការពារជម្ងឺប៉េស្តជ្រូុក (២០១៩-២០២៥)
• គោលការណ៍បច្ចេកទេសក្នុងតំបន់នូវប្រព័ន្ធព្រមានជាមុនសម្រាប់ការសង្រ្គោះបន្ទាន់សុខភាពសត្វពីជលផល
• សំណើជាគំនិតក្នុងការបង្កើតបណ្តាញអាស៊ានសម្រាប់ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនមានការអនុញ្ញាត និងមិនមានការរាយការណ៍
• គោលការណ៍អាស៊ានសម្រាប់ការរកឃើញនិងការពារការជួញដូរសត្វព្រៃ
សម្រាប់ការអនុវត្តក្របខណ្ឌគោលនយោបាយដែលពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែកចំណីអាហារ កសិកម្ម និងព្រៃឈើក្នុងឆ្នាំ២០២០ កិច្ចប្រជុំបានលើកស្នើដល់ប្រទេសជាសមាជិកពិនិត្យនិងសម្រេចនូវកិច្ចសហប្រតិបត្តិការមួយចំនួនដូចជា៖
• ផ្នែកបុសសត្វៈ រៀបចំវិធីសាស្រ្តាសម្រាប់ការអនុវត្តផលិតកម្មល្អនិងការឆ្លើយតបបន្ទាន់ទៅនឹងជម្ងឺឆ្លង
• ផ្នែកដំណាំៈ សុខដុមនីយកម្មអាស៊ាននៃសារធាតុសំណល់កសិកម្ម គោលការណ៍ភូតគាមអនាម័យអាស៊ានសម្រាប់ការនាំចូលផលិតផលកសិកម្មអាទិភាព និងស្តង់ដារអាស៊ានសម្រាប់ដំណាំសាកវប្បកម្ម
• ផ្នែកជលផលៈ ការដោះស្រាយការនេសាទប្រកបដោយចីរភាព សម្រាប់ធានាសន្តិសុខស្បៀងដល់តំបន់អាស៊ាន និងគម្រោងប្រឆាំងនឹងការប្រើប្រាស់ថ្នាំសម្លាប់មេរោគ (AMR) ក្នុងវារីវប្បកម្ម
• ផ្នែកព្រៃឈើៈ ការពិនិត្យឡើងវិញនូវលក្ខណៈវិនិច្ឆ័យអាស៊ាន និងកសាងនីត្យានុកូលភាពព្រៃឈើ និងគោលការណ៍អាស៊ានសម្រាប់ពិធីសារក្នុងការគ្រប់គ្រងធនធាននិងប្រមូលផលឈើ មិនមែនឈើព្រៃប្រកបដោយចីរភាព
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើលើកទី៤១រួចមក ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីចុះហត្ថលេខារួម លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ានលើ គម្រោងការលើកកម្ពស់ផលិតផលកសិកម្មនិងព្រៃឈើឆ្នាំ២០១៩-២០២៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

កិច្ចប្រជុំតុមូលស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ក្រោមប្រធានបទ (Building Back Better) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមប្រព័ន្ធវីដេអូពីចម្ងាយ
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣...
កិច្ចប្រជុំស្ដីពីការពិភាក្សាដោះស្រាយបញ្ហាប្រឈមនៃការអនុវត្តអនុក្រឹត្យលេខ១៧ អនក្រ.បក
ថ្ងៃអង្គារ ៥ រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ក្រសួងកសិកម្ម...
សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងការពិនិត្យការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសរបស់អាស៊ាននៅថ្នាក់ក្រោមជាតិ
ថ្ងៃអង្គារ ៩-១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព​.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤-២៦ ខែវិច្ឆិកា...
កិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយ ស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន និងកិច្ចប្រជុំអមជាមួយផេ្សងទៀត​ (42nd AMAF Meeting, The 20th AMAF Plus Three and The 6th AIMMAF)
នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០...
កិច្ចប្រជុំពីចម្ងាយ ស្តីពី The PrepSOM-42nd AMAF, PrepSOM-20th AMAF Plus Three and The PrepSOM-6th AIMMAF
កាលពីថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា...
កិច្ចសន្ទនាទ្វេភាគីជប៉ុន-កម្ពុជាលើកទី៥ ស្តីពីខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងរវាងកម្ពុជា និងជប៉ុន (ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាល)
នៅសណ្ឋាគារ Cambodiana នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨...
កិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុន
​នៅព្រឹកថ្ងៃពុធ ០៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ​...
ទិវាដីពិភពលោកក្នុងប្រទេសថៃ
ថ្ងៃសុក្រ​ ១០កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ​...
ទស្សនកិច្ច
ថ្ងៃអាទិត្យ​ ១២កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ​...
World soil day
ថ្ងៃសៅរ៍​​ ១១កេីត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ​...
កិច្ចប្រជុំកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍វិស័យកសិកម្មក្រោមគម្រោងACMECS
នៅថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៩​ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​...
កិច្ចប្រជុំត្រៀមសម្រាប់កិច្ចសន្ទនាទ្វេភាគីជប៉ុន-កម្ពុជាលើកទី៥ ស្តីពីខ្សែច្រវាក់តម្លៃផលិតកម្មស្បៀងរវាងកម្ពុជា និងជប៉ុន
នៅក្នុងច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ...
កិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ
ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា...
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (41st AMAF Meeting)
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) លើកទី១៩
នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...