ពិធី​បិទ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៣ និងលើក​ទិស​ដៅឆ្នាំ​២០១៤ របស់​​អគ្គ​នាយកដ្ឋាន​កសិកម្ម

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 1901

កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤នេះ ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៣ និង​លើក​ទិសដៅ​ឆ្នាំ២០១៤ របស់​អគ្គនាយកដ្ឋាន​កសិកម្ម។ ឯកឧត្ដម សូ​ខន ឫ​ទ្ឋី​គុណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​អាន​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ដែល​បាន​ដំណើរការ​អស់​រយៈពេល២ថ្ងៃ​ទៅតាម​កម្មវិធី​ដែល​បាន​គ្រោងទុក​ដោយបាន​ពិនិត្យ​សេចក្តីរាយការណ៍ បទ​បង្ហាញ និង​ធ្វើការ​ពិភាក្សា​វាយតម្លៃ​លទ្ធផល​ការងារ​ដែល​អង្គភាព​ក្រោម​ឱវាទ​សម្រេចបាន​ជាអាទិ៍ ការងារ​ពិសោធន៍ ស្រាវជ្រាវ ការងារ​ផ្សព្វផ្សាយ ការងារ​ផលិត​ពូជ​ដំណាំ ការងារ​សមាគម​ន៍ក​សិ​កម្ម និង​សម្របសម្រួល​ជម្រុញ​ការនាំចេញ​ផលិតផល​កសិកម្ម។

ឯកឧត្ដម​រដ្ឋមន្ត្រី​អ៊ុក រ៉ាប៊ុន បាន​មានប្រសាសន៍​បិទ​កិច្ចប្រជុំ​ដោយបាន​ស្ងើចសរសើរ និង​វាយតម្លៃ​ខ្ពស់​ពី​លទ្ធផល​សម្រេចបាន​តាម​រយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​រួមជាមួយ​ការណែនាំ​តម្រង់ទិស​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​ដែលជា​សក្ខីកម្ម​ឆ្លុះបញ្ចាំង ​ឱ្យឃើញ​ពី​ការចូលរួមចំណែក​យ៉ាងសកម្ម​ អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៥ កំពុង​យកចិត្តទុកដាក់​លើ​ការធានា ​ឱ្យមាន​សន្តិសុខ​ស្បៀង ការបង្កើន​ផលិតភាព ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ពា​ណិ​ជ្ជូ​ប​និ​យក​ម្ម និង​ឈាន​ឆ្ពោះទៅ​សម្រេច​ឱ្យបាន​នូវ​គោលនយោបាយ​ជម្រុញ​កំណើន​ផលិតកម្ម​កំណើន​ដំណាំ​ស្រូវ និង​នាំចេញ​អង្ករ​ឱ្យបាន ១លាន​តោន​នា​ឆ្នាំ២០១។

 ឯកឧត្ដម រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​មួយចំនួន​ដូចជា​ត្រូវ​បន្ត​ជម្រុញ​ការអនុវត្ត​បច្ចេកទេស​ប្រពលវប្បកម្ម ការគិតគូរ​ឱ្យបាន​លំអិត​អំពី​ការចំណាយ​ថ្លៃដើម​ក្នុង​ការផលិត និង​ត្រូវ​ជម្រុញ​ការពិសោធន៍​ស្រាវ ជ្រាវ ការផលិត​ពូជ​ដំណាំ​បន្ថែមទៀត។ គួរឱ្យ​កត់សម្គាល់ថា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ប្រចាំឆ្នាំ​ របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ក៏មាន​ការដាក់​តាំង​ពិ​ពណ៌​សមិទ្ធិផល​នៃ​ការស្រាវជ្រាវ របកគំហើញថ្មីៗ និង​ល​ទ្ឋ​ផល​នៃ​ការធ្វើ​ផលិតកម្ម​កសិកម្ម ក្នុងនោះ​ដំណាំ​ស្រូវ​រដូវរ​ស្សា​អនុវត្តបាន 2,567,762 ហិកតា​គឺ​ស្មើនឹង 107,01ភាគរយ នៃ​ផែនការ​ស្រូវ​រដូវប្រាំង​គិត​ត្រឹម​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤នេះ​អនុវត្តបាន 368,076ហិកតា ក្នុងនោះ​តាម​ការ​គណនា​អំពី​តុល្យភាព​ស្បៀង​ឃើញថា​យើង​មាន​អ​ធិ​រេ​កស្រូវ​ប្រមាណ 4,785,705 តោន៕

ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...