លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មអញ្ជើញ​ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ នៃការវាយប្រហាររបស់ដង្កូវហ្វូងលើដំណាំស្រូវ នៅខេត្តព្រះសីហនុ

ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៤ 189

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយលោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាលរងស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះទៅ​ពិនិត្យ និងវាយតម្លៃផលប៉ះពាល់ នៃការវាយប្រហារ​របស់ដង្កូវហ្វូងលើដំណាំស្រូវរបស់កសិករ នៅខេត្តព្រះសីហនុ។

ក្នុងដំណើរនៃការចុះពិនិត្យជាក់ស្តែងបានសង្កេតឃើញ និងបានដោះស្រាយរួមមាន ១.​ នៅឃុំសាមគ្គី ការរាតត្បាតរបស់ដង្កូវហ្វូងមាននៅភូមិបឹងរាំង និងឃុំទឹកល្អក់  ការរាតត្បាតរបស់ដង្កូវហ្វូងមាននៅភូមិទួល ភូមិព្រែកផ្អាវ  ភូមិជ្រលង និងភូមិកំពង់ស្មាច់តូច ស្រុកព្រៃនប់ ។ ក្រុមការងារមន្ទីរបានចុះអន្តរាគមន៍​ និងបានផ្តល់ថ្នាំបាញ់កម្ចាត់ដង្កូវលើផ្ទៃដីចំនួន ១៣៨ហ.ត ស្មើនឹង ១៤៥គ្រួសារ។ គិតត្រឹមព្រឹកនេះ​ ដង្កូវហ្វូងត្រូវបានកម្ចាត់​ទាំងស្រុង។

ទី២. នៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ការរាតត្បាតរបស់​ដង្កូវហ្វូងមាននៅភូមិថ្មី  និងភូមិចាំស្រី ដែលខណៈនោះក្រុមការងារ​មន្ទីរកសិកម្មខេត្ត បានចុះអន្តរាគមន៍ និងបានផ្តល់ថ្នាំបាញ់កម្ចាត់​ដង្កូវលើផ្ទៃដីចំនួន ១៤០ហិកតា ស្មើនឹង ៩៦គ្រួសារ ដោយគិតត្រឹម​ថ្ងៃ២៧នេះ វត្តមានដង្កូវហ្វូងនៅសេសសល់តិចតួចបំផុត ហើយកសិករ​ម្ចាស់ស្រែនឹងបាញ់ថ្នាំកម្ចាត់បង្ហើយទាំងស្រុងនៅរសៀលនេះ។

នាឱកាសនោះដែរ លោកជំទាវ ហ៊ូ សុពណ៌ ក៏បានអំពាវនាវ​ឱ្យកសិករទាំងអស់ត្រូវតែបន្តចុះពិនិត្យស្រែជាប្រចាំ។ ក្នុងករណីជួបប្រទះ​ដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរ​មូលដ្ឋាន​​ដែលនៅជិតបំផុតតាមឃុំ-ស្រុក ដើម្បីជួយផ្តល់ការណែនាំ​ពីបច្ចេកទេស ឬរបៀបនៃការប្រើប្រាស់ថ្នាំកសិកម្មបាញ់កំចាត់ដង្កូវឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែរថា ក្នុងដំណើរនៃការចុះពិនិត្យនោះ  មន្ទីរកសិកម្មខេត្តព្រះសីហនុ បានចែកជូនប្រជាកសិករនូវថ្នាំបាញ់កម្ចាត់ដង្កូវ ជូនដល់កសិករ​ទាំង២៤១គ្រួសារ ដែលរងផលប៉ះពាល់ ព្រមទាំងបានណែនាំ​អំពីវិធីប្រើប្រាស់ និងវិធានការ ការពារក្នុងពេលបាញ់ថ្នាំថែមទៀតផង៕

អាជ្ញាធរមូលដ្ឋានថា វិធានការបាញ់ថ្នាំតាមបច្ចេកទេសត្រឹមត្រូវជួយទប់ស្កាត់ដង្កូវហ្វូងមិនឱ្យបន្តរាតត្បាតបានស្ទើរទាំងស្រុង
អាជ្ញាធរមូលដ្ឋាន នៃស្រុកជីក្រែង ខេត្តសៀមរាប បានសម្តែងក្តីត្រេកអរចំពោះវិធានការរបស់មន្រ្តីជំនាញបច្ចេកទេសកសិកម្ម...
ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំ​មន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការចុះផ្សព្វផ្សាយ អន្តរាគមន៍​លើការកម្ចាត់ដង្កូវហ្វូង នៅខ...
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សៀក ឡេង អនុរដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តម ឃុន សាវឿន៖ ការថមថយបញ្ហារាតត្បាតរបស់ដង្កូវហ្វូង គឺដោយសារការរាយការណ៍ និងវិធានការឆ្លើយតបរបស់មន្រ្តីជំនាញកសិកម្មទាន់ពេល
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម​ ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដំណាំ ដែលរងការបំផ្លិចបំផ្លាញដោយសត្វល្អិតចង្រៃ (ដង្កូវហ្វូង)នៅក្នុងខេត្តត...
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET អគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំ នៅក្នុងខេត្តចំនួន៣ ពិភាក្សាពីការតម្រង់​ទិសបន្ថែម និងរៀបចំក្រុមកសិករផលិតស្រូវសរីរាង្គ...
នៅថ្ងៃទី២៥ ដល់ថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី ឣនុរដ្ឋលេខាធិការ...
ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំ​ក្រុមការងារជំនាញចុះពិនិត្យផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវហ្វូង នៅឃុំជើងគ្រាវ ស្រុករលាប្អៀរ...
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍​លើការកម្ចាត់ដង្កូវហ្វូងនៅស្រុកចំនួន២ ក្នុងខេត្ត...
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំតំណាងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង ចូលរួមជួបក្រុមការងារនៃក្រសួងពាណិជ្ជកម្ម
នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូ Euro Cham
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទី៧ របស់កម្មវិធីជំរុញ​កំណើន​វិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្នផ្នែកនេសាទ...
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ភោធទិវាយល់ដឹងពីទន្លេមេគង្គ
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មអញ្ជើញ​ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ នៃការវាយប្រហាររបស់ដង្កូវហ្វូងលើដំណាំស្រូវ នៅខេត្...
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ
នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម បានបន្តដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូងនៅស្រុកចំនួន៣ ក្នុងខេត្...
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម...