ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងផ្សព្វផ្សាយការកម្ចាត់ដង្កូវ ហ្វូងទៅលើដំណាំពោតក្រហម និងដំណាំស្រូវ នៅឃុំចំនួន២ ក្នុងខេត្តប៉ៃលិន

ចេញ​ផ្សាយ​ ០១ កក្កដា ២០២៤ 194

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្ម  មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ចុះពិនិត្យវាយតម្លៃ និងប្រើដ្រូនបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងដែលស៊ីដំណាំពោតក្រហមប្រជាកសិករនៅឃុំស្ទឹងត្រង់ និងដំណាំស្រូវ នៅឃុំសាលាក្រៅ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកអភិបាល នៃគណៈអភិបាលស្រុក មេឃុំ មេភូមិ និងអាជ្ញាធរមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ ឯកឧត្តម គី ច័ន្ទរំដួល ក៏បានផ្តាំផ្ញើដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំ ប្រឹងប្រែងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ពិសេសឱ្យក្រុមការងារមន្ទីរកសិកម្មខេត្ត រៀបចំផលិតវីដេអូពន្យល់អំពីឈ្មោះថ្នាំ និងរបៀបប្រើប្រាស់ថ្នាំ ជូនដល់ប្រជាកសិករផងដែរ។

ឯកឧត្តមក៏បានណែនាំឱ្យប្រជាពលរដ្ឋ ធ្វើការតាមដានពពួកសត្វ​មេអំបៅទៅលើដង្កូវហ្វូង ឱ្យបានជាប់ជាប្រចាំ  ប្រសិនបើ​ប្រជាកសិករមានជួបបញ្ហាប្រឈម ត្រូវទាក់ទងទៅកាន់មន្ទីរកសិកម្មខេត្ត ដើម្បីជួយអន្តរគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលា។

បន្ថែមពីនេះ ឯកឧត្តមបានលើកទឹកចិត្តទៅប្រជា​កសិករនៅក្នុង​ឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដាំដើមឈើហូបផ្លែផ្សេងទៀត ដែលមាន​សក្តានុពល​នៅលើភ្លឺស្រែ ដើម្បីបង្កើនចំណូលបន្ថែម ក្រៅពីធ្វើស្រែថែមទៀតផង៕

ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះពិនិត្យវឌ្ឍនភាពការងាររបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជានៅក្នុងខេត្តត្បូងឃ្មុំ
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំរង​ការបំផ្លាញដោយសារដង្កូវហ្វូង នៅខេត្តរតនគិរី
នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម...
មន្រ្តីជំនាញអគ្គនាយកដ្ឋានកសិកម្ម ណែនាំឱ្យកសិករចាំបាច់​ត្រូវប្រើជីបំប៉នលើដំណាំស្រូវដែលរងការបំផ្លាញពីរុយស តាមបច្ចេកទេសឱ្យបានទាន់ពេលវេលា
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា បានលើកឡើងថា បន្ទាប់ពីការអន្តរាគមន៍កម្ចាត់ការបំផ្លាញរុយស...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​...
នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោក គង់ គា៖ សូមប្រជាកសិករឧស្សាហ៍ចុះទៅពិនិត្យស្រែ និងរាយការណ៍បន្ទាន់មកមន្ត្រីកសិកម្មឃុំ ស្រុក ខេត្ត បើប្រទះឃើញមានវត្តមានសត្វរុយស
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានសំណូមពរដល់ប្រជាកសិករឱ្យឧស្សាហ៍ចុះទៅពិនិត្យស្រែរបស់ខ្លួន...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំ​ស្រូវរងការបំផ្លាញដោយសារសត្វរុយស និងចាត់វិធានការបាញ់ថ្នាំ​អន្តរាគមន៍​​ជូនកសិករ...
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីការពិនិត្យលេីខ្លឹមសារនៃក្របខណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028
នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពបរិវត្តកម្មរដ្ឋាភិបាលឌីជីថល​ឆ្នាំ២០២៤-២០២៦
នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ស្វែងយល់ពីប្រភេទសត្វជញ្ជក់រុក្ខរសពីស្លឹកស្រូវ «រុយ ស» និងវិធានការគ្រប់គ្រង
ស្វែងយល់ពីប្រភេទសត្វជញ្ជក់រុក្ខរសពីស្លឹកស្រូវ «រុយ ស» និងវិធានការគ...
អបអរសាទរខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
អបអរសាទរខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
កសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ប្រើថ្នាំកសិកម្ម​កម្ចាត់ "រុយស" ដែលបំផ្លាញដំណាំស្រូវ តាមការ​ណែនាំ​​របស់មន្ត្រីជំនាញកសិកម្ម ដើម្បីសង្រ្គោះ​ស្រូវ​ឡើងវិញ
ប្រជាកសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ខេត្តព្រៃវែង លើកឡើងថា ការប្រើថ្នាំកសិកម្មកម្ចាត់...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញ ជួបពិភាក្សាជាមួយអ្នកឯកទេសផ្នែក​ធនធានធម្មជាតិ និងកសិកម្ម និងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE-AT...
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងផ្សព្វផ្សាយការកម្ចាត់ «រុយស» លើដំណាំស្រូវនៅក្នុងស្រុកចំនួន២ នៃខេត្តព្រៃវ...
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ព្រះរាជសារ សម្តេចមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ព្រះរាជសារ សម្តេចមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ជូន ឯកឧត្តម...
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩ រៀបចំធ្វើនៅបឹងធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម...