ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញទទួលជួប ប្រតិភូសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក មកពីប្រទេសម៉ាឡេស៊ី ពិភាក្សាពីគម្រោងសិក្សាការដាំទុរេននៅកម្ពុជា

ចេញ​ផ្សាយ​ ០១ កក្កដា ២០២៤ 243

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារក្រសួង បានអញ្ជើញទទួលជួបប្រតិភូសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក មកពីប្រទេសម៉ាឡេស៊ី ពិភាក្សាពីគម្រោងសិក្សាការដាំទុរេននៅកម្ពុជា ដែលកិច្ចជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។

នៅក្នុងជំនួបនៃកិច្ចប្រជុំ គណៈប្រតិភូសភាពាណិជ្ជកម្មម៉ាឡេស៊ី បានធ្វើ​បទបង្ហាញចែករំលែកនូវបទពិសោធន៍ និងបច្ចេកទេសព្រមទាំងពូជនៃ​ដំណាំទុរេន ដែលធ្លាប់បានដាំ និងអនុវត្តនៅប្រទេសម៉ាឡេស៊ី ជូនអង្គ​ពិភាក្សា។ ទន្ទឹមនឹងនោះតំណាងក្រុមហ៊ុនម៉ាឡេស៊ី លើកឡើងថានឹង មាន​គម្រោងធ្វើការវិនិយោគដាំទុរេននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវ​ធ្វើការ​សិក្សាជាមុនសិន ថាតើមានដីស្ថិតនៅក្នុងខេត្តណាខ្លះ ដែលអាច​ដាំ​ទុរេនទទួលបានទិន្នផលខ្ពស់។

ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម ចាន់ សុវុឌ្ឍ បានសម្តែង​ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគោលបំណងនៃការសិក្សានេះ ដោយ​ឱ្យអង្គភាពជំនាញពិនិត្យ និងសហការជាមួយភាគីខាង​គណៈប្រតិភូ​សភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក ។ ឯកឧត្តម បានបញ្ជាក់​ថែម​ទៀតផងដែរថា កម្ពុជាមានខេត្តចំនួន៩ ដែលបានដាំដុះ​ដំណាំ​ទុរេនមានដូចជា៖ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តកំពង់ធំ៕

អបអរសាទរខួបលើកទី៧ នៃការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
អបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះទៅកសិដ្ឋានគោ ហេងស៊ុន នៅខេត្តកំពង់ស្ពឺ ដើម្បីជួយរកទីផ្សារ
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យផលប៉ះពាល់ដំណាំដែលរងការបំផ្លាញដោយសារ «រុយស» នៅខេត្តតាកែវ
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារ​ជំនាញ បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃប៉ះពាល់ដំណាំស្រូវ រងផល​ប៉ះពាល់​ដោយការបំផ្លាញដោយសត្វ «រុយស»...
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានជួបសំណេះសំណាល និងផ្តល់ការគាំទ្របន្ថែមដល់មន្រ្តីកសិកម្មឃុំ និងការពង្រឹងការសហការរវាងមន្ទីរកសិកម្មខេត្ត...
នៅថ្ងៃទី៤ និងទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមធ្វើជាប្រធានគណៈអធិបតីនៃសិក្ខាសាលាពិគ្រោះយោបល់របស់ក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក ស្តីពី “ ការធ្វើបច្ចុប្បន្នភាពនៃស្ថានភាពដំបូងរបស់ស្ថានីយកសិ-ឧតុនិយម...
នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
វត្តមានរុយសនៅកម្ពុជា និងការបំផ្លាញលើដំណាំស្រូវ ជាមួយនឹងវិធានការកម្ចាត់
លោក ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានលើកឡើងថា...
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះពិនិត្យវឌ្ឍនភាពការងាររបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជានៅក្នុងខេត្តត្បូងឃ្មុំ
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំរង​ការបំផ្លាញដោយសារដង្កូវហ្វូង នៅខេត្តរតនគិរី
នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម...
មន្រ្តីជំនាញអគ្គនាយកដ្ឋានកសិកម្ម ណែនាំឱ្យកសិករចាំបាច់​ត្រូវប្រើជីបំប៉នលើដំណាំស្រូវដែលរងការបំផ្លាញពីរុយស តាមបច្ចេកទេសឱ្យបានទាន់ពេលវេលា
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា បានលើកឡើងថា បន្ទាប់ពីការអន្តរាគមន៍កម្ចាត់ការបំផ្លាញរុយស...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​...
នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោក គង់ គា៖ សូមប្រជាកសិករឧស្សាហ៍ចុះទៅពិនិត្យស្រែ និងរាយការណ៍បន្ទាន់មកមន្ត្រីកសិកម្មឃុំ ស្រុក ខេត្ត បើប្រទះឃើញមានវត្តមានសត្វរុយស
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានសំណូមពរដល់ប្រជាកសិករឱ្យឧស្សាហ៍ចុះទៅពិនិត្យស្រែរបស់ខ្លួន...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំ​ស្រូវរងការបំផ្លាញដោយសារសត្វរុយស និងចាត់វិធានការបាញ់ថ្នាំ​អន្តរាគមន៍​​ជូនកសិករ...
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីការពិនិត្យលេីខ្លឹមសារនៃក្របខណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028
នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...