ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម

ចេញ​ផ្សាយ​ ០៩ សីហា ២០១៩ 2544

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជាដើម្បីសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីបេសកកម្មការទូតរបស់ឯកឧត្តមរយ:ពេល ០៣ឆ្នាំ ត្រូវបានបញ្ចប់។

មានប្រសាសន៍នាឱកាសនេះ តាមរយ:ឯកឧត្តមឯកអគ្គរាជទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរ គុណជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកសិកម្ម រាជ រដ្ឋាភិបាលជប៉ុនក៏បានយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងគាំទ្រយ៉ាងយកចិត្តទុកដាក់ ហើយទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន។ ជាងនេះទៅមទៀត ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សំខាន់ៗដូចជាស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួនត្រូវបានជួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:អង្គការ JICA ហើយរចនាសម្ព័ន្ធទាំងអស់នោះហើយគឺជាសរសៃឈាមរុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងបន្តរក្សាកំណើរនេះឲ្យមាននិរន្តរភាពនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថារាជរដ្ឋា ភិបាលជប៉ុន តាមរយ:ឯកឧត្តមឯកអគ្គរាជទូតថ្មីនឹងបន្តគាំទ្រ និងជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការរីកចម្រើនបន្ថែមទៀតនាពេលអនាគត។

ឯកឧត្តម Hidehisa HORINOUCH បានថ្លែងអំំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីដែលបានជួយសហការបានយ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងនានាទាក់ទងគម្រោងអភិវឌ្ឍវិស័យកសិកម្ម។ ជាក់ស្តែងគម្រោងអភិវឌ្ឍវារីវប្បកម្ម ព្រៃឈើ និងដំណាំបន្លែ ដែលកំពុងអនុវត្តប្រកបដោយផ្លែផ្កា ហើយសង្ឃឹមថាគម្រោងនេះនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថាវិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះលោកបានគាំទ្រ លើកទឹកចិត្ត និងជូនពរដល់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងអំឡុងពេលបេសកកម្មដ៏ធំធេងក្នុងការដឹកនាំ និងអភិវឌ្ឍវិស័យមួយនេះនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្រ្តី ជាថ្មីម្តងទៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឯកអគ្គរាជទូត និងសហការីសម្រាប់គ្រប់បែបយ៉ាងទាំងការងារការទូត ការងារសង្គម និងបច្ចេកទេស ដែលឯកឧត្តមឯកអគ្គរាជទូតបានលះបង់ដើម្បីជាតិ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ហើយបានជូនពរឯកឧត្ដម និងក្រុមគ្រួសារឲ្យទទួលបានជោគជ័យ ថ្មីៗបន្ថែមទៀតក្នុងបេសកកម្មការទូតរបស់ឯកឧត្តម។

អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអញ្ជើញពិនិត្យទីតាំងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃសៅរ ទី២៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្ដម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាស្តីពីការធ្វើកសិកម្មតាមបែបឌីជីថល របស់ប្រទេសជាសមាជិកនៃគម្រោងមេគង្គឡាងចាង នៃស...
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី
នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញបិទវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំនៅខេត្តព្រះវិហារ
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
សូមអនុមោទនាពិធីបុណ្យវិសាខបូជា
សូមអនុមោទនាពិធីបុណ្យវិសាខបូជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតលោកស្រី Marie- Héléne LOISON អនុប្រធានប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចូលជួបពិភាក្សាការងារ
នៅរសៀលថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
បងប្អូនប្រជាពលរដ្ឋអាចទាក់ទងស្វែងរកព័ត៌មាន និងជំនួយបច្ចេកទេស ទាក់ទងនឹងវិស័យកសិកម្មតាមរយៈមន្ត្រីកសិកម្មឃុំនៅតាមតំបន់គោលដៅ តាមរយៈលេខទូរស័ព្ទ និងតេឡេក្រាមដូ...
បងប្អូនប្រជាពលរដ្ឋអាចទាក់ទងស្វែងរកព័ត៌មាន និងជំនួយបច្ចេកទេស ទាក់ទងនឹងវិស័យកសិកម្មតាមរយៈមន្ត្រីកសិកម្មឃុំនៅតាមតំបន់គោលដៅ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាគម្រោង ស្តីពី "GIZ-implemented regional project ASEAN-AgriTrade Phase II”
នៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្...
នៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា
នៅរសៀលថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញពិនិត្យលទ្ធភាពដីដាំដុះដំណាំ មន សម្រាប់ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ
ដោយមានការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...