ពូជស្រូវទាំង១០មុខនឹងបង្កើនទាំងបរិមាណផល និងគុណភាព

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 19257

ឯកឧត្តមបណ្ឌិត ច​ន្ទ័ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ​រុ​កា្ខ​ប្រមាញ់ និង​នេសាទ បាន​បង្ហា​ញ​នូវ​ក្ក​តី​រំពឹង​យ៉ាង​មុតមាំ​ថា តាមរយៈ​ការគាំទ្រ និង​ជំរុញ ពី​ប្រមុខរដ្ឋ​រាជរដ្ឋាភិបាល ​និង​ការបញ្ជ្រាប ប្រកបដោយ​ប្រសិទ្ធភាព​ នូវ​ពូជស្រូវ​ទាំង១០មុខ ទៅក្នុង​ចំនោម​កសិករ​នោះ ​ជាក​តា្ត​ជំរុញ​ឲ​ផលិត​កម្ម​ដំណាំ​ស្រូវ​កាន់តែ​បង្កើន ទាំ​​ង​បរិមាណ និង​គុណភាព​ផលិតផល។

ឯកឧត្តម​មាន​សុទិដ្ឋិនិយម ចំពោះ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ធើ្វឲ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំចេញ​អង្ករ​នៅ្​ឆ្នាំ២០១៥។ ខាងក្រោម​នេះ​ ជា​ខ្លឹមសារ​នៃ​បទ​សា​ម្ភា​សន៍​របស់ ឯកឧត្តមបណ្ឌិត​ច​ន្ទ័ សារុន ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម​ រុ​កា្ខ​ប្រមាញ់ និង​នេសាទៈ

សំណួរៈ ឯកឧត្តមរដ្ឋ​មន្ត្រី ​អាច​បញ្ជក់បានទេ​ថា​កសិករខ្មែរ​នាពេល​បច្ចុប្បន្ន ​ប្រើប្រាស់​ពូជស្រូវ​ចំនួន​ប៉ុន្មានមុខ? ភាគច្រើន​ជា​ប្រភេទ​អ្វីខ្លះ?

ឯកឧត្តមរដ្ឋ​ម​ន្ត្រីៈ កំ​ឡុង​ឆ្នាំ១៩៨៩ -១៩៩៦ ក្រសួងកសិកម្ម រុ​កា្ខ​ប្រមាញ់​និង​នេសាទ បាន​ធើ្វ ការប្រមូល​ពូជស្រូវ​ក្នុងស្រុក នឹង​បាន​វាយតំ​លៃ​ឃើញថា​ មានពូជ​ស្រូវខុសៗ ចំនួន២៥៤៧ពូជ ហើយ​ពូជស្រូវ​ទាំង​នោះ បាន​អភិរក្ស​នៅ​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម កម្ពុជា(កា​ឌី) និង អ៊ី​រី។ តាម​ការសិក្សា​ឃើញថា​ ការប្រើប្រាស់​ពូជស្រូវ​នាពេល​បច្ចុប្បន្ន​នេះ​ មាន​មាណ៨០០ពូជ។ តាមរយៈ​ការដាំដុះ​នា​ឆ្នាំ​កន្លងមកនេះ ផ្ទៃដី​ដាំ​ដុះ​ស្រូវកណ្តាល​ មាន​ច្រើនជាងគេ គឺ៣៩,៨ភាគរយ  ស្រូវស្រាល ៣៥,៤ ភាគរយ ស្រូវ​ឡើង​ទឹក៣,៥ ភាគរយ ​និង​ស្រូវចម្ការ១,៩ភាគរយ។ យើង​អាច​និយាយ​ជាទូទៅ​បាន​ថា ​ស្រូវកណ្តាល​មាន​ចំនួន​ប្រភេទ​ ច្រើនជាងគេ​បន្ទាប់មក​ពូជស្រូវ​ធ្ងន់ រួច​ស្រូវ​ចំ​ម្ការ។ ចំពោះ​ចំនូ​នន​ស្រូវស្រាល​វិញ​មាន​ចំនួន​តិចតួច​បំផុត។

សំណួរៈ ពូជស្រូវ​កសិករ​បាន​ និង​កំពុង​ប្រើប្រាស់​ជា​ពូជស្រូវ​ក្នុងស្រុក ឬជា​ពូជ​ដែលមាន​ប្រភព​មកពី​ក្រៅប្រទេស ?

ឯកឧត្តមរដ្ឋ​ម​ន្ត្រីៈ​ ខ្ញុំ​សូមជម្រាបថា ​ពូជស្រូវ​ដែល​កសិករ​ដាំ​ដុះ​ក្នុងប្រទេស​កម្ពុជា​ចែកចេញជា​ពីរ​ប្រភេទ (១)ពូជស្រូវ​ស្រាល មិន​ប្រកាន់​រដូវ (២)ពូជស្រូវ​កណ្តាល (៣)ពូជស្រូវ​ធ្ងន់(៤) ពូជស្រូវ​ចម្ការ ​និង(៥) ពូជស្រូវ​ឡើង​ទឹក។ ក្នុងនោះ​មានតែ​ពូជស្រូវ​ស្រាល ​មិន​ប្រកាន់​រដូវ​ប្រមាណ ២០ពូជ​ប៉ុ​ណ្ណោះ ដែលជា​ពូជ​នាំចូល (ដោយ​ក្នុងនោះ​មានពូជ​ចំនួន ៩ដែល​ក្រសួងកសិកម្ម ​រុ​កា្ខ​ប្រមាញ់​ និង​នេសាទ បាន​បញ្ចេញ ជូន​កសិករ​ប្រើប្រាស់ ​តាមរយៈ​ការពិសោធន៍​ជ្រើស​ពូជ) ជូនកសិករ​ប្និង​នេសាទ​ បាន​បញ្ចេញ​​ពូជប៉ុណ្ណោះ ដែល​ជា​ពូជ​​នាំ​ចូល​(​ដោយ​ក្នុង​នោះ​មាន​ពូ​ជ​ចំនួន​ ៩​ដែល​ក្រសួង​កសិកម្ម​រុកា ក្រៅពីនោះ​ គឺ​សុទ្ធតែជា​ពូជ​ក្នុងស្រុក ឬ​មាន​មេបា ជា​ពូជ​ក្នុងស្រុក ។

សំណួរៈ ពូជស្រូវ​ដែល​កសិករ​និយម​ប្រើ​រួចមកហើយ​នោះ ​តាម​ទស្សនៈ​របស់​ក្រសួងកសិកម្ម តើ​ពូជ​ដែល សមស្រប សម្រាប់​កសិករទេ?

ឯកឧត្តមរដ្ឋមន្ត្រី: ក្រោយពី​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​អភិរក្ស​ពូជស្រូវ​ ដែល​ផ្តល់​ទិន្នផល​ខ្ពស់​ ប្រកបដោយ​ទិន្នផល​ល្អ ជា​បន្តបន្ទាប់​មកពី​ឆ្នាំ១៩៩០ ដល់​ឆ្នាំ២០១០ក្រសួងកសិកម្ម ​រុ​កា្ខ​ប្រមាញ់ និង​នេសាទ បាន​បញ្ចេញ​ឲ​ប្រើប្រាស់​ នូវ​ពូជស្រូវ៣៨ពូជ​ដែល​វិទ្យាស្ថាន​ស្រាវជ្រាវ កា​ឌី បាន​ស្រាវជ្រាវ​និង​រំដោះបាន។ តាម​ការចុះ​អង្កេត ជាទូទៅ​បាន​ឲ​ឃើញថា​រហូតដល់​ឆ្នាំ២០១០កន្លងទៅ មាន​ប្រមាណ៥៩ភាគរយ​ នៃ​កសិករ​ទាំងអស់​ បាន​ប្រើប្រាស់​ពូជ​ទាំង៣៨ពូជ​នេះ ហើយ​ដែល​បរិមាណ​នេះ​សមាមាត្រ ទៅនឹង​បរិមាណ​ស្រូវ​បន្ថែម ​រហូតដល់០,៤៧លាន​តោន និង​ប្រាក់ចំនេញជាង​លាន​ដុ​លា្ល​រ​អាមេរិក។ ដោយឡែក​ពូជស្រូវ​ក្នុងស្រុក​ដទៃទៀត ដែល​កសិករ​និ​យិ​ម​ប្រើប្រាស់​ដែរនោះ​ជាការ​ពិ​តភាគច្រើន​ជា​ពូជ​មិន​សូវល្អ​ ដោយសារ​ពូជស្រូវ​ទាំងនោះ​ ត្រូវបាន​ប្រើប្រាស់​យូរ​ឆ្នាំ​មកហើយ ​ដោយ​ពុំមាន​ការជ្រើសរើស ​តាម​បច្ចេកទេស​ត្រឹមត្រូវ ហើយ​បានក្លាយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​រួចទៅហើយ។ តាម​លក្ខខណ្ឌ​បច្ចេកទេស​ពូជ​សុទ្ធ​ល្អ ​អាច​ប្រើប្រាស់​បានតែ​រយៈពេល​យ៉ាងយូរ៣ ឆ្នាំ​ប៉ុណ្ណោះ។ ភាគច្រើន​ជា​ពូជ​ប្រកាន់​រដូវ ដែល​ទាមទារ​ នូវ​ពេលវេលា​ដាំ​ដុះ​ទៀងទាត់ និងភាគច្រើន​ជា​ពូជ​ ដែល​ឆ្លើយតប​តិចតួច ទៅនឹង​ការដាក់​ជី​ឬ សារធាតុចិញ្ចឹម​ដទៃទៀតដែល​នេះ​ជា​កត្តា​រាំងស្ទះ ដល់​ការបង្កើន​ទិន្នផលផងដែរ។ ផលិត​ជា​គ្រាប់ស្រូវ​អង្ករ ​នៃ​ពូជ​ទាំងនោះ ភាគច្រើន​មិន​ស្របតាម​តម្រូវការ​ទីផ្សារ។ ក្រសួងកសិកម្ម ​រុ​កា្ខ​ប្រមាញ់​ និង​នេសាទ ​និង​បាន​កំពុងអភិវឌ្ឍន៍ ​នូវ​ពូជស្រូវ​ដែលមាន​សកា្ត​នុព​ល​ទិន្នផល ​កាន់តែ​ខ្ពស់​មានគុណ​ភាពល្អ​ស្របតាម​តម្រូវការ​ និង​ធន់​ទៅនឹង​ទឹកជំនន់ ភាពរាំងស្ងួត ​នឹង​សត្វល្អិត​ចង្រៃ ​ព្រមទាំង​មាន​អាយុកាល​ខ្លី​ ប្រើប្រាស់​ទឹក​តិច​ជាដើម។

សំណួរៈ កន្លងទៅ​ក្រសួងកសិកម្ម រុ​កា្ខប្រមាញ់ ​និង​នេសាទ បាន​ធើ្វ​ការណែនាំ​អ្វីខ្លះ​ដល់​កសិករក្នុងការ​ប្រើប្រាស់​ពូជស្រូវ? ការជ្រើសរើស​ពូជ?

ឯកឧត្តមរដ្ឋ​ម​ន្ត្រីៈ​ បាទ​ដោយ​យល់ឃើញថា "ពូជ​គឺជា​កត្តា​កំណត់ ​ក្នុង​ផលិតកម្ម​កសិកម្ម" ដែល​មិនថាតែ​ដាំ​ណាំ ទេ​ទោះ​ការចិញ្ចឹម​សត្វ​ក៏​គា្ន​ដែរ។ សម្រាប់​ដាំ​នាំ​ស្រូវ​វិញ​ គ្រាន់តែ​ការប្រើប្រាស់​ពូជស្រូវ​សុទ្ធ​ល្អ ​មួយ​អាច​បង្កើន​ទិន្នផល បាន២០ភាគរយ ទៅ​ហើ​យ​ដោយ​មិនទាន់​គិត​កត្តាចម្បង ដ​ទៃទៀត​កសិកម្ម រុ​កា្ខ​ប្រមាញ់​ និង​នេសាទ តែង​យកចិត្តទុកដាក់​ផ្តោត ​យ៉ាងសំខាន់​លើ​ការជំរុញ ការប្តូរ​ពូជ​នេះ​ តាំងពី​ទសវត្សរ៍៨០មក​ម្លេះ។ ដោយសារ​ហេតុនេះ​យើង​ឃើញ​ទាំងអស់​គា្ន ហើយ​ថាផលិតកម្ម​ដាំ​ណាំ​ ​មានការ​កើនឡើង​ជា​លំដាប់​ដែល​ចាប់ពី​ឆ្នាំ ១៩៩៥ មក​ក្រៅ​បំពេញបាន​ នូវ​តម្រូវ​ការហូបចុក​ក្នុងស្រុកហើយ​នោះ យើង​នូវមាន​អ​ថិ​រេ​កស្រូវ អង្ករអាច​នាំ​ចេញទៅ​លក់​នៅ​បរទេសថែមទៀត។ កន្លង​ក្រសួងកសិកម្ម​បានធ្វើកា​រ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​គ្រប់​មធ្យោបាយ ​ដើម្បី​កសិករ​បាន​ប្រែ​កា្ល​យ នូវ​ឥរិយាបថ​ ពី​ការ​ធ្វើស្រែ​តាមបែប​បុរាណ​ មក​អនុវត្ត​ការប្រើ​ប្រពលវប្បកម្ម វិញ ដែល​ក្នុងនោះ​ មានការ​ប្តូរ​មក​ប្រើ​ពូជ​សុទ្ធ ពូជស្រូវ​ស្រាល​ មិន​ប្រកាន់​រដូវ តាមរយៈ​យន្តការ​នានា​ដូចខាងក្រោមៈ

-ការបោះពុម្ព​ជា​អត្ថបទ បច្ចេកទេស  សៀវភៅ ណែនាំ​បច្ចេកទេស ផ្ទាំង​រូបភាពផ្សេងៗដើម្បី​ចែកជូន​កសិករ

