ឯកឧត្តម​ ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដំណាំ ដែលរងការបំផ្លិចបំផ្លាញដោយសត្វល្អិតចង្រៃ (ដង្កូវហ្វូង)នៅក្នុងខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៤ 207

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដំណាំ ដែលរងការបំផ្លិចបំផ្លាញដោយសត្វល្អិតចង្រៃ (ដង្កូវហ្វូង) ក្នុងខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សុវត្ថិភាព អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានកសិកម្ម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ មន្រ្តី​ជំនាញ​​ពាក់ព័ន្ធ មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករដែល​រង​ផលប៉ះពាល់ដំណាំស្រូវ។

ផ្អែកតាមការចុះពិនិត្យជាក់ស្ដែង និងមានការរាយការណ៍​បន្ថែមពីមន្រ្តីជំនាញ នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ក្នុងនោះមាន​ស្រុកចំនួន៣ ដែលរងការប៉ះពាល់រាតត្បាតពីដង្កូវហ្វូង គឺស្រុកពញ្ញាក្រែក ស្រុកគោគស្រុក និងស្រុកតំបែរ មានផ្ទៃដីប្រមាណជាង៦៧៩ ហិកតា។ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បាន​ផ្សព្វផ្សាយ​​ពីវិធានការ អន្តរាគមន៍ទប់ស្កាត់នានា និងបានផ្ដល់ថ្នាំ​កសិកម្មជូនប្រជាកសិករចំនួន១៤០ដប ព្រមទាំងមានការចូលរួម​អនុវត្តន៍យ៉ាងសស្រាក់សស្រាំពីប្រជាកសិករ ដើម្បីទប់ស្កាត់កម្ចាត់​ដង្កូវហ្វូង ប៉ុន្តែដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងនោះ បានធ្វើឱ្យ​ដំណាំស្រូវ និងដំណាំដំឡូងមី ដែលរងការរាតត្បាតទាំងអស់ មានការដុះលូតលាស់យ៉ាងល្អប្រសើរឡើងវិញ។

ក្នុងឱកាសនៃការចុះត្រួតពិនិត្យនោះ ឯកឧត្ដម ម៉ៅ រិទ្ធីថា បានអំពាវនាវឱ្យប្រជាកសិករទាំងអស់ត្រូវអនុវត្តន៍ទៅតាមមន្រ្តីជំនាញបច្ចេក​ទេសកសិកម្ម ដើម្បីស្វែងយល់ច្បាស់ពីវិធីកម្ចាត់ដង្កូវហ្វូង និងថែទាំ​ដំណាំ​​ឱ្យបានល្អប្រសើរ ក្នុងករណីជួបប្រទះបញ្ហាណាមួយក្នុង​វិស័យ​កសិកម្មត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬមន្រ្តីកសិកម្មឃុំ ដើម្បីដោះស្រាយជូនប្រជាកសិករបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ក្រុមការងារបានផ្តល់ការណែនាំ​មួយចំនួន​ជូនប្រជាកសិករដូចជា៖ ត្រូវចុះពិនិត្យស្រែជាប្រចាំ ដើម្បីតាមដាន និងកម្ចាត់សមាសភាពចង្រៃឱ្យទាន់ពេលវេលា ជាពិសេសសម្អាតស្មៅ​ចង្រៃនៅក្នុងស្រែ ភ្លឺស្រែ និងក្នុងចម្ការព្រៃសងខាងនៃចម្ការ ឱ្យបានស្អាត ប្រើវិធានការមេកានិក ដើម្បីកម្ចាត់ជម្រកកត្តាចង្រៃផ្សេងៗ និងចំពោះ​ស្រែ និងចម្ការ ដែលមានការបំផ្លាញខ្លាំង ដោយសមាសភាពចង្រៃ​ខាង​លើជម្រើសចុងក្រោយគឺប្រើប្រាស់ថ្នាំកសិកម្មដើម្បីបាញ់កម្ចាត់៕

កសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ប្រើថ្នាំកសិកម្ម​កម្ចាត់ "រុយស" ដែលបំផ្លាញដំណាំស្រូវ តាមការ​ណែនាំ​​របស់មន្ត្រីជំនាញកសិកម្ម ដើម្បីសង្រ្គោះ​ស្រូវ​ឡើងវិញ
ប្រជាកសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ខេត្តព្រៃវែង លើកឡើងថា ការប្រើថ្នាំកសិកម្មកម្ចាត់...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញ ជួបពិភាក្សាជាមួយអ្នកឯកទេសផ្នែក​ធនធានធម្មជាតិ និងកសិកម្ម និងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE-AT...
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងផ្សព្វផ្សាយការកម្ចាត់ «រុយស» លើដំណាំស្រូវនៅក្នុងស្រុកចំនួន២ នៃខេត្តព្រៃវ...
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ព្រះរាជសារ សម្តេចមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ព្រះរាជសារ សម្តេចមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ជូន ឯកឧត្តម...
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩ រៀបចំធ្វើនៅបឹងធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម...
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា អញ្ជើញបន្តដឹកនាំ​ក្រុមការងារជំនាញចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលរុយស ស៊ីបំផ្លាញដំណាំស្រូវ និងនាំយកថ្នាំអន្តរាគមន៍បាញ់សម្លាប់រុយស...
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំដោយ...
រុយសបំផ្លាញលើដំណាំស្រូវ
រុយសបំផ្លាញលើដំណាំស្រូវ
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងផ្សព្វផ្សាយការកម្ចាត់ដង្កូវ ហ្វូងទៅលើដំណាំពោតក្រហម និងដំណាំស្រូវ...
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូង លើដំណាំពោតប្រជាកសិករ...
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យវាយតម្លៃលើស្ថានភាពបំផ្លិចបំផ្លាញរបស់ដង្កូវហ្វូងលើដំណាំកសិករ នៅ...
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តម ឡឹក សុធារអនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញទទួលជួប ប្រតិភូសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក មកពីប្រទេសម៉ាឡេស៊ី ពិភាក្សាពីគម្រោងសិក្សាការដាំទុរេននៅ...
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍរដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩ រៀបចំធ្វើនៅបឹងធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម...
អាជ្ញាធរមូលដ្ឋានថា វិធានការបាញ់ថ្នាំតាមបច្ចេកទេសត្រឹមត្រូវជួយទប់ស្កាត់ដង្កូវហ្វូងមិនឱ្យបន្តរាតត្បាតបានស្ទើរទាំងស្រុង
អាជ្ញាធរមូលដ្ឋាន នៃស្រុកជីក្រែង ខេត្តសៀមរាប បានសម្តែងក្តីត្រេកអរចំពោះវិធានការរបស់មន្រ្តីជំនាញបច្ចេកទេសកសិកម្ម...
ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំ​មន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការចុះផ្សព្វផ្សាយ អន្តរាគមន៍​លើការកម្ចាត់ដង្កូវហ្វូង នៅខ...
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សៀក ឡេង អនុរដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តម ឃុន សាវឿន៖ ការថមថយបញ្ហារាតត្បាតរបស់ដង្កូវហ្វូង គឺដោយសារការរាយការណ៍ និងវិធានការឆ្លើយតបរបស់មន្រ្តីជំនាញកសិកម្មទាន់ពេល
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម...