ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងផ្សព្វផ្សាយការកម្ចាត់ «រុយស» លើដំណាំស្រូវនៅក្នុងស្រុកចំនួន២ នៃខេត្តព្រៃវែង

ចេញ​ផ្សាយ​ ០២ កក្កដា ២០២៤ 205

នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្ម  មន្ទីរកសិកម្មខេត្តព្រៃវែង ចុះពិនិត្យវាយតម្លៃ និងប្រើដ្រូនបាញ់ថ្នាំកសិកម្មកម្ចាត់ «រុយស» ដែលបំផ្លាញដំណាំស្រូវប្រជាកសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ក្នុងខេត្តព្រៃវែង ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុក មេឃុំ មេភូមិ មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យនោះ ឯកឧត្តម ទឹម បូរក្ស ក៏បានផ្តាំផ្ញើដល់មន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មស្រុក មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការយកចិត្តទុកដាក់វាយតម្លៃពីផលប៉ះពាល់ និងណែនាំបច្ចេកទេសក្នុងការគ្រប់គ្រង «រុយស»  ដើម្បីជួយសង្គ្រោះស្រូវជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមក៏បានណែនាំឱ្យប្រជាពលរដ្ឋ ធ្វើការតាមដានពពួកសត្វរុយសឱ្យបានជាប់ជាប្រចាំ  ប្រសិនបើប្រជាកសិករមានជួបបញ្ហាប្រឈម ត្រូវទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្មខេត្ត ដើម្បីជួយអន្តរគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។

វដ្ដជីវិតរបស់ «រុយស» មានរយៈពេល១៧-២៤ថ្ងៃ ដែល «រុយស» ១ក្បាលអាចពងបានចន្លោះពី ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។ «រុយស» នោះ បំផ្លាញដំណាំស្រូវដោយផ្ទាល់ ដោយជញ្ជក់រុក្ខរសពីស្លឹកស្រូវ ជាពិសេសនៅពេលព្រឹក ដែលធ្វើឱ្យស្លឹកស្រូវប្រែពណ៌លឿង និងរួញ ហើយបំផ្លាញខ្លាំងលើស្រូវនៅក្នុងវគ្គលូតលាស់ ជាពិសេសក្នុងដំណាក់សំណាបនិងបែកគុម្ព៕

អបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
អបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះទៅកសិដ្ឋានគោ ហេងស៊ុន នៅខេត្តកំពង់ស្ពឺ ដើម្បីជួយរកទីផ្សារ
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យផលប៉ះពាល់ដំណាំដែលរងការបំផ្លាញដោយសារ «រុយស» នៅខេត្តតាកែវ
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារ​ជំនាញ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃប៉ះពាល់ដំណាំស្រូវ រងផល​ប៉ះពាល់​ដោយការបំផ្លាញដោយសត្វ «រុយស»...
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានជួបសំណេះសំណាល និងផ្តល់ការគាំទ្របន្ថែមដល់មន្រ្តីកសិកម្មឃុំ និងការពង្រឹងការសហការរវាងមន្ទីរកសិកម្មខេត្ត...
នៅថ្ងៃទី៤ និងទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមធ្វើជាប្រធានគណៈអធិបតីនៃសិក្ខាសាលាពិគ្រោះយោបល់របស់ក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក ស្តីពី “ ការធ្វើបច្ចុប្បន្នភាពនៃស្ថានភាពដំបូងរបស់ស្ថានីយកសិ-ឧតុនិយម...
នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
វត្តមានរុយសនៅកម្ពុជា និងការបំផ្លាញលើដំណាំស្រូវ ជាមួយនឹងវិធានការកម្ចាត់
លោក ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានលើកឡើងថា...
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះពិនិត្យវឌ្ឍនភាពការងាររបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជានៅក្នុងខេត្តត្បូងឃ្មុំ
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំរង​ការបំផ្លាញដោយសារដង្កូវហ្វូង នៅខេត្តរតនគិរី
នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម...
មន្រ្តីជំនាញអគ្គនាយកដ្ឋានកសិកម្ម ណែនាំឱ្យកសិករចាំបាច់​ត្រូវប្រើជីបំប៉នលើដំណាំស្រូវដែលរងការបំផ្លាញពីរុយស តាមបច្ចេកទេសឱ្យបានទាន់ពេលវេលា
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា បានលើកឡើងថា បន្ទាប់ពីការអន្តរាគមន៍កម្ចាត់ការបំផ្លាញរុយស...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​...
នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោក គង់ គា៖ សូមប្រជាកសិករឧស្សាហ៍ចុះទៅពិនិត្យស្រែ និងរាយការណ៍បន្ទាន់មកមន្ត្រីកសិកម្មឃុំ ស្រុក ខេត្ត បើប្រទះឃើញមានវត្តមានសត្វរុយស
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានសំណូមពរដល់ប្រជាកសិករឱ្យឧស្សាហ៍ចុះទៅពិនិត្យស្រែរបស់ខ្លួន...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំ​ស្រូវរងការបំផ្លាញដោយសារសត្វរុយស និងចាត់វិធានការបាញ់ថ្នាំ​អន្តរាគមន៍​​ជូនកសិករ...
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីការពិនិត្យលេីខ្លឹមសារនៃក្របខណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028
នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...