-ការបណ្តុះបណ្តាល​រយៈពេល​ខ្លី​ និង​វែង​តាមបែប​សាលារៀន លើ​ស្រែ​កសិករ និង​ការ​ធ្វើស្រែ​បង្ហាញ​ការរៀបចំ​ទស្សន កិច្ច​សិក្សា​របស់​កសិករ​ពី​តំបន់​មួយ​ ទៅ​តំបន់​មួយទៀត ដែល​ទទួលជោគជ័យ ដើម្បី​ឲ​កសិករ​ចេះ​ផ្លាស់ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក។

-ការផលិត​គ្រាប់ពូជ​សុទ្ធ​គ្រឹះ (Foundation Seed) នៅ​វិទ្យាស្ថាន​កា​ឌី​ នៅតាម​កសិដ្ឋាន​របស់រ​ដ្ឋ ​ដើម្បី​ផ្គត់ផ្គង់​ឲ​តាម​សហគមន៍ កសិករ​អ្នក​ផលិត​ពូជ​ យកទៅ​ធ្វើ​ការផលិត​បន្ត​ ជា​គ្រាប់ពូជ​សុទ្ធ​ល្អ (Good Seed) សម្រាប់​លក់​ចែកជូន​កសិករ​ តាម​មូលដ្ឋាន​នានា។

-ការ​ចងក្រង​សហគមន៍​​កសិករ​អ្នក​ផលិត​ពូជស្រូវ  ដែល​សុទ្ធ​ជា​កសិករ​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការងារ​នេះ។ មកទល់ពេលនេះ​យើង​មាន​សហគមន៍​កសិករ​ផលិត​គ្រាប់​ពូជស្រូវ​ច្រើន​ហើយ​នៅតាម​បណ្តា​ខេត្ត នានា​ដូចជា នៅ​ខេត្ត សៀមរាប កំពង់ធំ កំពង់ចាម កំពត កណ្តាល​កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង បាត់ដំបង បន្ទាយមានជ័យ​ជាដើម។

-ក្រៅពី​យន្តការ​ដូច​បាន​រៀបរាប់​ខាងលើ ក្រ​សូង​នៅបាន​រៀបចំ ​ឲ​មាន”ស្តុក​គ្រាប់​ពូជស្រូវ” របស់​ក្រសួង​ផ្ទាល់ ​ជា​គ្រាប់ពូជ​ត្រៀម​បម្រុង​ សម្រាប់​ផ្គត់ផ្គង់​ជូន​ប្រជាកសិករ​ នៅពេល​ជួបប្រទះ​ការ ក​ង្ចះ​ខាត​គ្រាប់ពូជ​ពិសេស នៅ ពេល​ជួប​គ្រោះធម្មជាតិ។

សំណួរៈ ឯកឧត្តម​រដ្ឋមន្ត្រី​អាច​ប៉ាន់ស្មាន​បាន​ថា​ក្នុង​មួយ​រដូវ​ទាំង​ប្រទេស កសិករ​ត្រូវការ​ប្រើប្រាស់​ពូជស្រូវ​ចំនួន ប្រហែល​ប៉ុន្មាន? ក្នុងនោះ​រដ្ឋ​បានរួម​ចំណែក ផ្តល់​ចំនួន​ប៉ុន្មាន​ដែរ?

ឯកឧត្តមរដ្ឋ​ម​ន្ត្រីៈ បាទ​តម្រូវការ​គ្រាប់​ពូជស្រូវ​សំខាន់​ក្នុងមួយឆ្នាំៗ គឺ​អាស្រ័យ​ជាសំខាន់​ទៅនឹង​ផ្ទៃដី​ដាំ​ដុះ ​ដែល​ត្រូវអនុវត្ត (ការដាំដុះ​នៅ​រដូវវស្សា និង​រដូវប្រាំង )ដែលជា​ទូទៅ​តែងតែ​ប្រែប្រួល​ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ អាស្រ័យ​ទៅនឹង​លក្ខខណ្ឌ​អាកាសធាតុ និង​លទ្ធភាព​នៃ​ការស្រោចស្រព។ កត្តា​សំខាន់​មួយទៀត​នោះ គឺ​បរិមាណ​គ្រាប់ពូជ​ ដែល​ត្រូវ​ប្រើ​ក្នុង​មួយ​ហិកតា​ដែល​នេះ ​ក៏​អាស្រ័យ​ទៅនឹង​តំបន់​ នឹង​ភាព​ទទួលយកបាន ​នូវ​បច្ចេកទេស​ប្រពលវប្បកម្ម ដំណាំ​ស្រូវ​ផងដែរ។ ក្រសួងកសិកម្ម រុ​កា្ខ​ប្រមាញ់ និង​នេសាទ បាន​នឹង​កំពុង​បំផុស​យ៉ាងខ្លាំង​កា្ល​ ឲ​មានការ​អនុវត្ត បច្ចេកទេស​នេះ ​ដែល​ក្នុងនោះ​រួមមាន​ការប្រើប្រាស់​ពូជ​តិច​ផងដែរ​ ហើយដែល​តាម​ប​ច្ច​ទេស​ប្រពលវប្បកម្ម ដំណាំ​ស្រូវ​យើង​អនុ​ញ្ញា​ត្ត​ឲ​ប្រើ​ពូជ​យ៉ាងច្រើន​បំផុត ត្រឹម២០គីឡូក្រាម ក្នុង​មួយ​ហិកតា​ប៉ុណ្ណោះ។

ដោយឡែក តាម​ការប៉ាន់ស្មាន​សម្រាប់​ផ្ទៃដី​អនុវត្តន៍​សម្រាប់​ស្រូវវស្សា២០១០ ចំនួន២.៣៩១.០១៦ហិកតា ​ស្រូវប្រាំង២០១០-២០១១ចំនួន៤០៨.៨០៦តោន យើង​ប្រើប្រាស់​ពូជស្រូវ​អស់​ប្រមាណ១៧៨.៦០០តោន។ គ្រាប់ពូជ​ទាំងនេះ​មួយ​ចំ​នួន កសិករ​អាច​ប្រើប្រាស់​បាន​ពូជ​សុទ្ធ​ល្អ ​ដែល​ជាវ​បាន​ពី​ក្រុមហ៊ុន សហគមន៍​កសិករ​ផលិត​ពូជ។ ក្រៅពីនេះ​កសិករ​ប្រើប្រាស់​ពូជ​ដែល​ជ្រើសរើស​ និង​ទុកដាក់​ដោយ​ខ្លួនឯង ​តាម​គ្រូ​សារនីមួយៗ។ ដោយឡែក​ចំពោះ​ក្រសួងកសិកម្ម វិញ​ដូច​បាន​បញ្ជក់​ជូន​នូវ​សំនួរខាងលើ រួចហើយ​បច្ចុប្បន្ន ក្រសួង​មាន​ស្តុក​គ្រាប់ពូជ​បម្រុង​ចំនួន ៣,៦០០តោន នៅតាម​ម​ន្ទើ​រ​កសិកម្ម​ខេត្ត​នានា តែ​គ្រាប់ពូជ​ទាំងនេះ​ ទុក​សម្រាប់​ផ្គត់ផ្គង់​ជូន​កសិករ​ខ្ចី ​នៅ​នូវពេល​ជួបប្រទះ​គ្រោះធម្មជាតិ​ប៉ុណ្ណោះ។

សំណួរៈ កន្លង​ទៅលើ​បញ្ហា​ពូជស្រូវ​នេះ ​ក្រសួង​បាន​បំពេញ​តួនាទី​ជា​អី្វ​ខ្លះ​ ជាមួយ​កសិករ?ជា​អ្នក​ផ្សព្វផ្សាយ​ពូជ? ជា​អ្នក​ជួយផ្តល់​ពូជ? ជា​អ្នកផ្តល់​នូវ​ជម្រើស? ជា​អ្នកលក់?

