ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា អញ្ជើញបន្តដឹកនាំ​ក្រុមការងារជំនាញចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលរុយស ស៊ីបំផ្លាញដំណាំស្រូវ និងនាំយកថ្នាំអន្តរាគមន៍បាញ់សម្លាប់រុយស នៅស្រុកព្រះស្តេច ខេត្តព្រៃវែង

ចេញ​ផ្សាយ​ ០១ កក្កដា ២០២៤ 258

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំដោយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបាន​បន្តចុះ​ពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលរុយស ស៊ីបំផ្លាញដំណាំស្រូវ និងនាំយកថ្នាំអន្តរាគមន៍បាញ់សម្លាប់រុយស នៅភូមិព្រៃល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួន សុម៉ាលីន អភិបាល​នៃគណៈអភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីរាជការ​នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង អាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ និងប្រជាកសិករប្រមាណ ៧០នាក់ ។

នាឱកាសនៃដំណើរចុះត្រួតពិនិត្យនោះ លោក គង់ គា មានប្រសាសន៍ថា បន្ទាប់ពីទទួលបានព័ត៌មានស្តីការបំផ្លាញរបស់រុយសនេះភ្លាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល​កម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាឱ្យ​អង្គភាព​​ជំនាញចុះពិនិត្យ និងវាយតម្លៃអំពីស្ថានភាពទូទៅនៃការបំផ្លាញ ដំណាំស្រូវនៅតាមបណ្តាឃុំរួមមានឃុំល្វា និងឃុំបន្ទាយចក្រី  នៃស្រុក​ព្រះស្តេច ។ តា​មរយៈការចុះពិនិត្យស្រែឃើញថា ការបំផ្លាញមាន​សភាពធ្ងន់ធ្ងរ និងរាលដាលកាន់តែខ្លាំងនៅតាមឃុំផ្សេងៗ ទៀត។

ខណៈពេលជួបជាមួយកសិករនៅភូមិត្នោតច្រះ ឃុំល្វា ស្រុកព្រះស្តេច លោកប្រធាននាយកដ្ឋានបានជម្រាបជូនប្រជាកសិករអំពីប្រវត្តិនៃការបំផ្លាញ លក្ខខណ្ឌនៃការកកើត និងការបំផ្លាញរបស់រុយសនេះ។ ជាមួយគ្នានេះដែរមន្ត្រីជំនាញនៃនាយកដ្ឋានការពារដំណាំបានណែនាំកសិករអំពីវដ្តជីវិត ការវាយតម្លៃប្រជាកររបស់សត្វនេះក្នុងស្រែ និងណែនាំ​អំពីវិធីសាស្ត្រផ្សេងៗក្នុងការការពារ និងកម្ចាត់ រួមទាំបច្ចេកទេស​នៃការប្រើប្រាស់ថ្នាំកសិកម្មឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពផងដែរ។

តំណាងឱ្យក្រុមការងារបច្ចេកទសនៃអគ្គនាយកដ្ឋានកសិកម្ម លោក គង់ គា ក៏បានណែនាំឱ្យមន្ទីកសិកម្មខេត្ត ជាពិសេសមន្ត្រីកសិកម្មឃុំ និងអាជ្ញាធរ​មូលដ្ឋានចុះវាយតម្លៃផលប៉ះពាល់ និងធ្វើរបាយការណ៍​បូកសរុបជូនអគ្គនាយកដ្ឋានកសិកម្ម និងក្រសួងកសិកម្ម ដើម្បីចាត់​វិធានការ​អន្តរាគមន៍ឱ្យបានទាន់ពេលវេលា ហើយក្រុមការងារនឹង​បន្តស្នាក់នៅក្នុងខេត្តព្រៃវែង ដើម្បីចូលរួមវាយតម្លៃ និងចុះអន្តរាគមន៍ជាមួយគ្នា។

សូមបញ្ជាក់ដែរថា នៅអំឡុងពេលនៃការចុះពិនិត្យនេះ អគ្គនាយកដ្ឋានកសិកម្មក៏បានចែកថ្នាំកសិកម្មដល់មន្ទីរកសិកម្មខេត្តព្រៃវែង និងកសិករដើម្បីបានបាញ់កម្ចាត់សត្វរុយសលើផ្ទៃដីចំនួន២០ហិកតា និងណែនាំឱ្យកសិករបាញ់នៅពេលព្រឹក និងពេលល្ងាចជាដើម៕

អបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
អបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះទៅកសិដ្ឋានគោ ហេងស៊ុន នៅខេត្តកំពង់ស្ពឺ ដើម្បីជួយរកទីផ្សារ
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យផលប៉ះពាល់ដំណាំដែលរងការបំផ្លាញដោយសារ «រុយស» នៅខេត្តតាកែវ
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារ​ជំនាញ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃប៉ះពាល់ដំណាំស្រូវ រងផល​ប៉ះពាល់​ដោយការបំផ្លាញដោយសត្វ «រុយស»...
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានជួបសំណេះសំណាល និងផ្តល់ការគាំទ្របន្ថែមដល់មន្រ្តីកសិកម្មឃុំ និងការពង្រឹងការសហការរវាងមន្ទីរកសិកម្មខេត្ត...
នៅថ្ងៃទី៤ និងទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមធ្វើជាប្រធានគណៈអធិបតីនៃសិក្ខាសាលាពិគ្រោះយោបល់របស់ក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក ស្តីពី “ ការធ្វើបច្ចុប្បន្នភាពនៃស្ថានភាពដំបូងរបស់ស្ថានីយកសិ-ឧតុនិយម...
នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
វត្តមានរុយសនៅកម្ពុជា និងការបំផ្លាញលើដំណាំស្រូវ ជាមួយនឹងវិធានការកម្ចាត់
លោក ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានលើកឡើងថា...
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះពិនិត្យវឌ្ឍនភាពការងាររបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជានៅក្នុងខេត្តត្បូងឃ្មុំ
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំរង​ការបំផ្លាញដោយសារដង្កូវហ្វូង នៅខេត្តរតនគិរី
នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម...
មន្រ្តីជំនាញអគ្គនាយកដ្ឋានកសិកម្ម ណែនាំឱ្យកសិករចាំបាច់​ត្រូវប្រើជីបំប៉នលើដំណាំស្រូវដែលរងការបំផ្លាញពីរុយស តាមបច្ចេកទេសឱ្យបានទាន់ពេលវេលា
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា បានលើកឡើងថា បន្ទាប់ពីការអន្តរាគមន៍កម្ចាត់ការបំផ្លាញរុយស...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​...
នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោក គង់ គា៖ សូមប្រជាកសិករឧស្សាហ៍ចុះទៅពិនិត្យស្រែ និងរាយការណ៍បន្ទាន់មកមន្ត្រីកសិកម្មឃុំ ស្រុក ខេត្ត បើប្រទះឃើញមានវត្តមានសត្វរុយស
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានសំណូមពរដល់ប្រជាកសិករឱ្យឧស្សាហ៍ចុះទៅពិនិត្យស្រែរបស់ខ្លួន...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំ​ស្រូវរងការបំផ្លាញដោយសារសត្វរុយស និងចាត់វិធានការបាញ់ថ្នាំ​អន្តរាគមន៍​​ជូនកសិករ...
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីការពិនិត្យលេីខ្លឹមសារនៃក្របខណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028
នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...