ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូ Euro Cham

ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៤ 203

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូ Euro Cham ដឹកនាំដោយលោក Eugene Kraamwinkel ដើម្បីពិនិត្យមើលបន្តទៀតលើការអនុវត្តជាក់ស្តែង ធានាប្រសិទ្ធភាពសេដ្ឋកិច្ច និងផលចំណេញខ្ពស់ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកសិករ សហគមន៍កសិកម្មទំនើប និងអ្នកប្រើប្រាស់សម្រាប់ហូបចុក។

នៅក្នុងកិច្ចពិភាក្សានោះ EuroCham កម្ពុជា ក៏បានបង្ហាញអំពីរបកគំហើញពីការធ្វើអង្កេតលើបញ្ហានិងការប្រឈមក្នុង វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ដែលបានរំលេចនៅក្នុង សៀវភៅស (White Book 2024) មានដូចជា ផលិតកម្មកសិកម្មតាមកិច្ចសន្យា កម្លាំងពលកម្មក្នុងវិស័យកសិកម្ម ស្ដង់ដា/សំណល់ ថ្នាំពុលកសិកម្មក្នុងផលិតផល និងសារធាតុពុលដែលបានប្រើប្រាស់ក្នុងផលិតកម្មកសិកម្ម។

ទន្ទឹមនឹងនេះ EuroCham កម្ពុជា ក៏បានធ្វើបទបង្ហាញអំពីបញ្ហា និងអនុសាសន៍ដែលទាក់ទងនឹងការធ្វើអង្កេត លើចម្ការម្រេច ដែលបញ្ហានិងការប្រឈមទាំងនោះរួមមាន ការលើកកម្ពស់ការយល់ដឹងរបស់កសិករ ការកសាងសមត្ថភាពរបស់កសិករនៅតាមកសិដ្ឋាន និងការអនុវត្តន៍គោលនយោបាយ រួមទាំងបទបញ្ញតិនានារបស់ក្រសួងកសិកម្មជាដើម។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ EuroCham កម្ពុជា និងស្ថាប័នពាក់ព័ន្ធចំពោះការអង្កេតនេះ។ ឯកឧត្តមបន្ថែមថា ក្រសួងនឹងធ្វើការកត់សម្គាល់លើបញ្ហា និងអនុសាសន៍ដែលបានលើកឡើងដោយក្រុមការងារ EuroCham កម្ពុជា។ ក្រសួងក៏នឹងពិនិត្យមើលបន្តទៀតលើការអនុវត្តជាក់ស្តែង ដើម្បីធានាប្រសិទ្ធភាពសេដ្ឋកិច្ច និងផលចំណេញខ្ពស់ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធរួមមាន កសិករ សហគមន៍កសិកម្មទំនើប និងអ្នកប្រើប្រាស់សម្រាប់ហូបចុក។ នៅក្នុងកិច្ចពិភាក្សានោះ ភាគីពាក់ព័ន្ធឯកភាពបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតនៅក្នុងវិស័យកសិកម្មផង៕

អាជ្ញាធរមូលដ្ឋានថា វិធានការបាញ់ថ្នាំតាមបច្ចេកទេសត្រឹមត្រូវជួយទប់ស្កាត់ដង្កូវហ្វូងមិនឱ្យបន្តរាតត្បាតបានស្ទើរទាំងស្រុង
អាជ្ញាធរមូលដ្ឋាន នៃស្រុកជីក្រែង ខេត្តសៀមរាប បានសម្តែងក្តីត្រេកអរចំពោះវិធានការរបស់មន្រ្តីជំនាញបច្ចេកទេសកសិកម្ម...
ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំ​មន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការចុះផ្សព្វផ្សាយ អន្តរាគមន៍​លើការកម្ចាត់ដង្កូវហ្វូង នៅខ...
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សៀក ឡេង អនុរដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តម ឃុន សាវឿន៖ ការថមថយបញ្ហារាតត្បាតរបស់ដង្កូវហ្វូង គឺដោយសារការរាយការណ៍ និងវិធានការឆ្លើយតបរបស់មន្រ្តីជំនាញកសិកម្មទាន់ពេល
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម​ ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដំណាំ ដែលរងការបំផ្លិចបំផ្លាញដោយសត្វល្អិតចង្រៃ (ដង្កូវហ្វូង)នៅក្នុងខេត្តត...
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET អគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំ នៅក្នុងខេត្តចំនួន៣ ពិភាក្សាពីការតម្រង់​ទិសបន្ថែម និងរៀបចំក្រុមកសិករផលិតស្រូវសរីរាង្គ...
នៅថ្ងៃទី២៥ ដល់ថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី ឣនុរដ្ឋលេខាធិការ...
ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំ​ក្រុមការងារជំនាញចុះពិនិត្យផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់ពីការបំផ្លាញរបស់ដង្កូវហ្វូង នៅឃុំជើងគ្រាវ ស្រុករលាប្អៀរ...
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍​លើការកម្ចាត់ដង្កូវហ្វូងនៅស្រុកចំនួន២ ក្នុងខេត្ត...
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំតំណាងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង ចូលរួមជួបក្រុមការងារនៃក្រសួងពាណិជ្ជកម្ម
នៅថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូ Euro Cham
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទី៧ របស់កម្មវិធីជំរុញ​កំណើន​វិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្នផ្នែកនេសាទ...
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ភោធទិវាយល់ដឹងពីទន្លេមេគង្គ
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មអញ្ជើញ​ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ នៃការវាយប្រហាររបស់ដង្កូវហ្វូងលើដំណាំស្រូវ នៅខេត្...
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ
នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម បានបន្តដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូងនៅស្រុកចំនួន៣ ក្នុងខេត្...
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម...