ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Beverly Posma នាយិកាប្រតិបត្តិនៃអង្គការ Grow Asia Partnership

ចេញ​ផ្សាយ​ ១១ មិថុនា ២០២៤ 402

នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Beverly Posma នាយិកាប្រតិបត្តិនៃអង្គការ Grow Asia Partnership នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការពង្រឹងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រ ទាំងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាកំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពល ដូចជា ស្រូវ អង្ករ ស្វាយ ស្វាយចន្ទី និងម្រេច ជាដើម ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ លើសពីនេះ កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគ មកវិនិយោគលើការកែច្នៃ វេចខ្ចប់ នាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីភាពចាំបាច់នៃកម្ចីដែលមានអាត្រាការប្រាក់ទាប ដែលអាចជួយជំរុញផលិតកម្មកសិកម្មឱ្យប្រសើរឡើង តាមរយៈការវិនិយោគផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រព ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលចំណេញ ដល់ប្រជាកសិករ៕

ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារ ពិនិត្យវឌ្ឍនភាពការអនុវត្ដគម្រោងស្តីពី «ការបង្កើតហេដ្ឋារចនាសម្ព័ន្ធកសិកម្មវៃឆ្លាតប្រកបដោយគុណភាព...
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ប្រជាកសិករ៖ ដង្កូវហ្វូងត្រូវកម្ចាត់បានស្ទើរទាំងស្រុងពីដំណាំស្រូវក្នុងខេត្តពោធិ៍សាត់ ក្រោយពីថ្នាក់ដឹកនាំក្រសួងកសិកម្មនិងមន្ត្រីជំនាញចុះអន្តរាគមន៍នាំយកថ្...
ប្រជាកសិករនៅខេត្តពោធិ៍សាត់ លើកឡើងប្រហាក់ប្រហែលគ្នាថា ដង្កូវត្រូវបានកម្ចាត់បានស្ទើរទាំងស្រុងពីដំណាំស្រូវ...
ក្រុមការងារមន្រ្តីកសិកម្មចុះពិនិត្យនិងដោះស្រាយដង្កូវហ្វូងជូនប្រជាកសិករ
មន្រ្តីជំនាញក្រសួងកសិកម្ម និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍និងណែនាំប្រជាកសិករឱ្យយកចិត្តទុកដាក់តាមដានបញ្ហាដង្កូវហ្វូងដែលរាតត្បាតលើដំណាំស្រូវ...
វីដេអូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពី «សំណង់ជម្រកត្រីសិប្បនិម្មិត៖ ក្ដីសង្ឃឹមថ្មីនៃប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រកម្ពុជា» នឹងចាក់បញ្ចាំងក្នុងពិធីសម្ពោធមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា...
នៅរាត្រីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ វីដេអូផលិតដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញចុះវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូង លើដំណាំស្រូវប្រជាកសិករ ន...
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
សារលិខិតជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សារលិខិតជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យឡេីងវិញ​ ការវិភាគមុខងារ​ និងរចនាសម្ព័ន្ធរ​បស់ក្រសួង
នៅរសៀលថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ងិន ឆាយ៖ កសិករត្រូវរួសរាន់ពិនិត្យស្រែចម្ការ និងចាត់វិធានការកម្ចាត់បន្ទាន់ ក្នុងដំណាក់កាលផ្ទុះការរាតត្បាតនៃដង្កូវហ្វូង
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បន្តចុះពិនិត្យការផ្ទុះរាលដាលដង្កូវ និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវនៅស្រុកភ្នំស្រួច...
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកចុងក្រោយស្តីពី ការដាក់តំបន់ព្រៃលិចទឹក និងព្រៃឬស្សី មាត់ឃ្មង់ ជាត...
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំ ជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា បន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលដង្កូវហ្វូង និងនាំយកថ្នាំសម្លាប់ដង្កូវ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំដោយ...
ឯកឧត្ដម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជា​​​​​គណៈអធិបតី ក្នុងទិវាពិភពលោក ដើម្បីប្រយុទ្ធប្រឆាំង​នឹងការធ្លាក់​ចុះ​គុណភាពដី និងគ្រោះរាំងស្ងួតឆ្នាំ២០២៤...
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានអញ្ជើញចុះពិនិត្យទីតាំងដីរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប នៅខេត្តតាកែវ
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​​ក្រសួងកសិកម្ម...
ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ...