Lastest News and Events
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០១៩

លោក ភុំ រ៉ា ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយភ្ញៀវតំណាងអង្គការ JICA ។

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយភ្ញៀវតំណាងអង្គការ JICA ដោយផ្តោតសំខាន់លើគោលបំណងនីតិវិធីនៃការចុះបញ្ជិកា...
ចេញ​ផ្សាយ​ ១៦ កញ្ញា ២០១៩

ឯកឧត្តម ឡោ រស្មី អញ្ជើញបើកសិក្ខាសាលាស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម ជីកសិកម្មដែលត្រូវធ្វើពាណិជ្ជកម្ម ។

នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបងថ្ងៃព្រហស្បតិ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នាយកដ្ឋាននីតិកម្មកសិកម្មបានរៀបចំសិក្ខា...
ចេញ​ផ្សាយ​ ២០ សីហា ២០១៩

លោក កន កុម្ភៈ និងសហការីចុះអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម នៅខេត្តព្រៃវែង ។

ថ្ងៃអង្គារ ១៣កើត​ ដល់ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងនៅថ្ងៃទី១៣ ដល់១៦ ខែសីហា ខែ ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់តាំងលោក កន...
ចេញ​ផ្សាយ​ ១៣ សីហា ២០១៩

លោក ភុំ រ៉ា បើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ ស្តីពីនីតិវិធី និងបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មសម្ភារកសិកម្មនៅខេត្តសៀមរៀប ។

ថ្ងៃច័ន្ទ ១២កើត​ ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មានបើកវិធីវគ្គបណ្តុះបណ្តាល...
អំពីនាយកដ្ឋាន

នាយកដ្ឋាននីតិកម្មកសិកម្ម ជានាយកដ្ឋានចំណុះអគ្គនាយកដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ មានភារកិច្ចដូចតទៅ ៖         

 - រៀបចំនយោបាយចំពោះកសិករ ជាអាទិ៍កសិករទន់ខ្សោយ​​  ដើម្បីកែលំអរស្ថានភាពសង្គមសេដ្ឋកិច្ចរបស់គេនៅក្នុងសេដ្ឋកិច្ចទីផ្សារ                      

- រៀបចំលក្ខខណ្ឌគតិយុត្តនានា លើកវិធានការ និងបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍអង្គភាព និងអង្គការកសិកម្ម                                       

- តាក់តែង និងពិនិត្យកែសម្រួលសេចក្តីព្រាងអត្ថបទច្បាប់ បទបញ្ញត្តិ លិខិតបទដ្ឋាន  តាមតំរូវការស្នើសុំពីនាយកដ្ឋាននានា   ឬពីអង្គ                     ភាពចំណុះក្រសួងឲ្យស្របតាមច្បាប់ជាធរមាន                                                                                                                                              

- ផ្សព្វផ្សាយ និងតាមដានការអនុវត្ត អត្ថបទគតិយុត្ត បទប្បញ្ញត្តិ  លិខិតបទដ្ឋានរបស់វិស័យកសិកម្មដល់បណ្តានាយកដ្ឋាន   និងគ្រឹះ                     ស្ថានដែលពាក់ព័ន្ធ                                                                                                                                                                                     

- ចុះបញ្ជិកាកសាងបមាណីយគុណភាពទៅតាមយថាប្រភេទនៃសម្ភារកសិកម្មនិងពង្រីកវិធានការត្រួតពិនិត្យគុណភាពសម្ភារកសិកម្ម                  

- ជាអ្នកជំនួយការច្បាប់វិស័យកសិកម្ម សំរាប់ថ្នាក់ដឹកនាំក្រសួង និង​បណ្តាអង្គភាពក្រោមអាណាព្យាបាលរបស់ក្រសួង                                         

- ទទួលភារកិច្ចផ្សេងៗទៀត  ដែលថ្នាក់ដឹកនាំប្រគល់ជូន

នាយកដ្ឋាននីតិកម្មកសិកម្ម មានការិយាល័យចំណុះចំនួន ០៦ ដូចខាងក្រោម ៖

១. ការិយាល័យរដ្ឋបាល និងបុគ្គលិក

២. ការិយាល័យផែនការ និងសហប្រតិបត្តិការអន្តរជាតិ

៣. ការិយាល័យនីតិកម្មកសិកម្ម និងផ្សព្វផ្សាយច្បាប់កសិកម្ម

៤. ការិយាល័យវិវាទកសិកម្ម និងស្រាវជ្រាវ

៥. ការិយាល័យបមាណីយសម្ភារកសិកម្ម

៦. ការិយាល័យគ្រប់គ្រងព័ត៌មាន ស្ថិតិ និងទិន្នន័យសម្ភារកសិកម្ម ។

ទំនាក់ទំនង

អាសយដ្ឋាន៖   លេខ ២០០ មហាវិថីព្រះនរោត្តម  សង្កាត់ទន្លេបាសាក់

                    ខណ្ទចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ      ៖    (០២៣) ២១១ ៣៥១

គេហទំព័រ   ៖    http://www.maff.gov.kh , E-Mail: info@maff.gov.kh