ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតជូនឯកឧត្តម Sudirman Hasengឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលសារតាំងជាឯកអគ្គរាជទូតថ្មីកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កន្លងមកចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ០៩ សីហា ២០១៨ 18512

នារសៀលថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតជូនឯកឧត្តម Sudirman Hasengឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលសារតាំងជាឯកអគ្គរាជទូតថ្មីកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កន្លងមកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវកិច្ចស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងឲ្យមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តម រដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ីដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបានយ៉ាងល្អប្រសើរ ហើយលោកសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង និងពង្រីកឲ្យបានតែល្អប្រសើរថែមទៀតនាពេលអនាគត ពិសេសលើការផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងវិស័យជលផល និងវិស័យព្រៃឈើដោយផ្តោតជាសំខាន់វារីវប្បកម្មសមុទ្រ និងទឹកសាប និងសហគមន៍ព្រៃឈើ ក្នុងបំណងបង្កើនប្រាក់ចំណូលដល់សមាជិកសហគមន័ទាំងនោះឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ពិសេសលើវិស័យកសិកម្ម ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមថ្នាក់ដឹងនាំក្រសួងគ្រប់លំដាប់ថ្នាក់ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ីយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។ ក្នុងឱកាសបំពេញបេសកកម្មការទួតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតថានឹងខិតខំអស់លទ្ធភាពដើម្បីធ្វើជួយជំរុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរឲ្យបាន់តែល្អប្រសើរមួយកម្រិតទៀត ហើយទាក់ទងនឹងសំណើដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង ឯកឧត្តមឯកអគ្គរដ្ឋទូតសន្យាថានឹងនាំយកសំណើនេះទៅពិភាក្សាជាមួយក្រសួងឬស្ថាប័នពាក់ព័ន្ធ បន្ទាប់នឹងឈានទៅធ្វើការផ្លាស់ប្តូរមន្រ្តីជំនាញ ឬបង្កើតក្រុមការងារបច្ចេកទេសដើម្បីស្វែងរកដំណោះស្រាយ។

 

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលដែលសម្រេចបាននាឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០
ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស...
វេទិកាសាធារណៈប្រចាំឆ្នាំស្តីពី “កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដីសេដ្ឋកិច្ច” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស...
ការធ្វើផែនការរជ្ជទេយ្យបុរេប្រទាន និងការធ្វើផែនការលទ្ធកម្ម សម្រាប់អនុវត្តថវិកាកម្មវិធី ឆ្នាំ២០២០
នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី...
ប្រព័ន្ធគ្រប់គ្រងដំណើរការឯកសារ (Document Tracking Information System)
នាព្រឹកថ្ងៃសុក្រ ១១រោច​ ខែកក្តិកឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២​...
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអនុវត្តចំណូលចំណាយរយៈពេល០៩ខែ និងទិសដៅអនុវត្តសមរាប់ត្រីមាសទី៤ របស់រដ្ឋបាលកណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នាព្រឹកថ្ងៃច័ន្ទ​ ៨រោច​ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១​...
កិច្ចប្រជុំជាមួយតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
អបអរសាទរ និងគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់នីតិកាលទី៦...
នៅល្ងាចថ្ងៃពុធ ៣កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតជូនឯកឧត្តម Sudirman Hasengឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលសារតាំងជាឯកអគ្គរាជទូតថ្មីកាលពីថ្ងៃទី២៥...
នារសៀលថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨...
សិក្ខាសាលាស្តីពី​ "បទពិសោធន៍ការកែទម្រ់ង់ប្រព័ន្ឋហិរញ្ញវត្តុសាធារណៈរបស់ប្រទេសចិន"
ថ្ងៃព្រហស្បត៍ ០២កើត​ ខែបឋមសាធ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​...
សិក្ខាសាលាស្តីពី​ “របាយការណ៍អនុវត្តថវិកាឆ្នាំ២០១៧​ និងពិនិត្យ​តាមដានការអនុវត្តថវិកា០៥ខែដើមឆ្នាំ២០១៨​ របស់មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទរាជធានី​ ខេ...
ថ្ងៃព្រហស្បត៍ ០៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​ ៧​...
សិក្ខាសាលាស្តីពី ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ដែលបានអនុវត្ត០៤ខែដើមឆ្នាំ ដល់ខេត្តគោលដៅទាំង១១ នៃគម្រោងកម្មវិធី ASPIRE/PADEE(IFAD)
ថ្ងៃព្រហស្បត៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅសណ្ឋាគារហូលីដេ...