ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកស្រី Maryam Salim នាយិកាធនាគារពិភពលោក (World Bank, WB) ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រម ព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ

ចេញ​ផ្សាយ​ ០៧ មេសា ២០២២ 3832

នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី Maryam Salim នាយិកាធនាគារពិភពលោក (World Bank, WB) ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិ បតីក្នុងពិធីចុះកិច្ចព្រម ព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជាមួយសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ដែលពិធីនេះបានប្រារព្វឡើងនៅភូមិ អង្កោល ឃុំ សូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងពិធីដ៏មានសារ:សំខាន់នេះ ក៏ឃើញមានវត្តមានឯកឧត្តម លោក លោកស្រី អញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការីនៃធនាគារ ពិភពលោក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធាន ទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ មន្រ្តីអនុវត្តគម្រោង លោកប្រធាន អនុប្រធាន និងសមាជិកសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ និងអាជ្ញាធរមូលដ្ឋានប្រមាណ ១៤៩នាក់។
លោកស្រីនាយិកា បានសម្តែងនូវចំណាប់អារម្មណ៍ទាក់ទងនឹងពិធីចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនាពេលនេះ ដោយភ្ជាប់ទៅនឹងបេសកកម្មដ៏មានសារ: សំខាន់របស់ WB ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ តាមរយ:វិស័យកសិកម្ម ដោយសំដៅទៅលើសហគមន៍នៅជនបទ ដែលប្រកាន់ខ្ជាប់នូវរបរគោលគឺផលិតកម្មកសិកម្ម (មាន់ ជ្រូក គោ ចំណីសត្វ ជីកសិកម្ម បន្លែ ដំណាំ ឃ្មុំ និងត្រី) ដោយផ្តោតជាសំខាន់លើការលើកកម្ពស់តម្លៃខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ ការធ្វើកសិធុរ:កិច្ច ឥណទាន ការចងក្រងបណ្តុំអាជិវកម្ម ការចាប់យកឱកាសទីផ្សារ និងការផ្តល់សេវាផ្គត់ផ្គង់ធាតុចូលកសិកម្ម តាមរយ:វិស័យឯកជន។ លោកស្រីបន្តថា ការជួយសហគមន៍ គឺជួយសមាជិកសហគមន៍ ហើយការជួយសមាជិកសហគមន៍ គឺការជួយដល់កំណើរសេដ្ឋកិច្ចជាតិ។ ដោយឡែក កូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ហើយពិតណាស់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ សម្រាប់សហគមន៍ នាព្រឹកនេះ នឹងដើរតួនាទីយ៉ាងសំខាន់ និងចាំបាច់ក្នុងការស្តារសេដ្ឋកិច្ចគ្រួសារសហគមន៍នៅជនបទឲ្យបានប្រសើរឡើងវិញ និងប្រកបដោយនិរន្តរភាព។ លោកស្រីនាយិកា បានថ្លែងអំណរ គុណជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ដែលបានចូលរួមសហការក្នុងការអនុវត្តគម្រោងទទួលបានលទ្ធផលគួរជាទីមោទន:។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះវត្តមានលោកស្រីនាយិកា និងសហការី និងបានសម្តែងនូវបីតិសោមនស្ស និងចូលរួមអបអរ ដោយបានចូលរួមក្នុងពិធីចុះកិច្ចព្រមព្រៀងហិរញ្ញ ប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនាពេលនេះ។ លោកបានវាយតម្លៃខ្ពស់ចំពោះអង្គភាពសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលបានសហការល្អជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកផ្តល់សេវាបច្ចេកទេសដែលបានរៀបចំពិធីនេះឡើង ហើយឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាតាមរយៈការគាំទ្រមូលនិធិរបស់ធនាគារពិភពលោក ប្រាកដជានឹងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសហគមន៍កសិកម្ម និងភាពជាដៃគូប្រកបដោយផ្លែផ្កានៅក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ស្របតាមអភិក្រម “រដ្ឋ-ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍” និងជា ពិសេសសហគមន៍ស្ទឹងត្រង់សែនជ័យនឹងមានការរីកចម្រើនថែមទៀតតាមរយ:ការពង្រីកផលិតកម្មចិញ្ចឹមឃ្មុំ និងផលិតជីសរីរាង្គ។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីជ្រាបផងដែរអំពីគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ហើយពិធីចុះហត្ថលេខាដែលយើងកំពុងប្រារព្វ នាពេលនេះ គឺបាននិងកំពុងចូលរួមជំរុញ គាំទ្រ និងពន្លឿនការអនុវត្តគោលនយោបាលនេះឲ្យទទួលបានជោគជ័យតាមការគ្រោងទុក។ លោកបានបន្តថាផ្លូវត្រូវដើរឲ្យដល់គោលដៅនៅវែង ឆ្ងាយ មានឧបសគ្គ និងបញ្ហាប្រឈមច្រើន ដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាគិតគូដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ដោយឡែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២ -២០៣០ ក្នុងន័យលើកកម្ពស់ការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែងប្រកបដោយ បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ចំណូលគ្រួសារកសិករ។ ជាក់ស្ដែង “គម្រោងពិពិធកម្មកសិកម្មកម្ពុជា Cambodia Agricultural Sector Diversification Project, CASDP” ដែលទទួលបានហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ឆ្លើយតបបានសម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការគាំទ្រ និងតាមរយ:លោកស្រីនាយិកា ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ WB ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដើម្បីជួយដល់សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ការណែនាំដល់មន្រ្តីអនុវត្តគម្រោង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរអភិវឌ្ឍជនបទ ត្រូវសហការអនុវត្តគម្រោងឲ្យទទួលបានជោគជ័យ។ ប្រធាន និងសមាជិកសហគមន៍ស្ទឹងត្រង់ទាំងអស់ត្រូវយកអស់ស្មារតីទទួលខុសត្រូវបំពេញតួនាទី និងភារកិច្ចរបស់ឲ្យមានប្រសិទ្ធភាព លើការងារគ្រប់គ្រង ដឹកនាំសហកមន៍ កិច្ចការរដ្ឋបាល សេដ្ឋកិច្ច ឥណទាន ទីផ្សារ សេវាកម្ម ការងារបណ្តុះ បណ្តាលបច្ចេកទេស ការងារច្បាប់ និងជំរុញការកែច្នៃកសិផលឲ្យកាន់តែមានគុណភាព និងតម្លៃបន្ថែម។
យោងតាមរបាយការណ៍របស់លោក លួង តាក់ ប្រធានសហគមន៍បានឲ្យដឹងថាសហគមន៍បានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១០ មានសមាជិក ៣០នាក់ (ស្ត្រី ៧) មានភាគហ៊ុន ២១៧ ហ៊ុន (តម្លៃ១ហ៊ុន=៥០០០០រៀល) ទុនសរុប ១០ ៤៥០ ០០០រៀល។ មានមុខរបរ ៖ ឥណទាន ចិញ្ចឹមជ្រូកសាច់ ចិញ្ចឹមមេជ្រូកយកកូន និងផលិតចំណីជ្រូក។ ដោយមានការគាំទ្រពីគម្រោងនានា និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហគមន៍បានចាប់ផ្តើមផលិតជីសរីរាង្គ និងចិញ្ចឹមឃ្មុំយកទឹកដើម្បីផ្គត់ផ្គង់ទីផ្សាររហូតដល់បច្ចុប្បន្ន។ ឆ្នាំ២០២១ សហគមន៍មានសមាជិក ២៣០នាក់ (ស្រ្តី ១០១) មានភាគហ៊ុន ៥៧០៨ហ៊ុន មានទុនសរុប ២៨៥ ៤០០ ០០០រៀល និងទុនបម្រុង ៣៨ ៨៨៧ ៧០០រៀល (៨១ ០៧២ដុល្លារ)។ សហគមន៍មានដីផ្ទាល់ទំហំ ៨៧អា មានឃ្លាំងទំហំ ២៥០ម៉ែត្រការ៉េ និងកំពុងសាងសង់ឃ្លាំងថ្មីទុកស្ដុកដំឡូងមី។
តាមរយៈការអនុវត្តផែនធុរកិច្ចនេះ សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យរំពឹងទុកថា នឹងកែលម្អខ្សែច្រវ៉ាក់ ផលិតកម្មទឹកឃ្មុំសុទ្ធប្រកបដោយគុណភាព ដើម្បីផ្គត់ផ្គត់តម្រូវការទីផ្សារក្នុងស្រុកក្នុងបរិមាណសរុបចំនួន ៤៨ ០០០លីត/៦ខែ/ឆ្នាំ ដើម្បីបង្កើន ប្រាក់ចំណូលដល់សហគមន៍ និងសមាជិកជាមធ្យមចំនួន ៦០ ០០០ដុល្លារ/ឆ្នាំ។ អាជីវកម្មនេះគ្រោងនឹងចំណាយថវិកាសរុប ចំនួន ២៤៩ ២០០ដុល្លារ ក្នុងនោះហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគសរុបចំនួន ៩៧ ៥៧០ ដុល្លារ កម្ចីពីធនាគារឯកជនសរុបចំនួន ១២៥ ០០០ ដុល្លារ និងថវិកាបដិភាគពីសហគមន៍កសិកម្ម និង សមាជិកចូលរួមសរុបចំនួន ២៦ ៦៣០ដុល្លារ។

ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...