ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យគណៈប្រតិភូសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាមដឹកនាំ ដោយ ឯកឧត្តម Le Thanh Hung អគ្គនាយក VRG បានចូលជួប សម្តែងការគួរសមនិងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៣ សីហា ២០២២ 2081

នៅវេលាម៉ោងដប់និងសាមសិបនាទីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យគណៈប្រតិភូសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាមដឹកនាំ ដោយ ឯកឧត្តម Le Thanh Hung អគ្គនាយក VRG បានចូលជួប សម្តែងការគួរសមនិងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោក Le Thanh Hung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលឯកឧត្តមរដ្ឋមន្រ្តីបានអនុញ្ញាតឲ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងជម្រាបអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជា ។ ទន្ទឹមនឹងនេះ ឯកឧត្តម Le Thanh Hung ក៏បានរាយការណ៏យ់ាងក្បោះក្បាយពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានគួជាទីមោទនដែលក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បានបោះទុនវិនិយោគលើការដាំដុះដំណាំកៅស៊ូ និងកសាងរោងចក្រនៅកម្ពុជាកន្លងមក ជាក់ស្តែងនៅក្នុងឆ្នាំ២០២១ សម្ព័ន្ធកៅស៊ូវៀតណាមបានសម្រេចផលិតជ័រកៅស៊ូចំនួន ១០៩ ៥២៦ តោន ហើយនៅបំណាច់ឆ្នាំ២០២២ មានក្តីសង្ឃឹមថានឹងសម្រេចបានចំនួន ១៤០ ០០០ តោន។ ជាមួយគ្នានេះ លោក Le Thanh Hung បានថ្លែងអំណរគុណយ់ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ការគ្រាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគកសិឧស្សាហកម្មរបស់វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាមគមន៏យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាមដែលបានខិតខំបណ្តាក់ទុនធ្វើការវិយោគនៅកម្ពុជា រហូតទទួលបានជោគជ័យដ៏ល្អប្រសើរ ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជាគឺ៖១) រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា , ២) បានបង្កើតការងារដល់ប្រជាជននៅតំបន់ជនបទចំនួន ២០ ០០០ នាក់នៅក្នុងឆ្នាំ២០២២នេះ ពិសេលតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ, ៣) ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដីប៉ៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា ផងដែរ, ៤) បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ។ ទន្ទឹមនឹងសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ ឯកឧត្តមរដ្ឋមន្រ្តី មានក្តីសង្ឃឹមថាសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម នឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែច្រវ៉ាក់ផលិតកម្ម ឲ្យកាន់តែបានល្អប្រសើរថែមទៀតជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា នាពេលខាងមុខ ។ ជាកិច្ចឆ្លើយតប ក្នុងគោលបំណងឲ្យភាគីកម្ពុជាបានស្វែងយល់ពីដំណើរការវិវត្តនៃកសិឧស្សាហកម្មរបស់សម្ព័ន្ធកៅស៊ូវៀតណាម នាប៉ុន្មានឆ្នាំចុងក្រោយនេះនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Le Thanh Hung បានស្នើសុំអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូធ្វើទៅទស្សនកិច្ចជាផ្លូវការ នៅតំបន់សេដ្ឋកិច្ចពិសេស នៅខេត្ត ប៊ិន ភឿក ប្រទេសវៀតណាម ដើម្បីបានស្វែងយល់ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុង វិស័យកៅស៊ូរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរថែមទៀត។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកសំណើរ និងពិនិត្យពេលវេលាសមស្របណាមួយដើម្បីធ្វើទស្សនកិច្ច នាពេលខាងមុខ។ ការជួបពិភាក្សាការងារបានបញ្ចប់ប្រកបដោយភាពស្និតស្នាល និងទទួលបានលទ្ឋផលយ៉ាងល្អប្រសើរ។

ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...