ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការ យោគយល់គ្នាស្តីពី "ការជំរុញការងារស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេក វិទ្យាកសិកម្មវៃឆ្លាត"

ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០១៩ 2042

នៅសណ្ឋាគារ The Gread Duke នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការ យោគយល់គ្នាស្តីពី "ការជំរុញការងារស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេក វិទ្យាកសិកម្មវៃឆ្លាត" ជាមួយក្រុមហ៊ុនវិទ្យាសាស្រ្តធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion នៃសាធា រណរដ្ឋប្រជាមានិតចិន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណ:ការ និងដឹកជញ្ជូន និងឯកឧត្តម DU Jiahao សមាជិកគណ: កម្មាធិការមជ្ឈឹមបក្ស និងជាលេខាធិការគណ:កម្មាធិការបក្សកុម្មុយនីស្តចិនខេត្តហ៊ូណាន និងមានការចូលរួមពីឯកឧត្តមថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា វិស័យឯកជន លោក លោកស្រី និងក្រុមប្រតិភូអញ្ជើញមកពីខេត្តហ៊ូណាន។

ភ្ជាប់ជាមួយព្រឹត្តិការណ៍នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំឭកជូនភ្ញៀវអំពីប្រវត្តិនៃកិច្ចសហប្រតិ បត្តិការការទូតជាផ្លូវការកម្ពុជា-ចិន ដែលបានចាប់បដិសន្ធិឡើងនៅឆ្នាំ១៩៥៨ ហើយឆ្នាំ២០១៩ គឺជាខួបលើកទី៦១ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតនេះ ដែលភាគីទាំងពីរបានកំណត់ថាជា “ឆ្នាំមិត្តភាពកម្ពុជា-ចិន មិត្តចាស់ មិត្តដែកថែប” ព្រមទាំងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលភាគីទាំងពីរបានចុះហត្ថលេខានៅឆ្នាំ២០១៣។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ បានផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនកម្ពុជា ជាពិសេសគឺបានចូលរួមយ៉ាង សកម្មទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងវិស័យផ្សេងៗទៀត ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោ បាយក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែ ប្រួលអាកាស ធាតុ និងនិរន្តរភាព ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមអភិក្រមនិងវិសាលភាពថ្មី ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលផលិតកម្មតាមបែបយថាផល ឈានទៅផលិតកម្មប្រពលវប្បកម្ម លើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំ សត្វ និងវារីវប្បកម្មដែលមានសក្តានុពល និងមានតម្រូវការទីផ្សារ។ ជាការពិត កត្តាទាំងអស់នេះ គឺជាចលករជំរុញ និងគាំទ្រយ៉ាងពេញលេញដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីឆ្លៀតយកឱកាសនេះបញ្ជាក់ជូនភ្ញៀវជ្រាបថាឯកសារអនុស្សរណៈនៃការយោគយល់គ្នាដែលមានខ្លឹមសារដូចបានជម្រាបជូនខាងលើ ប្រាកដណាស់វានឹងជួយបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជ រដ្ឋាភិបាល ក្តោបន័យជារួមគឺត្រូវធ្វើយ៉ាងណាជំរុញកំណើនកសិកម្ម និងបង្កើនការនាំចេញផលិត ផលកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារប្រកបដោយនិរន្តរភាព។ ដោយឡែក ក្នុងក្របខ័ណ្ឌនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជំរុញការស្រាវជ្រាវ និងអនុវត្តគ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនបង្កើតក្រុមការងារដើម្បីជំរុញការអនុវត្តសកម្មភាពមានប្រសិទ្ធភាពខ្ពស់។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...