ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម បានបន្តដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូងនៅស្រុកចំនួន៣ ក្នុងខេត្តស្វាយរៀង

ចេញ​ផ្សាយ​ ២៦ មិថុនា ២០២៤ 237

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបន្តដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍បាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងនៅស្រុកចំនួន៣ ក្នុងខេត្តស្វាយរៀង ដោយមានការចូលរួមពីអគ្គនាយកដ្ឋានកសិកម្ម  មន្ទីរកសិកម្មខេត្តស្វាយរៀង អាជ្ញាធរពាក់ព័ន្ធ និងមន្រ្តីកសិកម្មឃុំ។

ការចុះអន្តរាគមន៍នោះ មន្ត្រីជំនាញកសិកម្មសង្កេតឃើញថា នៅក្នុងស្រុកស្វាយជ្រុំសន្ទូងនៅសហគមន៍កសិកម្មសាមគ្គីស្ថិតនៅភូមិសូ ឃុំដូនសរ និងស្រុកស្វាយទាបសន្ទូងនៅភូមិស្វាយធំ ឃុំស្វាយរំពារ មិនមានដង្កូវហ្វូងបំផ្លាញដំណាំស្រូវប្រជាកសិករនោះទេ។ ចំណែកស្រុករមាសហែក សន្ទូងនៅឃុំអំពិល មានផលប៉ះពាល់ដោយដង្កូវហ្វូងលើផ្ទៃដី៧៥ហិកតា ក្នុងភូមិចំនួន០៣ ដែលមាន១៣៨គ្រួសារ និងឃុំត្រស់ មានផលប៉ះពាល់ដោយដង្កូវហ្វូងលើផ្ទៃដី២០៧ហិកតា ក្នុងភូមិចំនួន០៦ ដែលមាន៣០៥គ្រួសារផងដែរ។

ឯកឧត្តម គឹម សុន រដ្ឋលេខាធិការបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០៤ មានតែស្រុករមាសហែក ខេត្តស្វាយរៀងមួយទេ ដែលមានផលប៉ះពាល់លើផ្ទៃដី ២៨២ហិកតា ប៉ុន្តែតាមស្ថានភាពបច្ចុប្បន្ន ក្នុងករណីពុំមានភ្លៀងធ្លាក់ទេ អាចបង្កឱ្យមានការរីករាលដាលបន្ថែមទៀត។

ករណីនេះឯកឧត្តមក៏បានណែនាំវិធានការបច្ចេកទេសទូទៅក្នុងការកម្ចាត់ដង្កូវហ្វូង ដោយប្រើប្រាស់ស្លឹកឈើ ឫស្លឹកត្នោត ជីកចង្អូររោយផេះនៅបាតចង្អូរ និងវិធីប្រើប្រាស់បាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងក្នុងករណីធ្ងន់ធ្ងរថែមទៀតផង។ បន្ថែមពីនេះ ក្រុមការងារបានធ្វើការទំនាក់ទំនងទៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចាត់ចែងបញ្ជូនថ្នាំមកកាន់ទីតាំងដែលមានផលប៉ះពាល់ រួមទាំងណែនាំឱ្យមន្ទីរ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ ព្រមទាំងប្រជាកសិករយកចិត្តទុកដាក់ខ្ពស់បន្តតាមដាន អន្តរាគមន៍ទប់ស្កាត់ដង្កូវហ្វូងឱ្យបានទាន់ពេលវេលា ទើបទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

កសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ប្រើថ្នាំកសិកម្ម​កម្ចាត់ "រុយស" ដែលបំផ្លាញដំណាំស្រូវ តាមការ​ណែនាំ​​របស់មន្ត្រីជំនាញកសិកម្ម ដើម្បីសង្រ្គោះ​ស្រូវ​ឡើងវិញ
ប្រជាកសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ខេត្តព្រៃវែង លើកឡើងថា ការប្រើថ្នាំកសិកម្មកម្ចាត់...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញ ជួបពិភាក្សាជាមួយអ្នកឯកទេសផ្នែក​ធនធានធម្មជាតិ និងកសិកម្ម និងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE-AT...
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងផ្សព្វផ្សាយការកម្ចាត់ «រុយស» លើដំណាំស្រូវនៅក្នុងស្រុកចំនួន២ នៃខេត្តព្រៃវ...
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ព្រះរាជសារ សម្តេចមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ព្រះរាជសារ សម្តេចមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ជូន ឯកឧត្តម...
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩ រៀបចំធ្វើនៅបឹងធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម...
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា អញ្ជើញបន្តដឹកនាំ​ក្រុមការងារជំនាញចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលរុយស ស៊ីបំផ្លាញដំណាំស្រូវ និងនាំយកថ្នាំអន្តរាគមន៍បាញ់សម្លាប់រុយស...
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំដោយ...
រុយសបំផ្លាញលើដំណាំស្រូវ
រុយសបំផ្លាញលើដំណាំស្រូវ
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងផ្សព្វផ្សាយការកម្ចាត់ដង្កូវ ហ្វូងទៅលើដំណាំពោតក្រហម និងដំណាំស្រូវ...
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូង លើដំណាំពោតប្រជាកសិករ...
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យវាយតម្លៃលើស្ថានភាពបំផ្លិចបំផ្លាញរបស់ដង្កូវហ្វូងលើដំណាំកសិករ នៅ...
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តម ឡឹក សុធារអនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញទទួលជួប ប្រតិភូសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក មកពីប្រទេសម៉ាឡេស៊ី ពិភាក្សាពីគម្រោងសិក្សាការដាំទុរេននៅ...
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍរដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩ រៀបចំធ្វើនៅបឹងធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម...
អាជ្ញាធរមូលដ្ឋានថា វិធានការបាញ់ថ្នាំតាមបច្ចេកទេសត្រឹមត្រូវជួយទប់ស្កាត់ដង្កូវហ្វូងមិនឱ្យបន្តរាតត្បាតបានស្ទើរទាំងស្រុង
អាជ្ញាធរមូលដ្ឋាន នៃស្រុកជីក្រែង ខេត្តសៀមរាប បានសម្តែងក្តីត្រេកអរចំពោះវិធានការរបស់មន្រ្តីជំនាញបច្ចេកទេសកសិកម្ម...
ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំ​មន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការចុះផ្សព្វផ្សាយ អន្តរាគមន៍​លើការកម្ចាត់ដង្កូវហ្វូង នៅខ...
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សៀក ឡេង អនុរដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តម ឃុន សាវឿន៖ ការថមថយបញ្ហារាតត្បាតរបស់ដង្កូវហ្វូង គឺដោយសារការរាយការណ៍ និងវិធានការឆ្លើយតបរបស់មន្រ្តីជំនាញកសិកម្មទាន់ពេល
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម...