កសិករ​នៅ​កំពង់ស្ពឺ​ធ្វើ​សមាគម​ផលិត​ចំណី​សត្វ​បែប​ធម្មជាតិ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 4107

ក្រុម​កសិករ​ខេត្ត​កំពង់ស្ពឺ បាន​ចងក្រង​គ្នា​បង្កើត​ជា​សមាគម​ផលិត​ចំណី​សត្វ​ចេញ​ពី​វត្ថុ​ធាតុ​ដើម​ធម្មជាតិ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​បន្ទាប់​ពី​ធ្វើ​ស្រែ​មិន​សូវ​បាន​ផល។

លោក ស្វាយ សារឿន បង្ហាញ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គាត់​ផលិត​ចំណី​សត្វ​ចេញ​ពី​ធម្មជាតិ ថា ៖ «នាំ​គ្នា​ផលិត​ចំណី​ជា​លក្ខណៈ​ធម្មជាតិ ព្រោះ​ខ្ញុំ​បាន​ទៅ​រៀន​ជាមួយ សេដាក់ ព្រោះ​ផ្សព្វផ្សាយ​ពី​ការ​ប៉ះពាល់​សុខភាព​ពី​រឿង​ជាតិ​គីមី។ រឿង​ចំណី​ជ្រូក​ធម្មតា​គេ​មាន​លាយ​ជាតិ​គីមី​ហើយ នៅ​កន្លែង​គេ​ផលិត​ធំៗ ម្ល៉ោះ​ហើយ​យើង​យក​មក​បរិភោគ ខ្លះ​ទៅ​ជា​ឈឺ​ក្រពះ ខ្លះ​ទៅ​ជា​ធាត់​ពោះ​ហួស​មាឌ ខ្លះ​ទៅ​ជា​ខូច​តម្រង​នោម ខ្លះ​ដើរៗ​ទៅ​ស្រឺត​ទន់​ជង្គង់​ទន់​ដៃ​ទន់​ជើង អាហ្នឹង​មក​ពី​ជាតិ​គីមី​វា​ដល់​កំណត់ វា​ធ្វើ​ទុក្ខ ហើយ​ចំពោះ​ចំណី​យើង​ខ្ញុំ​ផលិត​ហ្នឹង​គឺ​ផលិត​ពី​ធម្មជាតិ ជា​ពិសេស ផលិត​យក​អីវ៉ាន់ និង​វត្ថុ​ទាំង​អស់​ហ្នឹង ដូច​ជា​ពោត សណ្ដែក កន្ទក់ ចុង​អង្ករ សម្បក​ខ្យង​អី​ហ្នឹង គឺ​នៅ​ក្នុង​ស្រុក​ទាំង​អស់ អត់​មាន​យក​ប៉ះពាល់​ជាតិ​គីមី​ពី​ណា​មក​ទេ ដល់​យើង​បរិភោគ​សាច់​ហ្នឹង​ទៅ​វា​មិន​សូវ​មាន​ជំងឺ ហើយ​យើង​កាត់​បន្ថយ​ការ​ប្រើ​សម្រាប់​ថ្នាំ​ព្យាបាល​ទៀត»។

 

លោក ស្វាយ សារឿន អះអាង​ថា សមាគម​ផលិត​ចំណី​សត្វ​ពី​ធម្មជាតិ​នេះ បាន​កើត​នៅ​ភូមិ​ឈើ​លំ ឃុំ​មហា​ឫស្សី ខេត្ត​កំពង់ស្ពឺ ជាង​កន្លះ​ឆ្នាំ​មក​នេះ។

សមាគម​នេះ មាន​ក្រុម​មន្រ្តី​ក្រសួង​កសិកម្ម និង​អង្គការ សេដាក់ ជួយ​ណែនាំ​ឲ្យ​កសិករ​រក​ប្រាក់​ចំណេញ​ច្រើន ទាំង​អ្នក​ផលិត​ចំណី​លក់ ទាំង​អ្នក​ទិញ​ចំណី យក​ទៅ​ឲ្យ​សត្វ​ស៊ី។ ដោយ​ការ​លក់​ចំណី​ពី​ធម្មជាតិ ១​គីឡូ តែ ២.០០០​រៀល ថោក​ជាង​ចំណី​ទីផ្សារ​ដែល​ផ្សំ​ពី​ជាតិ​គីមី។

លោក ស្វាយ សារឿន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បើ​យើង​ទិញ​នៅ​ទី​នេះ មិន​អស់​សោហ៊ុយ​ធ្វើ​ដំណើរ​ឯណា គឺ​ទិញ ២​ពាន់ ដឹង​តែ​ពី ២​ពាន់ បើ​ទៅ​ទិញ​ទីផ្សារ ២៧០០ ថ្លៃ​ម៉ូតូ​ឌុប​ទៀត ឡើង​ថ្លៃ​ជាង ៣​ពាន់​ហើយ​ក្នុង​មួយ​គីឡូ។ រឿង​ជាតិ​គីមី​មិន​មែន​ធ្វើ​ឲ្យ​យើង​ស្លាប់​ភ្លាម គឺ​ធ្វើ​ឲ្យ​យើង​ខូច​សុខភាព​ម្ដង​បន្តិចៗ ដូច្នេះ​យើង​នាំ​គ្នា​ផលិត​ចំណី​ជា​លក្ខណៈ​ធម្មជាតិ​នេះ​ឡើង ដើម្បី​ការពារ​សុខភាព​យើង​ទាំង​អស់​គ្នា»។

ចំណែក​វិធី​ផ្សំ​ចំណី​សត្វ​ចេញ​ពី​ធម្មជាតិ​នេះ លោក សំ យ៉ុង ជា​អ្នក​ផលិត​ម្នាក់​ក្នុង​សមាគម​នោះ​បាន​រៀបរាប់​ថា ត្រូវ​យក​គ្រាប់​ពោត​ក្រហម​ដែល​ទុំ គ្រាប់​សណ្តែក​បាយ កាក​សណ្តែក​សៀង កន្ទក់ អំបិល ធ្យូង សម្បក​ខ្យង ខ្ចៅ លៀស គ្រំ ងាវ សំណល់​ក្បាល​ត្រី និង​ព្រីម៉ិច មក​លាយ​នៅ​ក្នុង​ម៉ាស៊ីន ហើយ​កិន​ឲ្យ​ហ្មត់ រួច​យក​ចំណី​ដែល​កិន​បាន​មក​នោះ យក​ទៅ​ដួស​ដាក់​ក្នុង​ពាង គ្រប​ទុក​ឲ្យ​ស្ងួត ទុក​បាន​រយៈពេល ៦​ខែ មិន​ខូច​គុណភាព​ឡើយ។

លោក សំ យ៉ុង រៀបរាប់​ដូច្នេះ​ថា ៖ «ឧទាហរណ៍​យើង​ផលិត​ម្ដង ៤០០​គីឡូ អ៊ីចឹង​ក្នុង​មួយ​មុខ ឧទាហរណ៍​ដូចជា​ពោត​អ៊ីចឹង យើង​ដាក់ ១០០​គីឡូក្រាម កន្ទក់ ១២០ ហើយ​ក្ដាំង​សណ្ដែក ៨២ សណ្ដែក​បាយ ៨២ និង​មេ​ចំណី ២០​គីឡូ ហើយ​និង​ម្សៅ​ខ្យង​គឺ​យើង​យក ៦​គីឡូ និង​អំបិល ២​គីឡូ ធ្យូង ២​គីឡូ​ដើម្បី​ជំនួយ​ឆ្អឹង​ដើម្បី​ការពារ​កុំ​ឲ្យ​បាក់​ឆ្អឹង ធ្វើ​ឲ្យ​ឆ្អឹង​រឹង​ជាតិ​កាបោន​ហ្នឹង»។

លោក សំ យ៉ុង បន្ត​ថា ៖ «ក្នុង​រយៈពេល​តែ ១​ម៉ោង​ទេ គឺ​បាន​ចំណី ៤០០​គីឡូ ក្នុង​មួយ​គីឡូ តម្លៃ ២​ពាន់​រៀល។ ចំពោះ​គុណភាព​វិញ មិន​ចាញ់​ទីផ្សារ​ទេ ពីព្រោះ​ជា​ទូទៅ ក្រុម​សមាគម​កសិករ​យើង​ខ្ញុំ គឺ​កសិករ​បាន​លក់​ដូរ​ជា​បន្ត​បន្ទាប់​រហូត​មក»។

មេ​ភូមិ​ឈើ​លំ លោក តូច គឿន មាន​ប្រសាសន៍​ថា កសិករ​នៅ​ខេត្ត​កំពង់ស្ពឺ រំពឹង​ផល​ស្រូវ​ហូប​មិន​ដែល​គ្រប់​ក្នុង​១​ឆ្នាំ​ទេ។ បញ្ហា​មក​ពី​ដី​ខ្សាច់ ដី​ស្រែ​ទួល និង​សមាជិក​គ្រួសារ កើន​ពី ១​ឆ្នាំ ទៅ ១​ឆ្នាំ។ ដើម្បី​ទប់ទល់​បញ្ហា​នេះ កសិករ​ដែល​មាន​ដី​ស្រែ​តិច នាំ​គ្នា​ទិញ ជី​គីមី យក​មក​បាច​ស្រូវ ដើម្បី​បង្កើន​ផល។

ប៉ុន្តែ​ការ​ប្រើ​ជី​គីមី​បាន​ប៉ះពាល់​សុខភាព។ ហើយ​ខ្លះ​ទៀត បាន​ងាក​ទៅ​ចិញ្ចឹម​សត្វ មាន់ ជ្រូក និង​ដាំ​បន្លែ​ជា​ដើម។ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ប្រើ​ចំណី ពី​ជាតិ​គីមី​និង​ថ្នាំ​ពុល។ ក្រោយ​មក មន្រ្តី​អង្គការ សេដាក់ និង​មន្រ្តី​ក្រសួង​កសិកម្ម​មក​បង្រៀន​កសិករ​ឲ្យ​ជៀស​ឆ្ងាយ​ពី​ការ​ប្រើ​ថ្នាំ​ពុល​និង​ជាតិ​គីមី​ពុល។ ទើប​អ្នក​ភូមិ ៣០​នាក់ ចាប់​ផ្តើម​ចងក្រង​គ្នា​បង្កើត​ជា​សមាគម ដោយ​មាន​ចូល​ហ៊ុន​គ្នា ម្នាក់ ១០​ម៉ឺន​រៀល សម្រាប់​ធ្វើ​ដើម​ទុន ផ្តើម​ធ្វើ​ចំណី​សត្វ​ពី​ខែ​មេសា ឆ្នាំ​២០០៨​មក។ រីឯ​ម៉ាស៊ីន​កិន​ចំណី​ផ្តល់​ពី​ក្រសួង​កសិកម្ម ឲ្យ​មក​សមាគម​ភូមិ​ឈើ​លំ ដើម្បី​កិន​ចំណី​សត្វ​ពី​ធម្មជាតិ។ ហើយ​ចំណី​ផលិត​បាន​មក​នោះ ត្រូវ​បាន​កសិករ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​តាកែវ មក​ប្រមូល​ទិញ​យក​អស់ៗ។

លោក តូច គឿន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «កាត់​បន្ថយ​ការ​ទិញ​នៅ​ផ្សារ ទីផ្សារ​វា​ថ្លៃ​ជាង ហើយ​ក្នុង​នេះ វា​ថោក​ជាង​ទីផ្សារ។ ទីផ្សារ​មួយ​គីឡូ ២៧០០ នៅ​នេះ​តែ ២​ពាន់​គត់​ទេ ថោក​ជាង ៧០០។ ចូល​ជា​សមាជិក​ក៏​ទិញ​ចំណី​ក្នុង​ហ្នឹង​ដែរ ហើយ​អ្នក​សមាជិក​ក៏​ច្រើន​នាក់ ចិញ្ចឹម​ជ្រូក​ដែរ។ តម្លៃ​ពីរ​ពាន់​ដូច​តែ​គ្នា មិន​ថា​សមាជិក មិន​ថា​អតិថិជន​ខាង​ក្រៅ​ទេ»។

កសិករ ឈ្មោះ ភោ យ៉ុន ទទួល​ទិញ​ចំណី​ធម្មជាតិ​យក​ទៅ​ចិញ្ចឹម​សត្វ​ជ្រូក​និង​មាន់ បាន​អះអាង​ថា សត្វ​មាន់​និង​សត្វ​ជ្រូក​នៅ​ពេល​ស៊ី​ចំណី​ផលិត​ពី​ធម្មជាតិ​នេះ វា​ធន់​នឹង​ជំងឺ​មិន​សូវ​ឆាប់​ងាប់។ ហើយ​គាត់​ក៏​ចំណេញ​ប្រាក់​និង​ពេល​វេលា​ទៅ​ទិញ​ចំណី​ពី​ផ្សារ​ដែរ។ គាត់​ថា ការ​ចិញ្ចឹម​សត្វ​ជ្រូក បើ​ឲ្យ​ចំណី​គីមី​នោះ ឆាប់​ធំ​ធាត់​ក្នុង​៣​ខែ​ត្រូវ​ចាប់​លក់។ បើ​ទុក​យូរ​បន្តិច មិន​ឆាប់​យក​វា​ទៅ​កាប់​ទេ ជ្រូក​ចុក​ខ្លាញ់ ងាប់​ទៅ​វិញ។ ប៉ុន្តែ​ការ​ចិញ្ចឹម​ជ្រូក មាន់ ឲ្យ​ស៊ី​ចំណី​ផលិត​ដោយ​ធម្មជាតិ​ក្នុង​ស្រុក ការ​លូត​លាស់​របស់​វា​យឺត រហូត​ដល់ ៤​ខែ ទើប​អាច​ចាប់​លក់។ ប៉ុន្តែ​សាច់​វា ឆ្ងាញ់​ជាង​ជ្រូក មាន់​ដែល​ចិញ្ចឹម​ឲ្យ​ចំណី​គីមី លក់​នៅ​តាម​ផ្សារ។

កសិករ ភោ យ៉ុន រៀបរាប់​ដូច្នេះ​ថា ៖ «ខ្ញុំ​អត់​ដែល​ចិញ្ចឹម​ផង ទើប​ម៉ាស៊ីន​ហ្នឹង​កើត ទើប​ចិញ្ចឹម ចំណី​ផ្សារ​អត់​ដែល​ចិញ្ចឹម​ផង ទើប​ចិញ្ចឹម​ហ្នឹង​ទេ។ ហើយ​បើ​នេះ​យើង​ឃើញ​ជាក់​ស្ដែង​នៅ​មុខ ចំណី​ធម្មជាតិ ឯ​ផ្សារ​អត់​ដឹង មិន​ដឹង​គេ​លាយ​អី​ខ្លះ​យើង​អត់​ដឹង​ទេ ហើយ​ជ្រូក​ស៊ី​ដូច​ដាច់​ជាតិ​អង្កាល់​អ៊ីចឹង ហើយ​វា​ខុស​ពី​ចំណី​យើង​នៅ​នេះ»។

ប្រធាន​សមាគម ក្រុម នៃ​អង្គការ​សេដាក់ ប្រចាំ​ភូមិ​ឈើ​លំ ខេត្ត​កំពង់ស្ពឺ លោក ថោង លាងគ្រី ឲ្យ​ដឹង​ថា សមាគម​ផលិត​ចំណី​សត្វ​បែប​ធម្មជាតិ​នេះ ជា​ក្រុម​ធំ​ជាង​គេ​និង​រក​ចំណូល​បាន​ច្រើន​ជាង​គេ ក្នុង​ចំណោម​ក្រុម​ដែល​ចង​ក្រង ដោយ​អង្គការ​សេដាក់ មាន​ក្រុម​សន្សំ​ប្រាក់ ក្រុម​ការងារ​ស្រ្តី ក្រុម​យុវកសិករ ក្រុម​ផលិត​ស្រូវ​សរីរាង្គ ក្រុម​ចិញ្ចឹម​ជ្រូក ក្រុម​ចិញ្ចឹមមាន់ ជា​ដើម។

លោក​ថា បច្ចុប្បន្ន ក្រុម​សមាគម​ផលិត​ចំណី​បែប​ធម្មជាតិ​នេះ ស្ថិត​នៅ​ក្នុង​ការ​សាកល្បង​ការ​ផលិត​ចំណី​សត្វ លក់​ដាច់​ច្រើន​តោន​តែ​នៅ​ក្នុង​ខែ​វស្សា​ប៉ុណ្ណោះ។

សូម​ជម្រាប​ថា សមាគម​ផលិត​ចំណី​សត្វ​បែប​ធម្មជាតិ​នេះ មាន​ទីតាំង​នៅ​ភូមិ​ឈើ​លំ ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ លោក​អ្នក​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ បត់​ចូល​តាម​វត្ត​កាយ​រោង រំលង​ភូមិ​១ ចូល​ទៅ​ដល់​ភូមិ​ឈើ​លំ ដែល​នៅ​ពី​មុខ​រោង​ផលិត​ចំណី​នោះ មាន​សរសេរ​អក្សរ​ថា សមាគម​ផលិត​ចំណី​ធម្មជាតិ៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...