ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញ ជួបពិភាក្សាជាមួយអ្នកឯកទេសផ្នែក​ធនធានធម្មជាតិ និងកសិកម្ម និងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីរៀបចំឯកសារទស្សនទានសម្រាប់រៀបចំគម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម”

ចេញ​ផ្សាយ​ ០២ កក្កដា ២០២៤ 174

ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE-AT តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ជួបពិភាក្សាជាមួយ​អ្នក​ឯកទេសផ្នែកធនធានធម្មជាតិ និងកសិកម្ម និងជាតំណាងធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីរៀបចំឯកសារទស្សនទាន​សម្រាប់រៀបចំ​គម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នៅទីស្តីការ​ក្រសួងកសិកម្ម។ កិច្ចពិភាក្សានោះក៏មានការចូលរួមពីមន្ត្រីនៃ​សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ផងដែរ។

គម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នេះ ត្រូវអនុវត្តន៍​ក្នុងរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ ២០២៦ តទៅ ដោយប្រើប្រាស់​ហិរញ្ញប្បទាន​សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ១០០លាន​ដុល្លារអាមេរិក ក្រោមការគ្រប់គ្រង និងអនុវត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយក្រសួង​និងស្ថាប័នរដ្ឋមួយចំនួនទៀត។

ឯកឧត្តម មាស ពិសិដ្ឋ មានប្រសាសន៍ថា នៅក្នុងអង្គប្រជុំក៏បានយល់​ស្របយកចិត្តទុកដាក់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីធ្វើឱ្យគម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នោះ មានគោលដៅរួមចំណែកធ្វើឱ្យសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា និងក្រសួង តាមរយៈការចងក្រង និងពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្មទំនើប ទាំងការផលិត ទាំងការតភ្ជាប់ទីផ្សារ ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ច និងភាពធន់នឹង​ការប្រែប្រួលអាកាសធាតុ ការរក្សាបានតុល្យភាពរវាងតម្រូវការ​និងការផ្គត់ផ្គង់ ទាំងទីផ្សារក្នុងស្រុក ទីផ្សារនាំចេញ  ការគាំទ្របច្ចេកទេស​និងមធ្យោបាយដល់មន្ត្រីកសិកម្មឃុំ ដែលត្រូវបានជ្រើសរើស​បម្រើសេវាបច្ចេកទេស និងទីផ្សារដល់សហគមន៍ជនបទជាដើម។

បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបញ្ជាក់ថា គម្រោងនេះនឹងគ្រោង​អនុវត្តនៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ រួមមានខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដោយផ្តោតលើកសិផលដែលមាន​តម្លៃខ្ពស់មួយចំនួនដូចជា អង្ករក្រអូប ស្វាយ មៀនប៉ៃលិន ស្វាយចន្ទី និងជលផលជាដើម ដើម្បីឱ្យស្របនឹងគោលការណ៍របស់ Rice-Fish Economic corridorផងដែរ៕

វត្តមានរុយសនៅកម្ពុជា និងការបំផ្លាញលើដំណាំស្រូវ ជាមួយនឹងវិធានការកម្ចាត់
លោក ឌី សំអាន អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានលើកឡើងថា...
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះពិនិត្យវឌ្ឍនភាពការងាររបស់វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជានៅក្នុងខេត្តត្បូងឃ្មុំ
នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំរង​ការបំផ្លាញដោយសារដង្កូវហ្វូង នៅខេត្តរតនគិរី
នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម...
មន្រ្តីជំនាញអគ្គនាយកដ្ឋានកសិកម្ម ណែនាំឱ្យកសិករចាំបាច់​ត្រូវប្រើជីបំប៉នលើដំណាំស្រូវដែលរងការបំផ្លាញពីរុយស តាមបច្ចេកទេសឱ្យបានទាន់ពេលវេលា
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា បានលើកឡើងថា បន្ទាប់ពីការអន្តរាគមន៍កម្ចាត់ការបំផ្លាញរុយស...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​...
នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោក គង់ គា៖ សូមប្រជាកសិករឧស្សាហ៍ចុះទៅពិនិត្យស្រែ និងរាយការណ៍បន្ទាន់មកមន្ត្រីកសិកម្មឃុំ ស្រុក ខេត្ត បើប្រទះឃើញមានវត្តមានសត្វរុយស
លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ បានសំណូមពរដល់ប្រជាកសិករឱ្យឧស្សាហ៍ចុះទៅពិនិត្យស្រែរបស់ខ្លួន...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំ​ស្រូវរងការបំផ្លាញដោយសារសត្វរុយស និងចាត់វិធានការបាញ់ថ្នាំ​អន្តរាគមន៍​​ជូនកសិករ...
នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាលេីការពិនិត្យលេីខ្លឹមសារនៃក្របខណ្ឌកម្មវិធី FAO New Country Programming Framework (CPF) 2024-2028
នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាពបរិវត្តកម្មរដ្ឋាភិបាលឌីជីថល​ឆ្នាំ២០២៤-២០២៦
នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ស្វែងយល់ពីប្រភេទសត្វជញ្ជក់រុក្ខរសពីស្លឹកស្រូវ «រុយ ស» និងវិធានការគ្រប់គ្រង
ស្វែងយល់ពីប្រភេទសត្វជញ្ជក់រុក្ខរសពីស្លឹកស្រូវ «រុយ ស» និងវិធានការគ...
អបអរសាទរខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
អបអរសាទរខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
កសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ប្រើថ្នាំកសិកម្ម​កម្ចាត់ "រុយស" ដែលបំផ្លាញដំណាំស្រូវ តាមការ​ណែនាំ​​របស់មន្ត្រីជំនាញកសិកម្ម ដើម្បីសង្រ្គោះ​ស្រូវ​ឡើងវិញ
ប្រជាកសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ខេត្តព្រៃវែង លើកឡើងថា ការប្រើថ្នាំកសិកម្មកម្ចាត់...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញ ជួបពិភាក្សាជាមួយអ្នកឯកទេសផ្នែក​ធនធានធម្មជាតិ និងកសិកម្ម និងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE-AT...
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងផ្សព្វផ្សាយការកម្ចាត់ «រុយស» លើដំណាំស្រូវនៅក្នុងស្រុកចំនួន២ នៃខេត្តព្រៃវ...
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ព្រះរាជសារ សម្តេចមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ព្រះរាជសារ សម្តេចមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ជូន ឯកឧត្តម...