អបអរពីធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័នចំនួន១៥០០ឡ និងមធ្យោបាយដឹកជញ្ជូនក្នុងក្របខ័ណ្ឌហិរញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

ចេញ​ផ្សាយ​ ១១ កញ្ញា ២០១៩ 7948

នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានកិត្តិយសដែលបានឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាអធិបតីក្នុងពីធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័នចំនួន១៥០០ឡ និងមធ្យោបាយដឹកជញ្ជូនក្នុងក្របខ័ណ្ឌហិរញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សា​ទ លោក លោកស្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តគោលដៅទាំង៧។ ក្នុងឱកាស​នោះឯកឧត្តម​ តាន់​ ផាន់ណារ៉ា​ ប្រតិភូរាជរដ្ឋាភិបាល​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​បានជម្រាប​ជូនអង្គពិធីជ្រាបថា​ សម្ភារឡជីវឧស្ម័ន និងមធ្យោបាយដឹកជញ្ជូន ត្រូវបានទទួលមានសម្ភារឡជីវឧស្ម័នចំនួន១៥០០ឡ រថយន្តចំនួន៣គ្រឿង ម៉ូតូចំនួន១៤គ្រឿង ម៉ា​ស៊ីនភ្លើងចំនួន៧គ្រឿង ម៉ាស៊ីនបូមទឹកចំនួន៧គ្រឿង និងសម្ភារការិយាល័យមួយចំនួនទៀត គិតជាទឹកប្រាក់ចំនួន៩ ៦៦០ ០០០យ័ន ស្មើនឹង១ ៣៥០ ០០០ ដុល្លាអាមេ​រិ​ច​​ ដែលត្រូវបែងចែកទៅខេត្តគោលដៅចំនួន៧ខេត្តគឺខេត្តត្បូងឃ្មុំចំនួន៣០០ឡ ខេត្តកំពង់ចាមចំនួន២០០ឡ ខេត្តព្រៃវែងចំនួន២០០ឡ ខេត្តស្វាយរៀងចំនួន២០០ឡ ខេ​ត្តកំ​ពង់ឆ្នាំងចំនួន២០០ឡ ខេត្តពោធិ៍សាត់ចំនួន២០០ឡ និងខេត្តព្រះវិហារចំនួន២០០ឡ។

G02B-RFQ-On-Road Motorbikes to be advertised
IFB-G02A-Vehicles and Off-road motorbikes-advertised
ពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ...
សេចក្តីជូនដំណឹង ការជ្រើសរើសក្រុមទីប្រឹក្សាផ្នែករចនាវិស្វកម្ម និងត្រួតពិនិត្យការសាងសង់ Engineering Design and Construction Supervision Consultants (CAM/MAFF CLHVIP-CS04)
ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងអនុមហាតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ...
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាជាតិផ្នែកលទ្ធកម្ម National Start-up Procurement Consultant (CAM-MAFF-CLHVIP-CS06)
ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងមហាអនុតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ...
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសទីប្រឹក្សាអន្តរជាតិផ្នែកលទ្ធកម្ម International Start-up Procurement Consultant (CAM-MAFF-CLHVIP-CS05)
ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងមហាអនុតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ...
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសក្រុមទីប្រឹក្សាសម្រាប់កសាងសមត្ថភាពនិងគាំទ្រគោលនយោបាយ Capacity Building and Policy Support Consultants (CAM-MAFF-CLHVIP-CS02)
ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងអនុមហាតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ...
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសក្រុមទីប្រឹក្សាអនុវត្តគម្រោង Project Implementation Consultant (PIC) (CAM-MAFF-CLHVIP-CS01)
ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងអនុមហាតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់​ផលិតកម្មតម្លៃ...
កិច្ចប្រជុំពាក់ព័ន្ទការចេញវិញ្ញាប័នបត្រសត្វ និងផលិតផលសត្វនៅច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យលើទិដ្ឋភាពបច្ចេកទេស និងច្បាប់
នៅព្រឹកថ្ងៃសុក្រ៦រោច ខែជេស្ឋឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៣នៅសាលប្រជុំធំ...
ពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
កិច្ចប្រជុំពិភាក្សាលើរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ពិធីបិទកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២
នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧...
ពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២
នៅព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦...
ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជួបពិភាក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ...
នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
កិច្ចប្រជុំពិភាក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (Koica) ទាក់ទងនឹងការរៀបចំគម្រោងស្តីពីការបង្កើតមន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យសត្វ និងផ...
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ...