ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត បានបន្តដំណើរមកស្រុកកោះអណ្តែត ដើម្បីពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណគ្រួសារ

ចេញ​ផ្សាយ​ ១០ សីហា ២០២០ 290

ស្ថិតក្នុងខេត្តតាកែវដដែល នារសៀលម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត បានបន្តដំណើរមកស្រុកកោះអណ្តែត ដើម្បីពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណគ្រួសាររបស់លោកពូ ហឹម វ៉ន នៅភូមិរមិញ ឃុំរមិញ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៥០គ្រួសារដែលពួកគាត់ក៏ជាអ្នកចិញ្ចឹមត្រី និងធ្វើស្រែផងដែរ។ លោកពូបានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្ត្រីថា លោកពូបានចាប់យករបរនេះនៅឆ្នាំ២០១០ ក្នុងទំហំដី ,៥ហត កាលនោះចិញ្ចឹមត្រីក្នុងស្រែ។ ដោយទទួលបច្ចេក ទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នពង្រីកផ្ទៃដីបាន ៥ហត ដោយចែកជា

ស្រះត្រីអណ្តែងរឹងអាយុម្ភៃថ្ងៃដាក់កូន ១៥ម៉ឺនកូន ស្រះត្រីអណ្តែងទន់អាយុ ២០ថ្ងៃដាក់កូន   ១០ ម៉ឺនកូន ស្រះកូនត្រីឆ្ពិនដាក់កូន ២០ម៉ឺនកូន ស្រះត្រីកាបឥណ្ឌាដាក់កូន ៨ម៉ឺនកូន ស្រះ   កង្ក្កែបមេ និងកូនមាន (ស្រះផ្លាស្ទិច) និងស្រះបង្កងចិញ្ចឹមសាកល្បងដាក់កូន ១៥០០០កូន។ លោកពូចិញ្ចឹមជារបៀបពាក់កណ្តាលផលិតផលសម្រេចគឺគាត់ទិញកូនត្រីទើបញាស់ (ហៅថាកូនម្សៅ) ក្នុង ១លានកូនម្សៅថ្លៃ ៦០ម៉ឺនរៀល មកចិញ្ចឹមក្នុងស្រះដល់អាយុ ៤៥ថ្ងៃ ជាមធ្យមបាន កូន - ម៉ឺនកូន (អាស្រ័យលើធាតុអាកាស និងលក្ខខណ្ឌរស់នៅ) ទើបគាត់ចាប់លក់បាន ១០០រៀល/ក្បាល សរុបក្នងរយ:ពេល ៤៥ថ្ងៃ គាត់បានចំណូល -៥លានរៀល (រួមទាំងប្រាក់ដើម)

ឃើញកសិករចិញ្ចឹមត្រីទទួលបានផលជាផ្លែផ្កាយ៉ាងនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាល ខេត្ត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកពូ ព្រមទាំងប្រជាពលរដ្ឋផ្សេងទៀត ដែលបានចាប់យករបរចិញ្ចឹមត្រីបន្ថែម ក្រៅពីការងារធ្វើស្រែ។ ទាំងផលស្រូវ និងចិញ្ចឹមត្រី ធ្វើឲ្យពួកគាត់បានរំដោះខ្លួនចេញពីភាពក្រីក្រ មិនតែប៉ុណ្ណោះកម្រិតជីវភាពកំពុងតែកើនឡើងជាលំដាប់ សមស្របតាមអ្វីដែលសម្តេចតេជោ ហ៊ុន សែន ចង់ឃើញ និងចង់បាន។ ហេតុដូច្នេះ ហើយបានជាសម្តេច ជំរុញ លើកទឹកចិត្ត ផ្តល់អនុសាសន៍ និងថែមទាំងឧបត្ថម្ភថវិកា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មវារីវប្បកម្មឲ្យបានទូលំទូលាយ និងមានការរីកចម្រើនថែមទៀត ក្នុងគ្រាដែលវិស័យមួយចំនួនកំពុងជាប់គាំងដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឲ្យរដ្ឋបានជលផលពិនិត្យលើសំណើរបស់លោកពូដែលចង់បានចំណេះ រួមជាមួយឧបករណ៍ភ្ញាស់កូនត្រីដើម្បីផលិតខ្លួនឯងនាពេលអនាគត។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ បាននាំយកឧបករណ៍ដាំគ្រាប់ស្រូវចំនួន ១៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ...
កាលពីថ្ងៃទី២១ ខែកក្កដា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញមកលែងកូនត្រីនៅសហគមន៍នេសាទព្រៃនប់២
ចេញពីកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ និងសហការីបានអញ្ជើញមកលែងកូនត្រីនៅសហគមន៍នេសាទព្រៃនប់២...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៦៣គ្រួសា...
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលម៉ោង ១៥:០០ នាទីថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមតំណាងរាស្រ្ត និងសហការីបានអញ្ជើញមកពិនិត្យស្រះចិញ្ចឹមត្រីឆ្តោរបស់បង សុខ ភាព ជាលក្ខណគ្រួសារ
ចេញពីកម្មវិធីចែកកូនត្រីអណ្តែង នៅជាប់កន្លែងកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករ
នាព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា...
ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញមកពិនិត្យការលូតលាស់ដាំ ដំឡូងមីពូជ KU50 ដែលលោកបានដាំកាលពីថ្ងៃទី៣០ ខែឧសភា នៅកសិដ្ឋានផលិតពូជដំណាំដីខ្ពស់ចំការលើ
នារសៀលថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងគោលបំណងសម្តែងការគួរសម...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនារសៀលម៉ោង ១៥:០០ នាទី ថ្ងៃព្រហស្បតិ៍...
ពិធីប្រគល់-ទទួលគ្រឿងយន្តកសិកម្ម ដែលជាអំណោយរបស់ក្រុមហ៊ុន Zoomlion Heavy Industry and Technology Co., Ltd ប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តមកឃុំទន្លូង ស្រុកមេមត់ ដោយនាំយកធាតុចូលកសិកម្មមួយចំនួនមកចែកជូនសមាជិកបណ្តុំកសិកម្
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីឃុំគោកស្រុក ស្រុកតំបែរ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមកឃុំគោកស្រុក ដើម្បីពិនិត្យការចិញ្ចឹមពូជក្នុងស្រុករបស់កសិករ សេង សូត្រ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក
កម្មវិធីទី២៖ ចេញពីពីឃុំសេដា ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមកឃុំគោកស្រុក ដើម្បីពិនិត្យការចិញ្ចឹមពូជក្នុងស្រុករបស់កសិករ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំក្នុងបំណងតាមដានល្បឿនបង្កបង្កើនផល និងជំរុញចលនាវារីវប្បកម្ម
នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមគោទឹកដោះគីរីសួ (Kirisu Farm, Modern Dairy in Cambodia)
នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣១...
ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ និងសហការីបានអញ្ជើញមកពិនិត្យសកម្មភាពផលិតកម្មបន្លែរបស់សហគមន៍កសិកម្មសំរោងមានជ័យ
ឈានចូលថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្តប៉ៃលិន...