ឯកឧត្តមរដ្ឋ​ម​ន្ត្រីៈ​ ខ្ញុំ​សូមជម្រាបថាក្រសួងកសិកម្ម ដើរតួនាទី​យ៉ាងសំខាន់ ​ជា​អ្នកសិក្សា ស្រាវជ្រាវ​រក​ពូជ​ថ្មី ​ដែលមាន​គុណភាព​ល្អ​សមស្រប ​ទៅនឹង​អាកាសធាតុ​ និង​លក្ខខណ្ឌ​ នៃ​តំបន់​ក្សេ​ត​បរិស្ថាននីមួយៗ និង​តម្រូវការ​ទីផ្សារ​ សម្រាប់​ឲ​កសិករ ​មាន​ជម្រើស​ធ្វើ​ការដាំដុះ​ ទៅតាម​លទ្ធភាព។

ដោយបាន​ស្វែងយល់ ​ពី​ភារកិច្ច​របស់​វិស័យ​ឯកជន និង​ដោយបាន​ការជួយឧបត្ថម្ភ​ពី  Aus AID ក្រសួងកសិកម្ម ​ព្យាយាម​ជំរុញ បង្កើត​ក្រុមហ៊ុន​អេ​គីប​ស៊ីដ ដើម្បី​ផលិត និង​ផ្គត់ផ្គង់​គ្រាប់ពូជ​ស្រូវ​ ក៏បាន​ជំរុញ​ការផលិត​គ្រាប់​ពូជស្រូវ ​នូវតាម​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម ​តាម​បណ្តា​ខេត្ត​នានា​ជាច្រើន​បន្ថែមទៀត​សំដៅ​ពង្រីក​លទ្ធភាព​ផ្គត់ផ្គង់​នៅតាម​មូលដ្ឋាន។

ដោយមាន​កិច្ចសហការ ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ដូចជា អង្ក​ការ FAO និង​ធនាគារ​ADB ជាដើម​បាន​ទិញ ​និង​ផលិត​គ្រាប់​ដែលមាន​គុណភាព ល្អ​ក្រោមរូបភាព​ជា​ជំនួយ​សង្គ្រោះបន្ទាន់ ដើម្បី​ចែក​ដល់​កសិករ ​ក្នុង​សហគមន៍​សំដៅ​ចូលរួម​ផ្សព្វផ្សាយ​ និង​បង្កើន​សន្តិសុខ​ស្បៀង​លើសពីនេះ​ទៀត​ ក្រសួង​មាន​ភារ​កិច្ចធានា​គុណភាព ​ចំពោះ​គ្រាប់ពូជ​ដែល​ចរាចរ​ ក្នុងប្រទេស​ជា​ពូជ​សុទ្ធ​ល្អ។

សំណួរៈ តាម​សំនើរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី គឺ​ប្រមុខ​រាជរដ្ឋាភិបាល ​បានសម្រេច​ជា​ផ្លូវការ​ក្នុងការ​អនុ​ញ្ញា​ត្ត​ ឲ​កសិករ​ប្រើ​ប្រា​ស់​ពូជស្រូវ​ចំនួន១០មុខ តើ​ឈ្មោះ ពូជស្រូវ​អ្វីខ្លះ?

ឯកឧត្តមរដ្ឋ​ម​ន្ត្រីៈ ឆ្លើយតប​ទៅនឹង​វិធានការ​បន្ទាន់ ​និង​ផ្តល់​ផលភ្លាមៗ ដែល​បានកំណត់​ក្នុង​ឯកសារ​គោលនយោបាយ ​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ ដែល​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​ ប្រកាស​ដាក់​ឲ​ប្រើប្រាស់ ​កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១០ ក្រសួងកសិកម្ម រុ​កា្ខ​ប្រមាញ់ និង​នេសាទ​ ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​ជំរុញ ​ការនាំចេញ​កសិផល​បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ ដើម្បី​កំណត់​នូវ​ប្រភេទ​ពូជស្រូវសំខាន់ៗ ក្នុងស្រុក​មួយចំនួន​ សំដៅ​ជំរុញ​ផលិតកម្ម​ស្រូវ​ សម្រាប់​នាំចេញ។ ជា​លទ្ធផល​អង្គ​ប្រជុំ បាន​ឯកភាព​លើ​លក្ខណៈ​ និង​គុណប្រយោជន៍ ​របស់​ពូជស្រូវ​ចំនួន១០ប្រភេទ ហើយ​ដែល​រាជរដ្ឋាភិបាល​ បាន​ឯកភាព​គាំទ្រ​ជា​ផ្លូវការ​តាមរយៈ​សេចក្តីជូនដំណឹង​ លេខ១១៤៦សជណ.កស ចុះ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១0។

ពូជស្រូវ​ទាំង១០ប្រភេទ​នោះ​រួមមានៈ

-ពូជស្រូវ​ស្រាល​មាន​មិន​ប្រកាន់​រដូវ​ចំនួន៣ពូជ គឺ​ពូជ​សែន​ពិដោរ អ៊ី​អ៊ែរ៦៦និង​ពូជ​ជលសារ។

-ពូជស្រូវ​កណ្តាល​ចំនួន៤ ពូជ​គឺ ពូជ​ផ្ការំដួល ផ្ការ​ដេ​ង ផ្កា​រមៀត និង ពូជ​ផ្កា​ច័ន្ទ​សែន​សរ។

-ពូជស្រូវ​ធ្ងន់ ចំនួន៣ពូជ​គឺ​ពូជ​រាំង​ជ័យ ពូជ​ខា៤ពូជ​ខា។

សំណួរៈតើ​ពូជស្រូវ​ទាំង១០ពូជ​នេះ ជា​ពូជស្រូវ​ក្នុងស្រុក​យើង​ទាំងអស់​ឬ​យ៉ាងណា?

ឯកឧត្តមរដ្ឋ​ម​ន្ត្រីៈ ពូជស្រូវ​ទាំង១០មុខ​នេះ ត្រូវបាន​ចែកចេញជា៣ប្រភេទ គឺ(១)ប្រភេទ​ស្រូវ​មិន​ប្រកាន់​រដូវ​មាន​ចំនួន៣ពូជ (២) ប្រភេទ​ស្រូវកណ្តាល មាន​ចំនួន៤ពូជ ​និង(៣)ប្រភេទ​ស្រូវធ្ងន់​មាន​ចំនួន៣ពូជ។ ចំពោះ​ប្រភេទ​ស្រូវកណ្តាល​ និង​ស្រូវធ្ងន់ ​គឺ​សុទ្ធតែជា​ពូជ​ដែល​បាន​បង្កើតឡើង​តាម​បច្ចេកទេស​ ពី​ពូជស្រូវ​ក្នុងស្រុក​ទាំងអស់។ ចំណែក​ប្រភេទ​ស្រូវស្រាល​ ចំនួន៣ពូជ​គឺ​បង្កាត់​នៅ​អ៊ី​រី ហើយ​ធ្វើការ​ជ្រើសរើស ​និង​បញ្ចេញ​ជា​ពូជ ​តាម​បច្ចេកទេស​ដោយ​អង្គភាព​ជំនាញ​របស់​ក្រសួងកសិកម្ម រុ​កា្ខ​ប្រមាញ់​ និង​នេសាទ (វិទ្យា​សា្ថ​ន​កា​ឌី)។

សំណួរៈហេតុអ្វី​បានជា​ក្រសួង ​ទើបតែ​ជំរុញ​ឲ​ប្រើប្រាស់​ពូជស្រូវ​ទាំង១០ពូជ​នាពេលនេះ? កន្លងទៅ​ម្តេច​បាន​មិនមាន​ការជំរុញ​ជា​ផ្លូវការ?

ឯកឧត្តមរដ្ឋ​ម​ន្ត្រីៈ​ដូច​បាន​បញ្ជាក់ជូន​នៅ​សំនួរ​ខាងដើម ហើយ​ចាប់តាំងពី​ឆ្នាំ១៩៩០ មកដល់​ដើមឆ្នាំ២០១០ក្រសួងកសិកម្ម​ រុ​កា្ខ​ប្រមាញ់ ​និង​នេសាទ​ បាន​បញ្ចេញ​ពូជស្រូវ​ចំនួន៣៨ប្រភេទ​ជូន​កសិករ​ប្រើប្រាស់ ​ដោយ​ក្នុងចំណោម​នោះ​ មានពូជ​មួយចំនួន​ត្រូវបាន​កសិករ​ទទួលយក​ ទៅ​ដាំ​ដុះ​រួចហើយ។ មានន័យថា​ក្រសួងកសិកម្ម រុ​កា្ខ​ប្រមាញ់ ​និង​នេសាទ ​បានធ្វើការ​ប​ញ្រេ្ជ​ប​ពូជស្រូវ​ដែល​បាន​បញ្ចេញ ហើយដោយ​ទុក​ឲ​កសិករ​ ជា​អ្នក​ជ្រើសរើស ​និង​សម្រេចចិត្ត ​តាមរយៈ​ការធ្វើ​ស្រែ​បង្ហាញ​ និង​ផ្សព្វផ្សាយ។ ពោលគឺ​ក្រសួងកសិកម្ម ​រុ​កា្ខ​ប្រមាញ់​ និង​នេសាទ​ មិនអាច​ធ្វើការ​បង្ខំ​ឲ​កសិករ​ដាំ​ដុះ​ពូជស្រូវ​មួយចំនួន​ណា​នោះ​តែ​ឯកឯង​បានទេ ពីព្រោះ​វា​ទាមទារ ​នូវ​ការចូលរួម​ពី​សំណាក់​អ្នក​ពាក់​ព​ន្ធ័​ជាច្រើន ដូច​មានចែង​យ៉ាងច្បាស់​លាស់ ​នៅក្នុង​ឯកសារ​គោលនយោបាយ ស្តីពី កា​ជំរុញ​ផលិតកម្ម​ស្រូវ ​និង​ការនាំចេញ​អង្ករ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជា ហ៊ុន សែន បានប្រកាស​ ដាក់​ឲ​អនុវត្ត​កាលពី​ថ្ងៃទី១៧ខែ សីហា​ ឆ្នាំ២០១០កន្លងមក។

សំណួរៈមាន​កសិករ​មួយចំនួន ​បាន​អះអាងថា ពួកគេ​មិន​ស្គាល់​ពូជស្រូវ​ទាំង​នោះទេ តើ​ក្រសួង​និង​ធើ្វ​សកម្មភាព​អ្វីខ្លះ ដើម្បី​ឲ​កសិករ​ទទួលយក​នូវ​ការប្រើប្រាស់​ពូជស្រូវ​នេះ?

ឯកឧត្តមរដ្ឋ​ម​ន្ត្រីៈ ជា​ការពិត​ពូជស្រូវ​ទាំង១០នេះ ត្រូវ​ប្រើប្រាស់​នៅ​តំបន់​ដាំ​ដុះខុសៗគ្នា ដែល​កសិករម្នាក់ៗគឺ​កម្រ​មាន​ដូចគ្នាណាស់ ពោល​កសិករ​ខ្លះ​ មានតែ​ដីស្រែ​វស្សា ស្រែ​ជម្រៅ ។ល។ តែ​ទោះជា​យ៉ាងណា​នេះ​ក្តី ​កសិករ​ក៏​អាច​ស្គាល់ និង​ធ្លាប់​ប្រើប្រាស់​ពូជស្រូវ​ណាមួយ​ក្នុងចំណោម​ពូជ​ទាំង១០មុខ នេះ​ពិសេស ពូជ​សែន​ពិដោរ ពូជ​ផ្ការំដួល និង​ពូជ​អ៊ី​អ៊ែរ ៦៦ជាដើម។ ជាក់ស្តែង ពូជ​ផ្ការំដួល ក្រសួងកសិកម្ម  រុ​កា្ខ​ប្រមាញ់ ​និង​នេសាទ បាន​បញ្ចេញ តាំងពី​ឆ្នាំ១៩៩៩ តែ​ពូជ​នេះ​ទើបបាន​ទទួលស្គាល់ ​និង​មាន​ប្រជាប្រិយភាព ​នៅ​ឆ្នាំ២០០៥ ប៉ុណ្ណោះ។ ខ្ញុំ​សង្ឃឹមថា​មិន​យួរ​កសិករ ​និង​ស្គា​ល់ហើយ ទទួលយក​ពូជ​ទាំងនេះ​ ទៅប្រើ​ប្រាស់។ ក្រសួងកសិកម្ម និង​បន្ត​ជំរុញ​សកម្មភាព​ជាច្រើន​ទៀត​ដូចខាងក្រោមៈ

-បង្កើន​ការផ្សព្វផ្សាយ សៀវភៅ​បង្ហាញ​ ពី​ពូជស្រូវសំខាន់ៗទាំង១០ និង​ការបោះពុម្ព​ជា​អត្ថបទ​ណែនាំ​បច្ចេកទេស​ ផ្ទាំង​រូបភាពផ្សេងៗដើម្បី​ចែកជូន​កសិករ

-បង្កើន​ការបណ្តុះបណ្តាល ​រយៈពេល​ខ្លី ​និង​វែង​ តាមបែប​សាលារៀន ​លើ​ស្រែ​កសិករ​ការធ្វើ​ស្រែ​បង្ហាញ ​និង​ការរៀបចំ​ទស្សនៈកិច្ច​ការសិក្សា​ រប​ស់​កសិករ​ ដើម្បី​ផា្ល​ស់​ប្តូរ​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​និង

-បង្កើន​ការផ្សព្វផ្សាយ​តាមរយៈ​វិទ្យុ ទូរទស្សន៍ ឲ​បាន​កាន់តែ​ទួ​លំ​ទួ​លាយ​ នៅតាម​បណ្តា​ខេត្ត រាជធានី

សំណួរៈ តើ​ការប្រើប្រាស់​ពូជស្រូវ​ទាំងនេះ​ មានការ​បែងចែក​តំបន់ ​ឬ​ភូមិសាស្ត្រ​ទេ? ប្រសិន​ជាមាន​តើ​ក្រសួង​មាន​ផែនការ​សកម្មភាព​អ្វីខ្លះ ​ដើម្បី​ពន្យល់​ឬ​ណែនាំ ​ដល់​កសិករ​ក្នុងការ​ប្រើប្រាស់​ពូជស្រូវ​នេះ​ឲ​ទទួលបាន​លទ្ធផល​ល្អ?

ឯកឧត្តមរដ្ឋ​ម​ន្ត្រីៈ​ ច្បាស់​ណាស់​ពូជស្រូវ​ទាំង១០ពូជ​នេះ មាន​តម្រូវការ​ភូមិសាស្ត្រ​ដាំ​ដុះខុសៗគ្នា ឬក៏​តាម​ពាក្យ​បច្ចេកទេស​យើង​ហៅ ថា​ក្សេត្រ​បរិស្ថាន។ ចំពោះ​ក្រុម​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​គឺ​សមស្រប​ក្នុង​ក្សេត្រ​បរិស្ថាន​ស្រែប្រាំង (ក្នុងនោះ​មាន​ស្រែ​ស្រោ​ស្រព​ស្រែ​ប្រដេញទឹក​និង​ស្រែ​មុន​ទឹក​ចូល) ព្រមទាំង​នៅ​ក្សេត្រ​បរិស្ថាន ទំនាប​រំពឹង​ទឹកភ្លៀង ​ឬ​ស្រែវស្សា ( ស្រែ​លើ​ និង​ដើមរដូវ)។ ចំពោះ​ពូជស្រូវ​កណ្តាល ចំនួន៤ ពូជ គឺសមស្របទៅនឹងក្សេត្របរិស្ថាន ទំនាបរំពឹងទឹកភ្លៀង ក្នុងស្រែតំបន់កណ្តាល និងពូជស្រូវធ្ងន់ចំនួន៣ពូជទៀតនោះ គឺសមស្របទៅនឹងក្សេត្របរិស្ថាន ទំនាបរំពឹងទឹកភ្លៀង ក្នុងតំបន់ស្រែក្រោម។ ក្នុងសៀវភៅពូជស្រូវសំខាន់ៗ ចំនួន១០ពូជ ដែលខ្ញុំបានរៀបរៀង និងបោះពុម្ពផ្សព្វផ្សាយថ្មីៗនេះ មានការរៀបរាប់យ៉ាងលម្អិត អំពីលក្ខណៈពិសេសៗ របស់ក្សេត្រដំណាំស្រូវ នៅកម្ពុជា និងក្សេត្របរិស្ថានណា ដែលសមស្របសម្រាប់ពូជស្រូវទាំង៣ក្រុមនេះ។ ចំពោះផែនការសកម្មភាព ខ្ញុំបានបញ្ជក់នៅខាងលើរួចមកហើយ។

សំណួរៈ ក្រសួងមានផែនការអ្វីខ្លះក្នុងការបញ្រ្ជាបពូជស្រូវទាំងនេះទៅកសិករ?

ឯកឧត្តមរដ្ឋមន្រ្តីៈបាទក្រសួងកសិកម្ម បានចងក្រងឯកសារគោល ស្តីពីប្រភេទពូជស្រូវទាំង១០ ដើម្បីផ្សព្វផ្សាយ ដល់សហគមន៍កសិករ ដែលបច្ចុប្បន្នសៀវភៅនេះ ត្រូវបានចែកដល់មន្ទើរកសិកម្មខេត្ត រាជធានី និងស្ថាបន័ពាក់ពន្ធ័នានា ដែលកំពុងធ្វើការងារ លើដំណាំស្រូវ។ ធ្វើការបណ្តុះបណ្តាលកសិករ ក្នុងសហគមន៍ស្តីពីបច្ចេកទេសដាំដុះ សម្រាប់ពូជស្រូវទាំង១០ ពូជឲបានកាន់តែទូលំលាយ និងទទួលបានទិន្នផលខ្ពស់។

-ចងក្រងសហគមន៍កសិករដើម្បីពូជស្រូវទាំង១០នេះឲបានគ្រប់ខេត្ត រាជធានី ដើម្បីងាយស្រូលក្នុងការផ្តល់សេវាបច្ចេកទេស។

-ពង្រីកការផលិតគ្រាប់ពូជស្រូវសុទ្ធ (Foundation Seed) នៅវិទ្យាសា្ថនកាឌី និងការផលិតគ្រាប់ពូជសុទ្ធ ដែលមានការទទួលស្គាល់ (Certified seed) នៅតាមកសិដ្ឋាន ស្ថានីយ និងមណ្ឌលអភិវឌ្ឍន៍កសិកម្មរបស់រដ្ឋ ដើម្បីមានលទ្ធភាពផ្គត់ផ្គង់ ដល់សហគមន៍ ក្នុងការផលិតគ្រាប់ពូជសុទ្ធល្អ សម្រាប់ផ្គត់ផ្គង់បន្តដល់កសិករ។

សំណួរៈក្រសួងមានពូជទាំង១០មុខ នេះគ្រប់គ្រាន់ទេ?

ឯកឧត្តមរដ្ឋមន្រ្តីៈ ឆ្នាំនេះជាឆ្នាំដំបូងដែលរាជរដា្ឋភិបាល បានកំនត់យកពូជស្រូវ ទាំង១០ប្រភេទនេះ សម្រាប់ជំរុញផលិតកម្មស្រូវនិងការនាំចេញ។ ដូច្នេះនេះក្រសួង បានយល់ថាពិតជាជួបនូវការលំបាកខ្លះ លើបញ្ហាផ្គត់ផ្គង់គ្រាប់ពូជ ទៅតាមតម្រូវការដ៏ច្រើនណាមួយ។ ប៉ុន្តែសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ពិតជាមិនមានបញ្ហាទេ។

សំណួរៈ ប្រសិនជាកសិករត្រូវការពូជទាំងនេះ គេត្រូវរកនៅទីណា? គេត្រូវធ្វើដូចម្តេចខ្លះ? ចំណាយថវិការប៉ុនា្មន?

ឯកឧត្តមរដ្ឋមន្ត្រីៈ កសិករអាចទំនាក់ទំនង ជាមួយវិទ្យាស្ថានកាឌី សាខាក្រុមហ៊ុនអេគីបស៊ីដ ដែលមានទីតាំង នៅតាមខេត្តនីមួយៗ កសិដ្ឋានស្ថានីយ និងមណ្ឌលអភិវឌ្ឍន៍កសិកម្ម ឬសហគមន៍កសិករផលិតពូជ ដែលមានការទទួលស្គាល់ត្រឹមត្រូវ និងអាចទុកចិត្តបាន។ សហគមន៍ផលិតពូជស្រូវ ត្រូវបានបង្កើតនិងដំណើរការផលិតជារៀងរាល់រដូវ តាមមូលដ្ឋាននានា ក្នុងខេត្តមួយភាគធំដូចជាខេត្តសៀមរាប កំពង់ធំ កំពង់ចាម ស្វាយរៀង កណ្តាល កំពត តាកែវ ពោធីសាត់ បាត់ដំបងនិងបន្ទាយមានជ័យ។ល។ ចំពោះតម្លៃគ្រាប់ពូជវិញ គឺអាស្រ័យលើការកំណត់ របស់អ្នកផ្គត់ផ្គង់ខាងលើ ដែលជាទូទៅមានតម្លៃសមរម្យ អាចទទួលយកបានសម្រាប់កសិករ។

សំណួរៈ សូមឯកឧត្តមមេត្តាបញ្ជាក់ពីគុណសម្បត្តិនៃពូជស្រូវទាំង១០មុខនេះ

ឯកឧត្តមរដ្ឋមន្រ្តីៈខ្ញុំសូមបញ្ជក់ថា ក្នុងចំណោមពូជស្រូវទាំង១០មុខនេះ យើងបែងចែកជាបីក្រុម គឺក្រុមស្រូវសា្រលមិនប្រកាន់រដួវ ក្រុមស្រូវកណ្តាល និងក្រុមស្រូវធ្ងន់។ ចំពោះក្រុមស្រូវស្រាល មិនប្រកាន់រដូវគឺអាចដាំដុះដើមរដូវវស្សា នៅស្រែវស្សាផ្នែកខាងលើ ស្រូវប្រដេញទឹក និងស្រូវប្រាំងស្រោចស្រពដែលមានផ្ទៃដីសរុប ៣៥,៤ភាគរយ នៃផ្ទៃដីសរុបដាំដុះទាំងមូល។

ក្រុមនេះមានពូជចំនួន៣ ដែលមានលក្ខណៈសំខាន់ដូចខាងក្រោមៈ

១.ពូជស្រូវសែនពិដោរ "ជាពូជស្រូវក្រអូប និងជាពូជស្រូវស្រាលមិនប្រកាន់រដូវ មានអាយុកាល ចាប់ពីថ្ងៃសាបរហូត ដល់ថ្ងៃប្រមូលផល ពី១១០-១២០ថ្ងៃ និងអាចផ្តល់ផលពី៣,៥៥,៥តោនក្នុងមួយហិកតា។ គ្រាប់អង្ករមានប្រវែង៦,៧មិល្លីម៉ែត្ររលូន ភ្លឺថា្ល មានក្លិនក្រអូបប្រហើរនិងជាប្រភេទអង្ករប្រណីត។

២.ពូជស្រូវជលសារ ”ជាពូជស្រូវស្រាលមិនប្រកាន់រដូវ មានអាយុកាលចាប់ពីថ្ងែប្រមូលផល ៩៥-១០៥ថ្ងៃ។ គ្រាប់អង្ករ មានប្រវែង៦,៨មិល្លីម៉ែត្រ រលូនភ្លឺថ្លា និងជាប្រភេទអង្ករលេខពីរ។ ពូជស្រូវជលសារ ធន់ទ្រាំមធ្យមទៅនឹងមមាចត្នោត និងអាចផ្តល់ផលពី៤-៦តោនក្នុងមួយហិកតា។

៣.ពូជស្រូវអ៊ីអ៊ែរ៦៦: ជាពូជស្រូវស្រាល មិនប្រកាន់រដូវ មានអាយុកាល ចាប់ពីថ្ងៃសាប រហូតដល់ ប្រមូលផលពី១០៥-១១៥ថ្ងៃ។ គ្រាប់អង្ករ មានប្រវែង៧,២មិល្លីម៉ែត្រ រលូនភ្លឺថ្លា និងជាប្រភេទអង្ករលេខ២។ ពូជស្រូវអ៊ីអ៊ែរ៦៦ធន់ទៅនឹងដង្កូវរូង ដើមឆ្នូត និងអាចផ្តល់ផលពី៤,០-៦,៥តោនក្នុងមួយហិកតា។

ក្រុមស្រូវកណ្តាល មានចំនួន៤ពូជស្រូវ សមស្រប សម្រាប់ស្រែវស្សា ផ្នែកកណ្តាល ដែលមានជម្រៅទឹកជាទូទៅ មិនជ្រៅជាង៣០សង់ទីម៉ែត្រ និងមានលក្ខណៈសំខាន់ដូចខាងក្រោមៈ

១.ពូជស្រូវផ្ការំដួលៈ ជាពូជស្រូវក្រអូបប្រកាន់រដូវ មធ្យមចេញផ្កាចាប់ពីដើមសបា្តហ៍ ទី២តហូតដល់ចុងខែតុលា អាស្រ័យទៅលើពេលវេលា និងលក្ខខណ្ឌដាំដុះ។ គ្រាប់អង្ករមានសភាពភ្លឺថ្លាល្អ មានក្លិនក្រអូប ប្រហើរ មានប្រវែង៧,៥មិលី្លម៉ែត្រ និងជាប្រភេទជាអង្ករប្រណីត។ ជាពូជផ្ការំដូលធន់ និងទឹកជំនន់បានល្អ និងមានទិន្នផលជាមធ្យម៣,៥-៥,៥តោន ក្នុងមួយហិកតា។

២.ពូជស្រូវផ្ការំដេង ជាពូជស្រូវក្រអូប ប្រកាន់រដូវមធ្យម ចេញផ្កា ចាប់ពីដើមសបា្តហ៍ទី២ រហូតដល់ចុងខែតុលា អាស្រ័យទៅលើពេលវេលា និងលក្ខខណ្ឌដាមដុះ។ គ្រាប់អង្ករមានសភាពភ្លឺថ្លា ល្អមានក្លិនក្រអូបប្រហើរ មានប្រវែង៧,២មិល្លីម៉ែត្រ និងជាប្រភេទ អង្ករប្រណីត។ ពូជផ្ការំដេងធន់ទៅនឹងទឹកជំនន់បានល្អ និងមានទិន្នផល ជាមធ្យម៣,៥-៥,៨ តោនក្នុងមួយហិកតា។

៣.ពូជស្រូវផ្ការមៀតជាពូជស្រូវក្រអូប ប្រកាន់រដូវមធ្យម ចេញផ្កាចាប់ពីដើមសបា្តហ៍ទី២ រហូតដល់ចុងខែតុលា អាស្រ័យទៅលើពេលវេលា និងលក្ខខណ្ឌដាំដុះ។ គ្រាប់អង្ករមានសភាពភ្លឺថ្លា ល្អមានក្លិនក្រអូបប្រហើរ មានប្រវែង៧,១មិល្លីម៉ែត្រ និងជាប្រភេទអង្ករប្រណីត។ ពូជនេះធន់ទៅនឹងទឹកជំនន់ និងទិន្នផល ជាមធ្យម៣,៥-៥,៨តោនក្នុងមួយហិកតា។

៤.ពូជស្រូវផ្កាច័ន្ទសែនសរៈ ជាពូជស្រូវប្រកាន់រដូវ ចាប់ពីចេញផ្កាពូថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិការ អាស្រ័យទៅលើពេលវេលាលក្ខខណ្ឌដាំដុះ។ ប្រវែងអង្ករមាន៧,២មិល្លីម៉ែត្រ  ថ្លារលូត និងជាប្រភេទអង្ករលេខ១។ ទីន្នផលជាមធ្យមគឺ៣,៥-៥,០តោនក្នុងមួយហិកតា។

ក្រុមស្រូវធ្ងន់ មានចំនួន៣ពូជដែលដុះលូតលាស់ល្អ នៅស្រែវស្សាផ្នែកក្រោម ដែលមានជំម្រៅទឹក ជាទូទៅមិនជ្រៅជាង៥០សង់ទីម៉ែត្រ និងមានលក្ខខណ្ឌដូចខាងក្រោមៈ

១.ពូជរាំងជ័យៈ ជាពូជស្រូវធ្ងន់ប្រកាន់រដូវ ចេញផ្កាក្នុងអំឡុងសបា្តហ៍ទី២ ខែវិច្ឆិការ។ ពូជរាំងជ័យ មានដើមរាងមាំមិន ងាយដួល និងធន់ទ្រាំមធ្យមទៅនឹងទឹកជំនន់ និងមានទិន្នផលជាមធ្យម៣,៥-៥,៥តោនហិកតា។ គ្រាប់អង្ករមានប្រវែង៦,៥មិល្លីម៉ែត្រថ្លា ល្អ និងជាប្រភេទអង្ករលេខ១។

២.ពូជស្រូវខា៤: ជាពូជស្រូវធ្ងន់ប្រកាន់រដូវ ចេញផ្កាក្នុងចន្លោះពីថ្ងៃទី៨-១៥ វិច្ឆិការ ប្រវែងគ្រាប់អង្ករមាន៦,៤មិល្លីម៉ែត្រ ថ្លាល្អ និងប្រភេទអង្ករលេខ១។ ពូជខា៤ធន់ទ្រាំមធ្យមទៅនឹងភាពរាំស្ងួតនិងមានទិន្នផលជាមធ្យម២,៥-៥,០តោនក្នុង១ហិកតា។

៣.ពូជស្រូវខា៦: ជាពូជស្រូវធ្ងន់ប្រកាន់រដូវចាប់ចេញផ្កាក្នុងអំឡុងថ្ងៃ៩-១៦ ខែវិច្ឆិការ ប្រវែងគ្រាប់អង្ករមាន៦,៦មិល្លីម៉ែត្រថ្លា ល្អ និងជាប្រភេទអង្ករលេខ១។ ទិន្នផលជាមធ្យមគឺ៣,៥-៥តោនក្នុងមួយហិកតា។

សំណួរៈ ឯកឧត្តមមានការរំពឹងទុកដូចម្តេច ខ្លះពីពេលនេះ ដល់ឆ្នាំ២០១៥ ចំពោះឥរិយាបថ របស់កសិករ ចំពោះពូជស្រូវទាំង១០មុខនេះ?

ឯកឧត្តមរដ្ឋមន្រ្តី: ឆ្លងតាមការអនុវត្តន៍ នៅពេលកន្លងមក និងដោយមានការរៀបចំបានល្អនាពេលនេះ ក្រសួងកសិកម្មរុកា្ខ ប្រមាញ់និងនេសាទ មានសុទិដ្ឋិនិយម និងមានមោទនភាពខ្ពស់ ក្នុងការបំពេញឲមានសូចនាករ ដែលបានកំនត់ក្នុងគោលនយោបាយ ជំរុញផលិតកម្មស្រូវ និងការនាមចេញអង្ករថា "ជំរុញលើសឲបានច្រើន ជាង៤លានតោន ក្នុងនោះបរិមាណអង្ករ សម្រាប់នាំចេញស្រូវ សម្រេចឲបានយ៉ាងតិច១លានតោន និងធ្វើឲអង្ករកម្ពុជាត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ"។

មានកត្តាជាច្រើន ដែលជំរុញឲយើងមានមោទនភាព បែបនេះដែលក្នុងនោះ យើងមិនអាចបំភ្លេចបាន នូវការខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ របស់ប្រមុខដ៏ឆ្នើម នៃរាជរដ្ឋាភិបាលក្រសួង សា្ថបន័ ពាក់ពន្ធ័អាជា្ញធរមូលដ្ឋានថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ក្រោមការយកចិត្តទុកដាក់ ណែនាំតម្រង់ទិសរបស់ក្រសួងកសិកម្ម រុកា្ខប្រមាញ់និងនេសាទ និងការចូលរួមយ៉ាងសស្រោកសស្រាំ របស់បងប្អូន កសិករនៅតាមមូលដ្ឋាន និងដោយមានការគាំទ្រពីអង្កការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាផងដែរ។ ម្យ៉ាងទៀតកតា្តទីផ្សារស្រូវ ដែលពេលនេះ ត្រូវបានបើកចំហ និងមានការទទួលខុសត្រូវ ស្កាល់ពីអន្តរជាតិផងនោះ បានធ្វើឲតមម្លៃអង្គរ មាននិន្នាការកើនឡើង ជាលំដាប់ហើយ នេះក៏ជាការលើកទឹកចិត្ត ដល់បងប្អូនកសិករ ឲរឹតតែខិតខំប្រឹងប្រែង និងធ្វើសកម្មភាពផលិតថែមទៀត។ ជាក់ស្តែងការងារបង្កបង្កើនផល ស្រូវទាំងនៅរដូវវស្សា និងនៅរដូវប្រាំង ២០១០-២០១១ នេះសុទ្ធតែលើសផែនការ ហើយដែលតាមការប៉ាន់ស្មានតុល្យភាពស្បៀង ជំហានដំបួងបានបង្ហាញឲឃើញថាកម្ពុជា ផលិតស្រូវលើសចំនួន៣,៧៨លានតោន បើគិតជាអង្ករចំនួន២,៤២លានតោនហើយ។ ដោយឡែកពូជស្រូវទាំង១០ពូជ ដែលយើងនឹងបញ្ជ្រាប ឲកាន់តែស៊ីជម្រៅ ដល់មូលដ្ឋានគ្រប់ខេត្តរាជធានី នោះ ក៏ជាកត្តាជំរុញ ឲផលិតកម្មដំណាំស្រូវ កាន់តែត្រូវបានបង្កើន ទាំងបរិមាណផល ទាំងគុណភាពផលិតផល។ ក្រសួងសង្ឃឹមថា កសិករនឹងទទួលយក នូវការប្រើបា្រស់ពូជស្រូវទាំង១០ពូជ ព្រោះគាត់ធ្លាប់បានស្គាល់និងប្រើប្រាស់ពីមុខមកដោយទទួលបានផលល្អប្រសើរ។

ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...