ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ សាស្ត្រាចារ្យ Jiang Zehui សហប្រធានក្រុមប្រឹក្សាភិបាលនៃគណៈអភិបាលរបស់អង្គការអន្តរជាតិឫស្សី និងផ្តៅ (INBAR)

ចេញ​ផ្សាយ​ ៣០ ឧសភា ២០១៩ 2240

នាវេលាម៉ោង១៥:០០រសៀល ថ្ងៃដដែល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ សាស្ត្រាចារ្យ Jiang Zehui សហប្រធានក្រុមប្រឹក្សាភិបាលនៃគណៈអភិបាលរបស់អង្គការអន្តរជាតិឫស្សី និងផ្តៅ (INBAR) ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអង្គការ INBAR និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

មានមតិស្វាគមន៍ តាមរយៈលោកជំទាវ សាស្ត្រាចារ្យ និងឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ លោកក៏បានជម្រាបជូនភ្ញៀវអំពីវឌ្ឍនភាពដែលសម្រេចបានពីថ្ងៃម្សិលមិញ ដោយលោកបានដឹកនាំគណៈប្រតិភូក្រសួងចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅនៅចំពោះមុខប្រធានគណៈកម្មការទី៣ និងទី៥ នៃរដ្ឋសភា ហើយវត្តមានរបស់លោកជំទាវ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីនាថ្ងៃនេះបានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរថែមមួយកម្រិតទៀត និងបញ្ជាក់អំពីការយកចិត្តទុកដាក់មកលើកម្ពុជាក្នុងការអភិវឌ្ឍ និងអភិរក្សវិស័យព្រៃឈើ ពោលគឺផលព្រៃឈើឫស្សី និងផ្តៅនេះតែម្តង។ មួយវិញទៀត ក្រោមការគ្រប់គ្រងរបស់ក្រសួង បច្ចុប្បន្នមានសហគមន៍ព្រៃឈើចំនួន ៦១៤សហគមន៍ លើផ្ទៃដីជាង ៥០០ពាន់ហត ដែលលោកជឿជាក់ថាសហគមន៍ទាំងអស់នោះនឹងអាចទទួលបានការគាំទ្រ និងផលប្រយោជន៍ជាច្រើនពីកិច្ចសហប្រតិបត្តិការយ៉ាងល្អនេះផងដែរ។

នាឱកាសនេះ លោកជំទាវ សាស្ត្រាចារ្យបានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលជាប្រទេសសមាជិកពេញសិទ្ធទី៤៦ ក្នុងអង្គការ INBAR ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាតាមរយៈការបង្កើនគំរបព្រៃឈើ បរិស្ថានបៃតង ការបង្កើតការងារ ប្រាក់ចំណូល និងកម្រិតជីវភាពរបស់ប្រជាជន និងសហគមន៍។ លោកជំទាវក៏បានបញ្ជាក់ផងដែរថា កម្ពុជាគឺជាប្រទេសដែលមានសក្តានុពល និងអំណោយផលទាំងធនធានដី និងអាកាសធាតុសម្រាប់ការដាំដុះឫស្សី ស្របជាមួយកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងស៊ីជម្រៅរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរតាមរយៈគោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ លោកជំទាវជឿជាក់ថា អង្គការ INBAR នឹងមានលទ្ធភាពច្រើនក្នុងការជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍវិស័យព្រៃឈើនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានលើកឡើងផងដែរថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងអាចឈានឡើងថែមមួយកម្រិតទៀតសំដៅទៅលើការអភិវឌ្ឍរុក្ខជាតិផ្កានៅកម្ពុជា ដែលប្រទេសចិនមានសក្តានុពលខ្ពស់ ទាំងបច្ចេកទេសនៃការដាំដុះ និងទីផ្សារ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីគាំទ្រចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងលើការអភិវឌ្ឍឫស្សី ផ្តៅ និងរុក្ខជាតិផ្កានេះតែម្តង ហើយបញ្ជាក់ថា ក្រសួងស្វាគមន៍ និងផ្តល់កិច្ចសហការឲ្យអស់លទ្ធភាព ដើម្បីជាប្រយោជន៍ដល់ប្រជាជន សហគមន៍ព្រៃឈើ និងទីផ្សារទាំងមូល។ តាមរយៈលោកជំទាវ និងឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ភាគីចិន ពិនិត្យ និងពិចារណាផ្តល់ការគាំទ្រដល់ការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍ពូជឫស្សី និងជាពិសេសពូជរុក្ខជាតិផ្កា រួមជាមួយការរៀបចំគម្រោងសួនច្បារគំរូមិត្តភាព កម្ពុជា-ចិន ដើម្បីអភិវឌ្ឍន៍វិស័យព្រៃឈើ និងអាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិផងដែរ។

ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...