ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំ​មន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការចុះផ្សព្វផ្សាយ អន្តរាគមន៍​លើការកម្ចាត់ដង្កូវហ្វូង នៅខេត្តឧត្តរមានជ័យ

ចេញ​ផ្សាយ​ ២៨ មិថុនា ២០២៤ 221

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សៀក ឡេង អនុរដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុមការងារជំនាញបច្ចេកទេសពីអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋាន​សុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តឧត្តរមានជ័យ អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវាយតម្លៃលទ្ធផល​នៃការចុះ​​ផ្សព្វផ្សាយ អន្ដរាគមន៍ទាំងវិធានធម្មជាតិ និងបាញ់ថ្នាំលើដង្កូវ​ហ្វូង​​នៅភូមិកំណប់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

គួរបញ្ជាក់ថា កន្លងមកនេះនៅក្នុងខេត្តឧត្តរមានជ័យ មានស្រុកចំនួន៣ គឺស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ និងក្រុងសំរោងដែល​បាន​ទទួលរង​ផលប៉ះពាល់​ដោយដង្កូវហ្វូងលើផ្ទៃដីសរុបចំនួន ៨១៤ហិកតា ក្នុងនោះស្រូវចំនួន ១៥៤ហិកតា ដំឡូងមី ៦៥៨ហិកតា និងពោត ២ហិកតា។ ប៉ុន្តែដោយមាន​ការចុះផ្សព្វផ្សាយ អន្តរាគមន៍ទាន់ពេលវេលា និងមាន​ប្រសិទ្ធភាព​ពីគ្រប់ភាគីពាក់ព័ន្ធ និង​មាន​​ភ្លៀងធ្លាក់ជាប្រចាំប៉ុន្មាន​ថ្ងៃជាប់ៗគ្នាផង វត្តមានដង្កូវហ្វូង​នៅក្នុង​ស្រុកទាំង៣ ​​មានការថមថយ និងស្ទើរបាត់ទាំង​ស្រុង ហើយដំណាំរបស់ប្រជាកសិករមាន ស្រូវ ដំឡូងមី និងពោត បានវិលមករកស្ថានភាពធម្មតាវិញ មិនប៉ះពាល់ដល់​ការលូតលាស់នោះទេ។

ក្នុងឱកាសនៃការចុះត្រួតពិនិត្យនោះ ឯកឧត្តម សៀក ឡេង បានវាយ​តម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរនេះ ដែលបានស្តែងចេញ​ពីកិច្ចខិតខំ​ប្រឹងប្រែង និងសហការយ៉ាងសកម្ម រវាងមន្ត្រីបច្ចេកទេស​ពីអគ្គនាយក​ដ្ឋាន​​​កសិកម្ម មន្ទីរកសិកម្មខេត្ត មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរ​មូលដ្ឋាន​គ្រប់ជាន់ថ្នាក់ បានចុះជួយផ្សព្វផ្សាយ និងអន្តរាគមន៍ជួយ​ដល់កសិករ​ទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានណែនាំដល់គ្រប់ភាគី​ពាក់ព័ន្ធ​បន្តយកចិត្តទុកដាក់តាមដានវត្តមានដង្កូវហ្វូងនេះ ហើយកសិករ​ក៏​ត្រូវសហការ និងរាយការណ៍ជាបន្ទាន់ទៅ​អាជ្ញាធរមូលដ្ឋាន មន្ត្រី​កសិកម្ម​ឃុំ មន្ទីរកសិកម្មខេត្ត ឬមកក្រសួងតាមរយៈលេខទូរសព្ទ ១២៨៩ ដោយឥតគិតថ្លៃ ប្រសិនមានបញ្ហាប្រឈមណាមួយត្រូវការ ការ​ជួយអន្ដរាគមន៍៕

កសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ប្រើថ្នាំកសិកម្ម​កម្ចាត់ "រុយស" ដែលបំផ្លាញដំណាំស្រូវ តាមការ​ណែនាំ​​របស់មន្ត្រីជំនាញកសិកម្ម ដើម្បីសង្រ្គោះ​ស្រូវ​ឡើងវិញ
ប្រជាកសិករនៅស្រុកបាភ្នំ និងស្រុកពាមរក៍ ខេត្តព្រៃវែង លើកឡើងថា ការប្រើថ្នាំកសិកម្មកម្ចាត់...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញ ជួបពិភាក្សាជាមួយអ្នកឯកទេសផ្នែក​ធនធានធម្មជាតិ និងកសិកម្ម និងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី...
ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE-AT...
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងផ្សព្វផ្សាយការកម្ចាត់ «រុយស» លើដំណាំស្រូវនៅក្នុងស្រុកចំនួន២ នៃខេត្តព្រៃវ...
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ព្រះរាជសារ សម្តេចមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ព្រះរាជសារ សម្តេចមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ជូន ឯកឧត្តម...
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩ រៀបចំធ្វើនៅបឹងធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម...
ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា អញ្ជើញបន្តដឹកនាំ​ក្រុមការងារជំនាញចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលរុយស ស៊ីបំផ្លាញដំណាំស្រូវ និងនាំយកថ្នាំអន្តរាគមន៍បាញ់សម្លាប់រុយស...
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារនៃអគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំដោយ...
រុយសបំផ្លាញលើដំណាំស្រូវ
រុយសបំផ្លាញលើដំណាំស្រូវ
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងផ្សព្វផ្សាយការកម្ចាត់ដង្កូវ ហ្វូងទៅលើដំណាំពោតក្រហម និងដំណាំស្រូវ...
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូង លើដំណាំពោតប្រជាកសិករ...
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យវាយតម្លៃលើស្ថានភាពបំផ្លិចបំផ្លាញរបស់ដង្កូវហ្វូងលើដំណាំកសិករ នៅ...
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ឯកឧត្តម ឡឹក សុធារអនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញទទួលជួប ប្រតិភូសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក មកពីប្រទេសម៉ាឡេស៊ី ពិភាក្សាពីគម្រោងសិក្សាការដាំទុរេននៅ...
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍរដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩
ទិដ្ឋភាព "ទិវាមច្ឆជាតិ" លើកទី១៩ រៀបចំធ្វើនៅបឹងធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម...
អាជ្ញាធរមូលដ្ឋានថា វិធានការបាញ់ថ្នាំតាមបច្ចេកទេសត្រឹមត្រូវជួយទប់ស្កាត់ដង្កូវហ្វូងមិនឱ្យបន្តរាតត្បាតបានស្ទើរទាំងស្រុង
អាជ្ញាធរមូលដ្ឋាន នៃស្រុកជីក្រែង ខេត្តសៀមរាប បានសម្តែងក្តីត្រេកអរចំពោះវិធានការរបស់មន្រ្តីជំនាញបច្ចេកទេសកសិកម្ម...
ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំ​មន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការចុះផ្សព្វផ្សាយ អន្តរាគមន៍​លើការកម្ចាត់ដង្កូវហ្វូង នៅខ...
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សៀក ឡេង អនុរដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តម ឃុន សាវឿន៖ ការថមថយបញ្ហារាតត្បាតរបស់ដង្កូវហ្វូង គឺដោយសារការរាយការណ៍ និងវិធានការឆ្លើយតបរបស់មន្រ្តីជំនាញកសិកម្មទាន់ពេល
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម...